អាជ្ញាធរសុខាភិបាលប្រទេសអេស្ប៉ាញជូនដំណឹងអំពីការផ្ទុះឡើងនៃជំងឺMonkeypox(អំបូរជំងឺអុតស្វាយ) ដែលជាមេរោគឆ្លងដ៏កម្រនិងពិបាកព្យាបាលដែលបានរកឃើញនៅក្នុងទីក្រុងម៉ាឌ្រីដ។
ជំងឺMonkeypoxគឺស្រដៀងទៅនឹងជំងឺអុតស្វាយរបស់មនុស្សដែលត្រូវបានលុបបំបាត់នៅឆ្នាំ១៩៨០។ រោគសញ្ញាដំបូងរបស់វារួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងចេញកន្ទួលរមាស់ច្រើនតែចាប់ផ្តើមនៅលើមុខ ហើយបន្ទាប់មករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។រោគសញ្ញាអាចកើតឡើងក្នុងរយៈពេលប្រហែល១០ថ្ងៃ។
ការប្រកាសអាសន្ននេះបានធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងស្រដៀងគ្នានេះនៅក្នុងប្រទេសមួយចំនួនមានដូចជា៖ចក្រភពអង់គ្លេស អាមេរិក ព័រទុយហ្គាល់និងអេស្ប៉ាញ។
មេរោគនេះពិបាកឆ្លងណាស់។ជាធម្មតាការចម្លងកើតឡើងតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវក្នុងរាងកាយ និងដំបៅ សម្លៀកបំពាក់ដែលមានមេរោគ ឬការជួបមុខគ្នាយូរ ។
ក្រសួងសុខាភិបាលអេស្ប៉ាញបានជូនដំណឹងមួយទៅកាន់អាជ្ញាធរសុខាភិបាលក្នុងតំបន់កាលពីថ្ងៃអង្គារបន្ទាប់ពីមន្ត្រីសុខាភិបាលនៅទីក្រុងម៉ាឌ្រីដបានរកឃើញករណីសង្ស័យចំនួន៨។
ប្រទេសព័រទុយហ្គាល់រកឃើញជំងឺប្រភេទនេះ២០ករណីសហរដ្ឋអាមេរិកមួយករណីដែលបានរកឃើញចំពោះអ្នកដំណើរមកពីប្រទេសកាណាដាខណៈចក្រភពអង់គ្លេសក៏បានរកឃើញ៨ករណីដែរ។
យោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) បានអោយដឹងថាជំងឺនេះអាចឆ្លងពីសត្វព្រៃដែលមានមេរោគនៅក្នុងផ្នែកខ្លះនៃអាហ្វ្រិកខាងលិច និងកណ្តាល។
NHSបាននិយាយថាវាត្រូវបានគេរកឃើញមាននៅក្នុង សត្វកណ្តុរនិងកំប្រុកជាដើម។ខណៈពេលដែលវាមិនអាចព្យាបាលនោះវាជាធម្មតាអ្នកជំងឺជាធម្មតាអាចជាសះស្បើយក្នុងរយៈពេល២-៣សប្តាហ៍៕