ករណីខ្វះខាតឈាមនៅទូទាំងពិភពលោកដោយសារតែជំងឺកូវីត១៩ គឺកំពុងតែមានការកើតឡើងជាលំដាប់។ កាលពីខែមករា កាកបាទក្រហមនៅសហរដ្ឋអាមេរិកបានប្រកាសថា “វិបត្តិឈាមជាតិ” ដែលបានបង្កនូវហា និភ័យយ៉ាងខ្លាំងដល់ការថែទាំអ្នកជំងឺ។ បន្ទាប់មកនៅខែមិនានេះផងដែរ អង្គការមិនរកប្រាក់ចំណេញផ្នែក វេជ្ជសាស្ត្រ Memorial Blood Center (MBC) បានប្រកាសស្វែងរកនូវឈាម “សង្គ្រោះបន្ទាន់” ព្រោះថាឈាម ប្រភេទ O ដែលនៅសល់ក្នុងស្តុក គឺអាចសម្រាប់ប្រើបានតែ 1-2 ថ្ងៃទៀតតែប៉ុណ្ណោះ។ ហើយក៏បានប្រកាស អំពាវនាវដល់សាធារណជនឱ្យចូលរួមបរិច្ចាកឈាម ដើម្បីធ្វើការជួយសង្គ្រោះនូវជីវិតរបស់មនុស្សចំនួន៣នាក់ ដែលកំពុងតែត្រូវការជំនួយផងដែរ។ បើយោងទៅតាមកាកបាទក្រហមបានឲ្យដឹងថាឈាមគឺមានគោលដៅ ជាច្រើនណាស់ដែលត្រូវ ប្រើប្រាស់នោះ គឺមានដូចជា ប្រើប្រាស់ទៅលើរាង្គកាយដែលរងរបួសធ្ងន់ធ្ងរ, ទៅលើ ដំណើរការ នៃការវះកាត់, អ្នកដែលគ្មានឈាម, និងប្រើប្រាស់ទៅលើស្រ្ដីដែលសំរាលកូន។ ក៏ប៉ុន្តែដោយសារ តែឈាមមិនអាចបង្កើតឡើងដោយសិប្បនិមិ្មតបាននោះ អញ្ចឹងហើយទើបអ្នកឯកទេសបាននិយាយថាដំណោះ ស្រាយនៃការផ្គត់ផ្គងឈាមនេះ គឺវាអាស្រ័យទៅលើការបរិច្ចាគឈាម។
នៅឯប្រទេសកូរ៉េខាងត្បូងដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការវប្បធម៌ឋានសួគ៌ សន្តិភាពពិភពលោក និងការស្ដារឡើងវិញនៃពន្លឺដែលហៅកាត់ថា (HWPL) សមាជិក 18,000នាក់នៃព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី និងHWPL បានចូលរួមក្នុងការបរិច្ចាកឈាមរយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី18 ខែមេសា។ ចំនួន នេះ ត្រូវ បាន គេ កត់ ត្រា ថា ជា ការ បរិច្ចាគ ឈាម ជា ក្រុម ធំ បំផុត ក្នុង ប្រទេស កូរ៉េ ខាង ត្បូង។ លោកCho Nam-sun ប្រ ធានផ្នែកគ្រប់គ្រងឈាមនៃកាកបាទក្រហមប្រទេសកូរ៉េបានមាន ប្រសាសន៍ថា “នៅពេលដែលផលប៉ះ ពាល់នៃ អូមីក្រុងឈានដល់កម្រិតកំពូល ព្រះវិហារសាសនាគ្រីស្ទនៃស៊ីនឆន់ជីបានចាប់ផ្តើមការបរិច្ចាគឈាមដ៏ធំមួយ។ វាដូចជាភ្លៀងនៅក្នុងគ្រោះរាំងស្ងួត។ យើងមានការភ្ញាក់ផ្អើលដែលចំនួនអ្នកចូលរួមលើសពី 6,000នាក់ ក្នុងរយៈ ពេល 3ថ្ងៃ ហើយមនុស្សកាន់តែច្រើនបានបន្តចូលរួម។ យើងដឹងគុណចំពោះមនសិការដែលបានសង្គ្រោះជីវិត”។ មន្ត្រីផ្នែកគ្រប់គ្រងឈាមបានមានប្រសាន៍ថា “ការដែលចូលរួមក្នុងការដែលចែករំលែកនូវជីវិតបែបនេះគឺវាពិត ជាកិច្ចការដ៏ធំខ្លាំងណាស់។ ទំហំនេះស្មើនឹងអង្គភាពកងទ័ពមួយដែលបរិច្ចាគឈាមក្នុងរយៈពេលមួយឆ្នាំ។
ចំនួនអ្នកបរិច្ចាគឈាម គឺជិត4ដងនៃចំនួនក្នុងមួយថ្ងៃធម្មតាដែលជាជំនួយដ៏ល្អក្នុងការជម្នះវិបត្តិការផ្គត់ផ្គង់ឈាមនាពេលបច្ចុប្បន្ន”។គាត់ក៏បានបន្ថែមទៀតថា “ខ្ញុំសូមថ្លែងអំណរគុណដល់សមាជិកនៃព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី ដែលបានចូលរួមក្នុងការបរិច្ចាគប្លាស្មាទូទាំងប្រទេសសម្រាប់ការអភិវឌ្ឍនៃការព្យាបាលសម្រាប់ COVID-19 ក្នុងឆ្នាំ 2020” ។ នៅឯប្រទេសកូរ៉េខាងត្បូងរាល់អ្នកដែលបានបរិច្ចាគឈាមគឺនឹងផ្ដល់ជូននូវលិខិត បញ្ជាក់។ លិខិតបញ្ជាក់នេះ គឺអាចប្រើប្រាស់បាននៅពេលដែលចំណាយនូវថ្លៃព្យាបាលនៅឯមន្ទីពេទ្យ អ្នកអាច នឹងទទួលបាននូវការបញ្ចុះតម្លៃយ៉ាងពិសេសនៅពេលដែលអ្នកបញ្ចូលឈាម។ អ្នកបរិច្ចាគឈាមទាំងអស់មកពី ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី និងHWPLក៏បាន បរិច្ចាគនូវលិខិតបញ្ជាក់របស់ខ្លួនដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អ្នកជំងឺដែលត្រូវការការបញ្ចូលឈាមផងដែរ។
ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជីដែលមានទីស្នាក់ការនៅស្រុកក្វាឆន់ប្រទេសកូរ៉េខាងត្បូងកំពុងរួមចំណែកដល់សហគមន៍តាមរយៈសកម្មភាពស្ម័គ្រចិត្ត រួមទាំងប្លាស្មា និងការបរិច្ចាគឈាម បើទោះបីជាព្រះវិហារបានរងទុក្ខលំបាកយ៉ាងខ្លាំងពីដំណាក់កាលដំបូងនៃជំងឺរាតត្បាត COVID-19 ក៏ដោយ។ កាលពីថ្ងៃទី19 ខែឧសភា សមាជិកនៃព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី នៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមនៅក្នុងការស្ម័គ្រចិត្តបរិច្ចាគឈាមផងដែរ។ HWPL ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងនោះគឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជាក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិនិងការិយាល័យព័ត៌មានសាធារណៈដែលមានប្រទេសចំនួន១៩៣ប្រទេសនៅទូទាំងពិភពលោក បានចូលរួមជាមួយផងដែរ៕