រុស្ស៊ីបង្កើតមូលដ្ឋានទ័ពទប់ទល់ណាតូ ខណៈG7 អនុម័តថវិកា១៨ពាន់លានដុល្លារជួយអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិរបស់វិមានក្រឹមឡាំង លោក Sergei Shoiguកំពុងឆ្លុះបញ្ចាំងពីរបៀបដែលប្រទេស​នេះនឹងឆ្លើយតបចំពោះការពង្រីកមកភាគខាងកើតរបស់ណាតូ។ លោកបាននិយាយថាប្រទេសរុស្ស៊ីនឹងបង្កើត​មូលដ្ឋានយោធាថ្មីនៅភាគខាងលិចនៃប្រទេសដើម្បីប្រឆាំងនឹងការពង្រីករបស់ណាតូនៅជិតព្រំដែនរបស់ខ្លួន។

លោកបាននិយាយកាលពីថ្ងៃសុក្រថា អង្គភាពយោធាចំនួន១២នឹងត្រូវដាក់ពង្រាយនៅចុងឆ្នាំនេះនៅភាគខាងលិច​នៃប្រទេសដើម្បីឆ្លើយតបទៅនឹងប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលចូលរួមជាមួយអង្គការណាតូ។ លោកបានបន្តថាប្រទេសជិតខាងបំផុតរបស់យើងគឺហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យចូលរួមជាមួយណាតូ​ដូច្នេះភាពតានតឹងនៅតែបន្តកើនឡើងនៅក្នុងតំបន់ភាគខាងលិច។យើងកំពុងចាត់វិធានការប្រឆាំងឱ្យបានគ្រប់គ្រាន់។ នៅចុងឆ្នាំនេះ អង្គភាពយោធា និងអនុរងចំនួន១២កងពលនឹង ត្រូវបានបង្កើតឡើង។

ប្រទេសហ្វាំងឡង់និងស៊ុយអែតបានដាក់ពាក្យស្នើសុំជាផ្លូវការដើម្បីចូលរួមជាមួយណាតូដែលជាសម្ព័ន្ធមិត្តយោធានៃបណ្តាប្រទេសលោកខាងលិចចំនួន ៣០។

ប្រទេសG-7នឹងអនុម័តថវិកា១៨ពាន់លានដុល្លារផ្តល់អោយអ៊ុយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់បានប្រាប់ទូរទស្សន៍ Bloombergថាក្រុមប្រទេសសេដ្ឋកិច្ចឈានមុខ​គេទាំងប្រាំពីរ(G7)និងអនុម័តថវិកាចំនួន១៨ពាន់លានដុល្លារផ្តល់អោយអ៊ុយក្រែនខណៈដែលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុបានបិទកាលពីថ្ងៃសុក្រ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Christian Lindner បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា ខ្ញុំគិតថាវាជាសញ្ញាល្អណាស់ដែលប្រទេស G-7 កំពុងកៀកស្មាជាមួយអ៊ុយក្រែនពីព្រោះពួកគេមិន​ត្រឹមតែការពារខ្លួនប៉ុណ្ណោះទេ ពួកគេកំពុងការពារតម្លៃរបស់យើង។

នៅថ្ងៃនេះសហរដ្ឋអាមេរិក​បាន​អនុម័ត​ ជំនួយ​យោធា និង​សេដ្ឋកិច្ច​ចំនួន ៤០ ពាន់​លាន​ដុល្លារ​សម្រាប់អ៊ុយក្រែននិង​សម្ព័ន្ធមិត្ត៕