ភ្នំពេញ៖តារាសម្ដែងរូបសង្ហារលោកណាខុន បានប្រារពខួបស្នេហ៍គម្រប់៣ឆ្នាំកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២២ ដែលមើលទៅសកម្មភាពរបស់លោកនិងភរិយាគឺយល់ចិត្តគ្នាខ្លាំងណាស់ ហើយពួកគេបង្ហាញពីភាពរឹងមាំស្នេហ៍ដែលគ្មានអ្វីជាឧបស័ក្កចំពោះអ្នកទាំងពីរឡើយ បើទោះជាលោកណាខុន ធ្លាប់ត្រូវបានគេខ្សឹបខ្សៀវគ្នាថាលោកភ្ជាប់ស្នេហ៍ជាមួយនារីដែលមានវ័យចំណាស់ជាងខ្លួន ព្រោះតែសម្លឹងឃើញទ្រព្យជាធំក្ដី។ប៉ុន្ដែណាខុន បានពុះពាររក្សារស្នេហ៍មួយនេះរហូតដល់៣ឆ្នាំ ហើយទោះជាលោកមិនមែនជាតារាដែលចូលចិត្តសម្ញែងរឿងទ្រព្យសម្បត្តិដូចគេក្ដី តែនៅក្នុងសិល្បៈពេលនេះអ្នកណាក៍ដឹងថាតារាដែលមានត្រេមុខស្រដៀងតួថៃរូបនេះមានអ្វីៗគ្រប់យ៉ាងដែលខ្លួនធ្លាប់ប៉ងប្រាថ្នា។នៅថ្ងៃខួបស្នេហ៍នេះដែរគេឃើញតារារួមអាជីពជាមួយលោកណាខុន បានផ្ញើរសារអបអរលោកជាបន្ដបន្ទាប់ផងដែរ ខណៈពួកគេខ្លះទៀតចង់ឃើញលោកនិងគូស្នេហ៍ដឹកដៃគ្នារៀបការ។

សូមបញ្ជាក់ថាលោកណាខុន ជាតារាសម្ដែងដែលស្ថិតក្នុងចំណោមជូរមុខគេនាពេលបច្ចុប្បន្ននោះបានភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយកូន១ម្នាក់ដែលត្រូវបានគេដឹងថាជាជំនួយការលោកជំទាវមួយរូបជានាយិការស្ថានីយទូរទស្សន៍មួយ។ណាខុន និងនារីទ្រព្យស្ដុករូបនោះបានភ្ជាប់ពាក្យជាផ្លូវការកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២១ តែលោកធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាមិនទាន់គិតគូដល់រឿងរៀបអាពាហ៍ពិពាហ៍ឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយបុរសរូបសង្ហាររូបនេះមានភរិយាជាមេម៉ាយធ្វើឲ្យក្រមុំមិនតិចនាក់ឡើយបានស្ដាយរាងសង្ហារលោកថាមិនគូណាតារារូបនេះមើលរំលងពួកនាងៗទេ ខណៈដែលណាខុន វិញកាន់តែធ្វើឲ្យគូស្នេហ៍មានទំនុកចិត្តខ្ពស់ថែមទៀតព្រោះលោកស្រលាញ់កូនប្រុសដើមរបស់ប្រពន្ធដូចជាកូនបង្កើតរបស់លោកដែរ។

ក្រៅពីលោកណាខុន តារាដែលយកប្រពន្ធមេម៉ាយមានដូចជាលោកព្រីង ច័ន្ទបុត្រ ហៅនាយចេក,ជា វិបុល ,អ៊ិន សុបញ្ញា ហៅផាណូ និងយុទ្ធ ស័ក្ក ជាដើម។ចំពោះលោកណាខុន វិញមុនឈានដល់ខួបស្នេហ៍៣ឆ្នាំនេះលោកនិងភរិយាចាប់ផ្ដើមបណ្ដើរគ្នាជាចំហតាមបណ្ដារកម្មវិធីទាំងឡាយ ហើយអ្នកសិល្បៈរួមអាជីពបាននិយាយថាទោះជាលោកណាខុន លែងសម្ដែងភាពយន្ដក៍តារារូបនេះមិនប្រឈមវិបត្តិសេដ្ឋកិច្ចដែរ ព្រោះថាកំពូលស្នេហ៍របស់លោកប្រៀបបានជាធនាគារនៅក្រោយខ្នងលោកអីចឹង៕


