Tuesday, November 19, 2024
Homeព័ត៌មានជាតិធ្លាក់កំទេចផ្កាភ្លើង ឆេះសំណង់ក្លឹបម៉ូណាកូ កំពុងជួលជុលថ្មី

ធ្លាក់កំទេចផ្កាភ្លើង ឆេះសំណង់ក្លឹបម៉ូណាកូ កំពុងជួលជុលថ្មី

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះសំណង់ក្លឹបកំពុងសាងសង់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦ ខណៈពេលជាងដែកផ្សារដែកកំពុងតែផ្សារពិដានដើម្បីចាប់ជើងអំពូលភ្លើង និងដាក់កង្ហា ធ្វើឲ្យធ្លាក់កំទេចធូបលើអេប៉ុងនិងស្នោបណ្តាលឲ្យឆាបឆេះអស់ម៉ូតូ ២គ្រឿង និងជាងសំណង់ម្នាក់រងរបួសស្រាល កាលពីវេលាម៉ោងនៅវេលាម៉ោង៧យប់ ថ្ងៃទី៥ខែធ្នូ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦ ជាប់នឹងក្លឹប ម៉ូណាកូ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្លឹបដែលរងការឆាបឆេះគឺជាសំណង់ក្លឹបដែលកំពុងតែ សាងសង់ជិតរួចរាល់ហើយនៅលើផ្ទៃដីទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រ តែមិនទាន់មានស្លាក យីហោនៅឡើយទេ ព្រោះក្លឹបសាងសង់មិនទាន់រួចជាស្ថាពរ គ្រាន់តែដឹងថាក្លឹបនេះគ្រោង នឹងបើកសម្ពោធនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ។ ថៅកែក្លឹបនេះគេដឹងថាជាថៅកែក្លឹបម៉ូណាកូ

ប្រភពព័ត៌មានបន្តទៀតថា មុនពេលកើតហេតុសំណង់ក្លឹបនេះមានជាងសម្រុកធ្វើការ ទាំងយប់ ព្រោះជិតដល់ថ្ងៃសម្ពោធទៅបើកក្លឹបទៅហើយ ខណៈពេលជាងផ្សារដែកកំពុង តែផ្សារជាប់ពិដានដើម្បីចាប់អំពូលភ្លើងនិងដាក់ជើងកង្ហាបានធ្លាក់កំទេចផ្កាភ្លើងធូបផ្សារ ទៅលើអេប៉ុងដែលបិទនៅជុំវិញជញ្ជាំងដើម្បីការពារសម្លេងមិនឲ្យចេញមកខាងក្រៅ និងស្នោរព្រមទាំងសំបកកេសក្រដាសធ្វើឲ្យជាងមិនបានចាប់អារម្មណ៍ ទាល់តែមួយ សន្ទុះក្រោយមកមានផ្សែងខ្មៅហុយចេញមកធ្វើអោយជាងបោះចោលការងារនាំគ្នារត់ចេញ មកក្រៅ ស្រាប់តែផ្សែងហុយកាន់តែខ្លាំងទៅៗ និងបានផ្តាច់ប្រព័ន្ធអគ្គិសនី ងងឹតពិបាក ដល់អ្នកដែលយកបំពង់ពន្លត់អគ្គីភ័យយកទៅពន្លត់  ទើបថៅកែក្លឹបម៉ូណាកូដែលជាម្ចាស់ សំណង់ក្លឹបខាងលើនេះបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ភ្លាមៗ ។

បន្ទាប់ពីកើតហេតុកន្លែងកើតហេតុគេឃើញវត្តមានលោកប៉ឹង កុសល អភិបាលខណ្ឌ សែនសុខ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងលោកព្រហ្ម យ៉ត ប្រធានការិយា ល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះបញ្ជាដឹកនាំរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងបានបាញ់ទឹករលត់ទៅវិញក្នុងរយះពេល១ម៉ោង ។

ដោយសារតែនៅក្នុងក្លឹបខាងលើនេះការរៀបចំមិនទាន់រួចរាល់មិនទាន់មានរបស់របរយកទៅដាក់ចូលក្នុងក្លឹបនៅឡើយទេ មានតែម៉ូតូជាងសំណង់ចំនួន៥គ្រឿង ដែលទុកនៅក្នុងក្លឹប ។ ម៉ូតូទាំង៥គ្រឿងនោះរួមមាន ម៉ូតូម៉ាកហុងដាឌ្រីមចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម ប្រើប៉ិច ចំនួន២គ្រឿង និងម៉ាកសង់កូរ៉េ មួយគ្រឿងក្នុងចំណោមម៉ូតូទាំង៥គ្រឿងត្រូវបាន អណ្តាតភ្លើងឆាបឆេះអស់ទាំងស្រុងនៅសល់តែគ្រោងដែកចំនួន២គ្រឿង គឺម៉ូតូម៉ាក ហុងដាឌ្រីម សេរី២០១១ មួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមប្រើប៉ិច ។

សមត្ថកិច្ចបានបានឲ្យដឹងថា អគ្គីភ័យខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនួន៥គ្រឿងបានរលត់ទាំងស្រុងនៅវេលាម៉ោង៨យប់ថ្ងៃដដែល ចំណែកការឆាបឆេះខូចខាតគិតជាទឹកប្រាក់អស់ប៉ុន្មាននោះថៅកែក្លឹបមិនទាន់បានប៉ាន់ប្រមាណនៅឡើយទេ គ្រាន់តែដឹងថាឆេះ ម៉ូតូជាងសំណង់អស់២គ្រឿងនៅសល់តែគ្រោងដែកនិងជាងសំណង់ម្នាក់រងរបួសស្រាល ៕

ដោយ៖ សោល វ៉ាន់ណាល់

img_1578 img_1582 fggffg img_1575

RELATED ARTICLES