ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរមាស សុខសោភា ក៏បានបង្ហោះសារអរគុណ សម្តេចតេជោ តាមបណ្តាញហ្វេសប៊ុក របស់នាងផងដែរ ដែលបានសរសើរ លើកទឹកចិត្តនាង ហើយនាងក៏បាន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សា ការពារ និងដាំដើមឈើ បន្ថែមផងដែរ។
លោកមាស សុខរតនៈ បងប្រុសរបស់មាស សុខសោភា បានថ្លែងថា លោកពិតជាសប្បាយចិត្ត ដែលប្រមុខរាជរដ្ឋាភិបាល មើលឃើញពីសកម្មភាព ចូលរួមថែរក្សាធនធន ធម្មជាតិរបស់មាស សុខសោភា ដែលធ្វើឱ្យនាង កាន់តែមានទឹកចិត្តចូលរួមចំណែក បន្ថែមទៀត ខណៈដែលគម្រោង ដាំដើមឈើ១ម៉ឺនដើម នៅតំបន់ឱរ៉ាល់ នៅតែបន្តនៅឡើយ។
ចំពោះអាជីពចម្រៀង របស់មាស សុខសោភា នាពេលចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់មិនទាន់ឃើញ មានបទចម្រៀងណាមួយផ្ទុះ ល្បីកក្រើកទេ ដែលអ្នកខ្លះលើកឡើងថា សោភា ប្រឈមធ្លាក់កូដទៀតផង។ ប៉ុន្តែ លោកមាស សុខរតនៈ បានអះអាងថា មាស សុខសោភា ពុំបានស្ងប់ស្ងាត់ទេ ផ្ទុយទៅវិញ នាងកំពុងតែមមាញឹកស្ទើរតែ គ្មានពេលសម្រាក។ រីឯតម្លៃខ្លួនកាន់តែកើនខ្ពស់ទៀតផង។
លោករតនៈ បន្ថែមថា “ស្ងាត់អីអូន! មួយថ្ងៃៗ អាភា ចេញច្រៀងតាមកម្មវិធីនានាគ្មានពេលសម្រាកផង។ ជួនថ្ងៃខ្លះរត់ចល័ត ៣កម្មវិធីក៏មាន ព្រោះម្ចាស់កម្មវិធីគេចង់បាន យើងរហូត អ្នកខ្លះអង្វរយើងក៏មាន។ ចំពោះតម្លៃខ្លួនក៏កើនខ្ពស់ជាងមុនដែរ គឺចន្លោះពី២៥០០ រហូតដល់៣៥០០ដុល្លារ តាមទីជិតឆ្ងាយ”។
ចំពោះតម្លៃខ្លួនរបស់មាស សុខសោភា នាពេលនេះ ហាក់វ៉ាផ្តាច់តារាល្បីៗជាច្រើន ខណៈដែលឱក សុគន្ធកញ្ញា ស៊ីថ្លៃចន្លោះពី (២៥០០-៣០០០ដុល្លារ) ខេមរៈ សិរីមន្ត ស៊ីថ្លៃចន្លោះពី (៣០០០-៣៣០០ដុល្លារ) កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ (៣០០០- ៣៥០០ដុល្លារ)។
បងប្រុស និងជាអ្នកនាំពាក្យរ បស់មាស សុខសោភា បន្ថែមថា ទោះបីតម្លៃខ្លួនរបស់មាស សុខសោភា កើនខ្ពស់ជាងមុន តែនាងនៅតែត្រូវប៉ាន់ ទទួលបានឱកាសការងារ យ៉ាងជោកជាំ។ តែទោះជាយ៉ាងណា លោករតនៈ សុំមិនបញ្ជាក់ថា ក្នុងមួយខែ មាស សុខសោភា ទាញបានប្រភព ចំណូលប៉ុន្មាន ម៉ឺនដុល្លារនោះទេ។
លោកមាស សុខរតនៈ បានទទួលស្គាល់ថា បទចម្រៀងរបស់មាស សុខសោភា ពិតជាចេញយឺតយ៉ាវ ជាងមុនមែន ដោយសារតែប៉ុន្មានឆ្នាំ ចុងក្រោយនេះ នាងច្រៀងតែបទហ្ស៊ីន តែប៉ុណ្ណោះ។ លោករតនៈ បញ្ជាក់ថា “យើងធ្វើបទខ្លួនឯងយឺតបន្តិចហើយ ត្បិតអីពិបាកមិន ងាយស្រួលដូចចម្ល ងពីគេទេ។ ម៉្យាងយើងធ្វើដោយ សម្រិតសម្រាំងបំផុត ហើយចំពោះសន្ទុះ ការគាំទ្រយ៉ាងណានោះ អាស្រ័យលើ ទស្សនិកជនជាអ្នកឱ្យពិន្ទុ”។
លោកមាស សុខរតនៈ បានអះអាងជំនួស ប្អូនស្រីថា មាស សុខសោភា គ្មានបំណងចង់ប្រជែង ដណ្តើមលេខ១ ឬចង់ក្លាយជាតារាចម្រៀង ឯកប្រចាំប្រទេសអីទេ សំខាន់ពេលនេះ នាងកំពុងក្តោបក្តាប់ ឱកាសការងារយ៉ាងជោកជាំ ហើយតម្លៃខ្លួន ក៏ចេះតែកើនឡើង ជាលំដាប់…៕ សុខ ស៊ីឡាង