ថៃ៖ក្រោយពីបាត់មុខជាច្រើនខែអតីតតារាហ្វេសប៊ុកលោកAlex Rayouth ពេលនេះ គឺស្រាប់តែ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាជាមួយវត្តមានជាថ្មីនៃការប្រកាសមុខជំនួញលើទឹកដីប្រទេសថៃ។ ក្រោយចាកចេញពីប្រទេសកម្ពុជាលោកAlex Rayouth គឺទទួលបានភាពជោគជ័យការរកស៊ីគូឲ្យកត់សម្គាល់និងបានកំពុងត្រៀមបើកដំណើរការហាងលក់សំលៀកបំពាក់ថ្មីនៅទីនោះផងដែរ។អ្វីដែលចាប់អារម្មណ៍នោះបុរសដែលមានឈាមជ័រជាខ្មែររូបនេះត្រៀមនឹងបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសថៃឱ្យ កាន់តែច្រើនក្រោមស្លាកយីហោជារបស់ខ្មែរតែម្ដង។ តាមព័តមានថាAlex Rayouth បច្ចុប្បន្នកំពុងតែកាក់កបជា មួយមុខជំនួញផ្ទាល់ខ្លួននៅលើទឹកដីប្រទេសថៃ ខណ:ដែលក្នុងពេលឆាប់ៗខាងមុខនេះ រ៉ាយុទ្ធ ក៏ត្រៀមបើកដំ ណើរការហាងលក់សម្លៀកបំពាក់ទ្រង់ទ្រាយធំនៅប្រទេសថៃផងដែរ។
ដំណឹងនេះបានធ្វើឲ្យសិល្បករ-សិល្បការិនីដែលចូលចិត្តទៅទិញសម្លៀកបំពាក់នៅថៃបង្ហាញការតាមដាន និងចាប់អារម្មណ៏លោកRayouth កាន់តែច្រើនផងដែរ។ បើតាមការបញ្ជាក់ពីលោកAlex Rayouth បានឲ្យដឹងថាមូលហេតុដែលលោកបាត់មុខមួយរយ:មកនេះគឺដោយសាររវល់ការងាររកស៊ីផ្ទាល់ខ្លួនពោលគឺការបើកហាងលក់សម្លៀកបំពាក់នៅប្រទេសថៃ។Rayouth បានបន្តថាបច្ចុប្បន្នសន្ទុះនៃការលក់របស់ខ្លួនកំពុងមានការគាំទ្រច្រើនទាំងនៅស្រុកខ្មែរនិងប្រទេសថៃ ស្របពេលដែលអតិថិជនទាំងអស់គឺទទួលស្គាល់នូវគុណភាពនិងសេវាកម្មលឿនរហ័សទាន់ចិត្ត។
គេឃើញតារាល្បីៗរបស់ខ្មែរក៍បានគាំទ្រផលិតផលលោកRayouth ដល់ថៃផងដែរ។គូរកត់សម្គាល់ដែរថានេះអាចនិយាយបានថាជាមោទភាពមួយសម្រាប់កូនខ្មែរដែលមានលទ្ធភាពអាចបើកអាជីវកម្មជារបស់ខ្លួនឯងនៅក្រៅប្រទេស ដែលចំណាយទុនច្រើន ព្រោះកន្លងមកធ្លាប់តែឮគេនិយាយថាពលរដ្ឋខ្មែរ តែងចំណាកស្រុកទៅធ្វើការនៅប្រទេសគេរួមមានថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុនជាដើម។គេចាំបានថាតារាហ្វេសAlex Rayouth គឺបុគ្គលមួយរូបដែលតែងតែបង្កភាពសប្បាយរីយរាយដល់អ្នកទស្សនាតាមរយៈទេពកោសល្យនិងការនិយាយស្ដីបែបកំប្លុក កំប្លែងនិងការតុបតែងខ្លួនប្លែកបង្ហាញនៅបណ្ដាញសង្គមដោយ ធ្វើឲ្យអ្នកទស្សនាបាន រីករាយ ហើយស្រាប់តែ ពេលនេះលោកឡើងកូដក្លាយជាថៅកែនៅស្រុកគេទៅហើយ៕