ភ្នំពេញ៖ព្រាប សុវត្ថិ ត្រូវបានគេមើលឃើញថាលោកមានការរាប់អានលោកខាន់ ជេមស៍ តាំងពីតារាចម្រៀងរូបនេះច្រៀងនៅRock ម្លេះដែលពេលនោះលោកសុវត្ថិ ថែមទាំងបានទៅចូលរួមកម្មវិធីខួបកំណើតរបស់លោកជេមស៍ ទៀតផង។រហូតមកដល់ពេលនេះព្រាប សុវត្ថិ អាចនិយាយបានថាមានភាពស្និតស្នាលជាមួយលោកជេមស៍ ជាងតារាផ្សេងៗទៀត។ជំនួយការរបស់លោកព្រាប សុវត្ថិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកស្នាយ ពេញចិត្តសម្ថភាពរបស់លោកជេមស៍ ។យ៉ាងណាលោកមិននិយាយលម្អិតពីទំនាក់ទំនងនោះថាកើតឡើងតាំងពីពេលណាឡើយ តែតាមព័តមានថាក្រោយពីលោកជេមស៍ ល្បីបានប៉ុន្មានបទនៅRock ធ្វើឲ្យលោកសុវត្ថិ ចាប់អារម្មណ៍និងរាប់អានអ្នកចម្រៀងរូបនេះរហូតមកដល់សព្វថ្ងៃ។ចំណែកថ្មីៗនេះដែរពេលលោកព្រាប សុវត្ថិ ឡើងជាឧកញ៉ាហើយសម្ពោធលក់ដីឡូតិ៍នោះក៍លោកជេមស៍ បណ្ដើរប្រពន្ធទៅអបអរសារលោកឧកញ៉ាស្នាយ ដែរ។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនៅតាមបណ្ដារឆាកតន្រ្ដីមួយចំនួនតារាសាន់ដេរូបនេះ ក៍បានលើកយកបទល្បីៗរបស់លោកសុវត្ថិ ទៅច្រៀងទៀតផង ខណៈដែលកាលពីថ្ងៃទី១០មិថុនា លោកជេមស៍ បានច្រៀងឆ្លងឆ្លើយជាមួយលោកសុវត្ថិ បទ”ស្អប់ខ្លួនឯង”និងបទមួយចំនួនទៀត។ខាន់ ជេមស៍ ថាលោកមានកិត្តិយសដែលបានច្រៀងរួមគ្នាជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ដែលលោកទុកជារៀមច្បង។

គូរបញ្ជាក់ថាលោកព្រាប សុវត្ថិ មានទំនាក់ទំនងល្អជាមួយមហាជននិងFan របស់លោករួមទាំងតារារួមអាជីព។ប៉ុន្ដែកាលពីឆ្នាំ២០២០ មានព័តមានថាលោកព្រាប សុវត្ថិ មិនសូវត្រូវគ្នាជាមួយលោកខែម ប៊ុនថៃ ព្រោះភ្នំ១មានខ្លា២ ទើបធ្វើឲ្យសុវត្ថិ ដើរចេញពីហង្សមាសចូលGalaxy កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ ។តែព្រាប សុវត្ថិ បានប្រាប់ថាលោកមិនដែលមានទំនាស់ជាមួយតារារូបណាទេ ហើយការចេញពីហង្សមាសទៅផលិតកម្មថ្មីគឺដើម្បីទទួលយកនូវអ្វីដែលប្លែកៗពីមុនថែមទៀត។

ថ្វីត្បិតតែព្រាប សុវត្ថិ ត្រូវបានលោកខាន់ ជេមស៍ ចាត់ទុកជារៀមច្បងក្នុងសិល្បៈមែន ប៉ុន្ដែពេលនេះរឿងដែលលោកជេមស៍ អាចវ៉ាលោកឧកញ៉ាស្នាយ បាននោះគឺលោកជេមស៍ មានកូនដល់ទៅ៤នាក់(ស្រី២)ទៅហើយ ខណៈដែលលោកសុវត្ថិ វិញមានកូនប្រុសតែ៣នាក់ប៉ុណ្ណោះ ហើយគ្មានគម្រោងតាមយកកូនស្រីឡើយ៕

