កាលពីថ្ងៃព្រហស្បតិ៍ ១៦ មិថុនា យោធាតៃវ៉ាន់ បានបង្ហាញរថពាសដែកផលិតក្នុងស្រុកចុងក្រោយរបស់ខ្លួនប្រភេទ CM-34 Clouded Leopardនៅឯកន្លែងផលិតដាច់ស្រយាលមួយ។

រថពាសដែកCM-34 កង់ប្រាំបីដែលបានដាក់
អោយប្រើប្រាស់តាំងពីឆ្នាំ២០១៩ត្រូវបានបំពាក់ដោយកាំភ្លើងMk44 Bushmaster ៣០មីល្លីម៉ែត្រ ផលិតដោយ Northrop Grumman អាចបាញ់ចំគោលដៅក្នុងចម្ងាយ៣គីឡូម៉ែត្រ ។វាត្រូវបានរចនាឡើងជាមួយនឹងភាពបំលាស់ទីរហ័សនិងដំណើរការបានគ្រប់អាកាសធាតុ។

បើទោះជាតៃវ៉ាន់ពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់សព្វាវុធជាច្រើនដូចជាយន្តហោះចម្បាំង ប្រធានកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិងកំពុងជំរុញឱ្យមាន

ការ ផលិតសព្វាវុធផ្ទាល់ដោយតៃវ៉ាន់។
លោក Wang Wen-hung ប្រធានមជ្ឈមណ្ឌលបាន
ប្រាប់អ្នកយកព័ត៌មានថា រោងចក្រនៅ Jiji អាចផលិតរថពាសដែកបាន ៦គ្រឿងក្នុងមួយខែ ហើយវាបានប្រគល់រថពាសដែកបានចំនួន ១៧៣ គ្រឿងទៅឱ្យយោធារួចហើយក្នុងចំណោមការបញ្ជាទិញសរុបចំនួន ៣០៥គ្រឿង។

តៃវ៉ាន់កំពុងតែបង្ហាញពីការតាំងចិត្តចំពោះការការពារខ្លួនប្រសិនបើចិនដែលទាមទារចង់គ្របគ្រងកោះនេះប្រើកម្លាំងវាយលុកនៅថ្ងៃណាមួយ។ ការភ័យខ្លាចរបស់តៃវ៉ាន់កាន់តែច្បាស់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះនៅពេលដែលទីក្រុងប៉េកាំងបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់៕