យោងតាមវិទ្យាស្ថានស្រាវជ្រាវThink Tankដែលមានមូលដ្ឋាន
នៅសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៦មិថុនាថាកូរ៉េខាងជើងហាក់ដូចជាកំពុងពង្រីកការសាងសង់នៅកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួនរួមបញ្ចូលទាំផ្លូវរូងក្រោមដីទីពីរស្របពេលដែលមន្ត្រីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនិយាយថាកូរ៉េខាងជើងអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរនៅថ្ងៃណាមួយ។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិបាននិយាយនៅក្នុងរបាយការណ៍មួយដោយដកស្រង់រូបភាពពីផ្កាយរណបពាណិជ្ជកម្មថាការងារត្រៀមរៀបចំនៅស្ថានីយ៍សាកល្បងនុយក្លេអ៊ែរ Punggye-ri ផ្លូវរូងក្រោមដីលេខ៣គឺ
រួចរាល់ហើយនិងត្រៀមសម្រាប់ការសាកល្បងនុយក្លេអ៊ែរនៅពេលណាមួយ។
ក្រុមស្រាវជ្រាវបាននិយាយថាជាលើកដំបូងដែលអ្នកវិភាគបានប្រទះឃើញសកម្មភាពសាងសង់ថ្មីនៅផ្លូវរូងក្រោមដីលេខ ៤និងស្នើឱ្យមានការខិតខំប្រឹងប្រែងដើម្បីបើក សាកល្បងនាពេលអនាគត។
របាយការណ៍ខាងលើបានអោយដឹងទៀតថានៅខាងក្រៅផ្លូវរូងក្រោមដីលេខ៣រូបភាពបានបង្ហាញពីជញ្ជាំងបង្អែកនិងទេសភាពតូចៗមួយចំនួនជាមួយដើមឈើតូចៗឬគុម្ពោតដែលទំរំពឹងថានឹងមានដំណើរទស្សនកិច្ចដោយមន្ត្រីជាន់ខ្ពស់។
ផ្លូវរូងក្រោមដីទាំងពីរនេះមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ការសាកល្បងនុយក្លេអ៊ែរទេហើយច្រកចូលរបស់ពួកគេត្រូវបានកម្ទេចចោលនៅក្នុងឆ្នាំ២០១៨នៅពេលដែលកូរ៉េខាងជើងបានប្រកាសផ្អាកសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs)។មន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅសប្តាហ៍នេះថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរនៅពេលណាក៏បានហើយថាពេលវេលានឹងត្រូវបានសម្រេចដោយលោកគីមជុងអ៊ុន៕