Friday, October 25, 2024
Homeតារាខ្មែរវ៉ាន់ នីឡា ៖ត្រៀមសម្រាលកូន ខណៈអាជីពនៅCTN មិនច្បាស់លាស់

វ៉ាន់ នីឡា ៖ត្រៀមសម្រាលកូន ខណៈអាជីពនៅCTN មិនច្បាស់លាស់

ភ្នំពេញ៖តារាកំប្លែងវ៉ាន់ នីឡា ដែលជាកូនរបស់លោកសុវណ្ណរិទ្ធី ហៅលោកតាវ៉ិចទ័រ នោះ​បាន​ផ្អាកពីអាជីព​តាំង​ពី​ចុង​ខែមីនា ពោលគឺក្រោយរៀបការហើយភ្លាមៗម្លេះ​ដើម្បីត្រៀម​សម្រាល​កូននៅចុង​ខែសីហា​ឆ្នាំ​២០២២ ខាង​មុខ​។តែនាងធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថាក្រោយ​សម្រាលកូនរួចរឹង​ដៃ​រឹង​ជើងបន្ដិចនាងនឹងវិលរក​អាជីព​ចាស់តាមរយៈ​ការចូលលេង​កំប្លែង​នៅ​CTN វិញ ព្រោះស្វាមី​របស់នាងមិនប្រចណ្ឌឬហួងហែង​នាងក្នុងការងារ​កំប្លែ​ង​របស់នាងឡើយ ហើយសូម្បីតែ​ពេល​នាងលេងឈុតខ្លះមានភាពស្និតស្នាលខ្លាំង​ជាមួយអ្នកកំប្លែងប្រុស​រួម​ក្រុម​ក៍ប្ដីអត់ក្វល់។ប៉ុន្ដែមុនពេលនីឡា សម្រាលកូននេះក្រុមកំប្លែងរបស់នាយពែកម៉ី ដែលដឹកនាំ​ដោយ​លោក​តា​វ៉ិចទ័រ នោះបែជាមានភាពមិនច្បាស់លាស់ទៅវិញ ព្រោះតាមដែលលោកចាន់​រ៉ា អះអាងនោះ​ថា​លោក​នឹងទទួល​បាន​លិខិតបញ្ឈប់ពីការងារនៅCTN អំឡុងដើមខែកក្កដាឆ្នាំ​២០២២ ខាង​មុខនេះហើយ ខណៈ​ដែលនាយ​គ្រឿន​,នាយក្រូច រួមទាំងលោកតាវ៉ិចទ័រ ក៍ត្រូវ​ដើរចេញដូចលោកដែរ ។ប្រសិន​បើ​អ្វីៗដូចការអះអាងរបស់លោកចាន់រ៉ា ហៅនាយពែកម៉ី មែននោះមានន័យថានីឡា ក៍នឹងចាកចេញពីCTN ដូចគ្នាដែរ។

  លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ទូរស័ព្ទចូលគ្មានអ្នកលើកឡើយកាលពីពេលថ្មីៗ ទើបមិន​ទាន់​អាច​សុំការ​បំភ្លឺពីលោកជុំវិញការប្រកាសរបស់នាយពែកម៉ី ដែលត្រូវបានគេសន្និ​ដ្ឋាន​ថាទំនងមើលទៅ​ក្រុមកំប្លែងល្បី​ឈ្មោះ​នេះអាចប្រឈមការរំសាយក្រុម។សម្រាប់នីឡា វិញនាងបានបោះបង់​អាជីព​ចម្រៀងនៅសាន់ដេ និងពិធីការិនី​នៅCNC  ដើម្បីយក​ពេល​មក​ពង្រឹងតែ​លើអាជីព​កំ​ប្លែង​មួយប៉ុណ្ណោះ តែគូរឲ្យស្ដាយពេលនេះនាង​ប្រឈមបាត់​បង់​ឱកាស​សម្ដែងជាស្រីស្អាត​ក្នុង​ក្រុមទៀតហើយក្នុងករណីដូចនាយពែកម៉ី ថាលោកតាវ៉ិចទ័រ ដែលជា​ឪពុក​របស់នីឡា ក៍ចាក​ចេញនៅដើមខែ៧ខែនោះ។

 គូរបញ្ជាក់ថាតារាកំប្លែងរូបស្រស់វ៉ាន់ នីឡា បានដឹកដៃលោកស៊ុត សក្ការៈ រៀបការ​ថ្ងៃ​ទី១៩ខែមីនា​ឆ្នាំ​២០​២២ ដែលធ្វើឲ្យពេលនេះតារាតូចច្រឡឹងរូបនេះ​ក្លាយទៅជា​កូនប្រ​សាររប​ស់​​អតីត​តារា​សម្ដែងលោកព្រីង សំរួច(ព្រីង ច័ន្ទបុត្រ)ហៅនាយចេក ព្រោះថាម្ដាយក្មេក​របស់​នីឡា អ្នក​ស្រី​សរ មុន្នីរស្មី ជាភរិយាថ្មីរបស់លោកសំរួច ។នីឡា បានថ្លែងថាពេលនេះនាងមាន​ផ្ទៃពោះជាង​៦ខែហើយ តែអ្វីដែលកាន់តែគូរឲ្យចាប់អារម្មណ៍នោះអំឡុងនាង​ពោះ​ធំនេះ បងថ្លៃ និងប្អូនថ្លៃនាង​ក៍ពោះធំដែរហើយត្រូវសម្រាលក្នុងខែតែមួយទៀតផង ទើបម្ដាយនាង​លាន់​មាត់​​ថា​មិនដឹងរត់​ទៅមើល​ចៅណាមុនទេបើអាចកើតតំណាលគ្នាបែបនេះ៕

RELATED ARTICLES