ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោក គឹម វាសនា និងក្រុមការងារបាននាំយកថវិកា និងសម្ភារ: គ្រឿងឧបភោគ បរិភោគ របស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារ

ថ្នាក់ជាតិចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចុះជួបសួរសុខទុក្ខស្រ្តីមេម៉ាយទីទ័លក្រ ឈ្មោះ អ៊ុល ចិន្តា និងកូនស្រី រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានជួបឧបទ្ទវហេតុភ្លើងឆេះផ្ទះគ្មានសល់ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដោយឆ្លងចរន្តអគ្គិសនី។


អំណោយរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជូនស្ត្រីរងគ្រោះភ្លើងឆេះផ្ទះ ខាងល រួមមាន ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ សាប៊ូ សារុង ព្រមទាំងសម្ភារៈ និងថវិកាមួយចំនួនផងដែរ៕