Tuesday, April 23, 2024
Homeព័ត៌មានសិល្បៈលោកយឹម តាស្រង់៖ត្រៀមធ្វើឲ្យគេភ្ញាក់ផ្អើល

លោកយឹម តាស្រង់៖ត្រៀមធ្វើឲ្យគេភ្ញាក់ផ្អើល

ភ្នំពេញ៖អតីតអ្នកគ្រប់គ្រងផលិតកម្មGalaxy លោកយឹម តាស្រង់ ហាក់មិនសូវមានសកម្មភាពលេចធ្លោក្នុង​សិ​ល្បៈ​​ប៉ុន្មានឡើយ ក្រោយពីលោកបានដើរចេញតួនាទីធំរបស់ផលិត​កម្មមួយនេះជិត១ខែមក។ប៉ុន្ដែតាមព័តមាន​ថាអ្នកនិពន្ធល្បីឈ្មោះរូបនេះត្រៀមធ្វើឲ្យគេភ្ញាក់ក្នុងពេលឆាប់ៗខាងមុខតាមរយៈការរៀបចំផែនការណ៍ជាជំហ៊ាន និងតាមតំណាក់ៗដែលមានត្រៀមរួចជាស្រេចនៅក្នុងដៃ បន្ទាប់ពីតាស្រង់ បានវិវត្តន៍ខ្លួនក្លាយទៅជាអ្នក​ជំ​នួញម្នាក់តាមរយៈការនាំយកផលិតផលសម្ផស្ស និងសុខភាពEEw9 ពីកូរ៉េមកកម្ពុជា។អតីតស្ថាបនិកមួយរូប​រប​ស់​Galaxy បានថ្លែងនៅថ្ងៃសន្និសីទកាសែតដោយតាំងចិត្តថាលោកនឹងធ្វើឲ្យផលិត​ផលមួយនេះមានការ​ទទួល​ស្គាល់ក្នុងទីផ្សាររបស់កម្ពុជា ព្រោះថាលោកសម្រេចចិត្តចេញពីផលិត​កម្មធំនោះដើម្បីមានពេល​វេលាគ្រប់​គ្រាន់​ក្នុងការគ្រប់គ្រង និងវាយលុកទីផ្សារការងារដ៍ថ្មីសន្លា​ង​របស់លោកនាពេលនេះ។

ដោយឡែកតាមប្រភពព័តមានពីអ្នកដែលស្និតលោកយឹម តាស្រង់ បានឲ្យដឹងថាក្រៅពីចេញមុខLive ជាញឹក​ញាប់​​ទាក់ទងផលិតផលEEw9 នោះពេលនេះតាស្រង់ កំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុន​ក្នុងអាគារវី​ឡារ​មួយនៅតំបន់កប់ស្រូវ និងកំពុងតំឡើងក្រុមផលិតវីដេអូដ៍ធំមួយផងដែរ ដើម្បឲ្យផលិតផលEEw9 របស់លោក​កាន់​តែទទួលបានបការចាប់អារម្ម​ណ៍ថែមទៀត ជាមួយការបំពាក់សម្ភារៈទំនើបៗ រួមជាមួយមធ្យោបាយ​ធ្វើតំ​ណើរ​ដល់ក្រុមងារមានម៉ូតូ ឡាន គ្រប់គ្រាន់ក្នុងការចេញថតទើបគេរំពឹងថាក្រុម(Production Team)មួយនេះ នឹង​ចេញ​មកធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនាពេលខាងមុខនេះជាមិនខាន ក្រោមការដឹកនាំ​និងគ្រប់គ្រង​របស់​លោក។

យ៉ាងណាជុំវិញគម្រោងការដ៍ធំមួយនេះមិនត្រូវបានលោកយឹម តាស្រង់ ទម្លាយឲ្យដឹងទាំងស្រុងនោះទេ តែ​លោក​​ទទួលស្គាល់ថាការចាប់ផ្ដើមអាជីវកម្មដំបូងគឺត្រូវតែ​មានផែនការណ៍ត្រៀមរួចស្រេចដើម្បីធ្វើឲ្យ​កក្រើក​លើទីផ្សារ ប៉ុន្ដែលោកសុំមិននិយាយពិស្ដារនៅពេលនេះឡើយ។លោកបង្ហើបថាចំណុចដែលមានការលេចឭ​ខាងលើនោះ​អ្នកគាំទ្ររូបលោករួមជាមួយEEw9 នឹងបានឃើញច្បាស់នាពេលដ៍ខ្លីខាងមុខនេះហើយ៕

RELATED ARTICLES