ភ្នំពេញ៖លី ម៉ារីណា បានប្រាប់កាលពីល្ងាចថ្ងៃទី២០មិថុនា ថានាងគ្មានផែនការណ៍ប្ដឹងអតីតប្ដីកលោកសាត ចាន់ថន ដែលនាងចោទថាបានលួចគ្រឿងអលង្ការ មាស និងពេជ្រពីនាងអស់ពីខ្លួននោះទេទៅតុលាការឲ្យចាត់ការឡើយ។ប៉ុន្ដែនាងអះអាងថាអ្វីដែលនាងថាលោកចាន់ថន បានលួចទ្រព្យរបស់នាងអស់នោះគឺជាការពិត១០០% គ្មានការសម្ដែងណាមួយនៅលើបណ្ដាញសង្គមដើម្បីឲ្យគេចាប់អារម្មណ៍នោះទេ។តែចំណុចដែលនាងមិនប្ដឹងអតីតប្ដីទៅតុលាការព្រោះនាងមិនចង់ហែកហួរគ្នា តែនាងថាមានការតូចចិត្តដែលតាំងពីចាប់ដៃគ្នាជាមួយលោកចាន់ថន រយៈពេលជិត១០ឆ្នាំអតីតស្វាមីមិនដែលមានទំនួលខុសត្រូវក្នុងការបំពេញតួនាទីជាប្ដីនិងឪពុកគេម្ដងណាឡើយ។តែនាងថាមូលហេតុដែលនាងមិនដាក់ពាក្យប្ដឹងទៅលោកចាន់ថន នោះមិនមែននាងមានសញ្ញាចង់ផ្សះផ្សារឬត្រូវរ៉ូវគ្នាជាមួយប្ដីចាស់វិញគឺអត់មានទេ តែនាងចង់ឲ្យអតីតប្ដីគិតឡើងវិញថាបានធ្វើទង្វើរយ៉ាងណាខ្លះមកលើរូបនាង។តារាកូន១រូបនេះបាននិយាយស្ទើតែស្រក់ទឹកភ្នែកនៅចំពោះអ្នកសារព័តមានផងថានាងខំប្រឹងធ្វើការទាំងសិល្បៈ និងរកស៊ី លក់Online ដែលពេលខ្លះមិនហ៊ានទាំងឈឺដើម្បីរកលុយទំនុកបម្រុងគ្រួសារនិងកូនរៀនសូត្រ តែបែជាលោកចាន់ថន លួចយកទ្រព្យរបស់នាងទៅអស់បែបនេះទៅវិញ។

ថ្វីត្បិតតែលី ម៉ារីណា ថាអ្វីដែលនាងនិយាយគឺសុទ្ធតែជាពាក្យពិតទាំងអស់គ្មានកាឡៃក្ដី ប៉ុន្ដែនៅក្នុងលិខិត១របស់លោកសាត ចាន់ថន ក្រោយម៉ារីណា បកអាក្រាតថាលោកលួចទ្រព្យពីនាងនោះលោកបានសរសេរនៅថ្ងៃទី១៦ខែឧសភា ដោយសង្កត់ថាមិនបានយកទ្រព្យពីម៉ារីណា ដូចការចោទប្រកាន់របស់នាងឡើយ។អ្វីដែលលោកចាន់ថន ដាក់សំណួរទៅអតីតភរិយានោះថាហេតុអ្វីបានជាពេលនេះនាងចង់លែងលះជាមួយលោក?

ឆ្លើយតមចំណួររបស់លោកចាន់ថន ខាងលើនេះម៉ារីណា ថានាងមិនចង់និយាយវែងឆ្ងាយឬហែកហួរគ្នានោះទេ ប៉ុន្ដែអ្វីដែលអតតីប្តីនាងបានធ្វើគឺលោកបានដឹងខ្លួនឯងច្បាស់លាស់ហើយ។ដោយឡែកពាក់ព័ន្ធរឿងថាតើលុយនិងគ្រឿងអលង្ការទាំងអស់ដែលនាងបានបាត់បង់និងថាលោកចាន់ថន ជាអ្នកលួចនោះមានចំនួនសរុបខ្ទង់ប៉ុន្មាននោះមិនត្រូវបានម៉ារីណា ប្រាប់ពីទិន្នន័យឡើយ ដោយនាងគ្រាន់តែសង្កត់ថារឿងដែលនាងនិយាយថាប្ដីចាស់នាងលួចយកទ្រព្យពីនាងអស់រលីងពីខ្លួននោះគឺជារឿងពិតប្រាកដមែន។

សូមបញ្ជាក់ថាលី ម៉ារីណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកសាត ចាន់ថន កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៣ ដែលចំណងស្នេហ៍ជិត១០ឆ្នាំនេះអ្នកទាំងពីរទទួលបានកូនប្រុស១ឈ្មោះសាត ថៃសាន់ ។នេះគឺជាការបរាជ័យស្នេហ៍ជាលើកទី២ បន្ទាប់ពីម៉ារីណា បានចែកផ្លូវគ្នាជាមួយអតីតប្ដីនាងលោកទឹត ថាវរិទ្ធ ដែលពេលនេះក្លាយទៅជាប្ដីរបស់នៅ សុនិតា ។ប៉ុន្ដែគេជឿរថាអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនិងមានសាច់សខ្ចីដូចលី ម៉ារីណា នេះប្រាកដជាមានប្រុសមិនតិចនាក់នោះទេដែលចាំត្រងស្នេហ៍និងស្អំរបួសបេះដូងនាងហេតុនេះហើយម៉ារីណា អាចនឹងរៀបការជាលើកទី៣ឲ្យឲ្យតែនាងមានចិត្តចង់។តែលោកចាន់ថន ហាក់នៅអាលោះអាល័យភរិយាសាច់ដូចម៉ែសំឡីរបស់លោកប្រសិនបើមានការផ្សះផ្សារណាមួយកើតឡើងនោះ។តែម៉ារីណា វិញបានបិតច្រកប្ដីនិងថាមិនអាចវិលមកជួបជុំគ្នាជាថ្មីបានជាដាច់ខាត ហើយរឿងសំខាន់នាងរងចាំអតីតប្ដីយកទ្រព្យមកប្រគល់ឲ្យនាងវិញទាំងអស់៕
