Wednesday, April 24, 2024
Homeតារាខ្មែររស់ សុធាវី៖”មនុស្សប្រុសសំខាន់នៅលើស្រីទេ”!

រស់ សុធាវី៖”មនុស្សប្រុសសំខាន់នៅលើស្រីទេ”!

ភ្នំពេញ៖ពិធីការិនីហង្សមាសរស់ សុធាវី បានឲ្យដឹងថាស្វាមីនាងមិនដែលហួងហែងចំពោះ​ការ​ងារ​សិល្បៈរបស់​នាងឡើយ ពោលកឺនាងនៅតែបន្ដអាជីពចាស់ទាំងនៅStudio និងខាង​ក្រៅ​យ៉ាងពេញទំហ៊ឹងព្រោះ​ប្ដីមានទំនុក​ចិត្តនិងបើកដៃឲ្យនាងធ្វើចំពោះអ្វីដែលខ្លួនឯងស្រលាញ់។តារាកូន២រូបនេះសង្កត់ថា”សម្រាប់ខ្ញុំគិត​ថាមនុស្ស​ប្រុសនៅលើមនុស្សស្រីទេ បើគេចង់ក្បត់​យើង​កុំថាឡើយក្រោយខ្នងនៅចំពោះមុខក៍អាចធ្វើបានដែរ។​បើ​យើង​មានទំនុកចិត្តលើគ្នា​ហើ​យ​នោះគេមិនហាមឃាត់ឬតាមដានអ្វីដែលយើងកំពុងតែធ្វើនោះទេ”។

រស់ សុធាវី ថាក្រៅពីធ្វើជាMC កម្មវិធីប្រគុំតន្ត្រីជារៀងរាល់ចុងសប្ដាហ៍រួមទាំងការ​អាន​ព័តមានពេលព្រឹក​នៅ​ហង្ស​​មាសនោះនាងក៍មានការរវល់ច្រើនជាមួយក្រុមហ៊ុនកម្សាន្ដរបស់លោកអាឡិច ចាន់ត្រា ផងដែរព្រោះ​ជាប់​ចុះទៅធ្វើជាពិធីការិនីជាហូហែរតាំងពីស្ងាត់កូវីដនេះ ហើយ​សូម្បី​តែនៅ​ខែនេះ​ធ្លាក់ភ្លៀងក៍មានកម្មវិធីក្នុង១​សប្ដា​ហ៍​៣ទៅ៤ដង​ដែរ។នាងថា​គ្មាន​ការ​រាថយនោះទេចំ​ពោះការ​ងារដែលខ្លួនស្រលាញ់ចូលចិត្តព្រោះដូចជាការធ្វើជា​អ្នកអានព័តមាន​នោះ​នាងត្រូវ​ភ្ញាក់​ពី​គេងជារៀងរាល់ម៉ោង៥ព្រឹក ហេតុនេះហើយជាទូទៅ​បើគ្មានការងារ​ទេជា​ទម្លាប់នាងចូលគេងតាំងពីម៉ោង៨ឬ៩យប់ម្លេះ។

ទាក់ទងរឿងគម្រោងយកកូនថែមវិញរស់ សុធាវី បានវាចាថានាងគ្មានផែនការ​ពពោះ​កូនទី៣នោះទេព្រោះគិត​ថាកូន២គ្រប់គ្រាន់ហើយ។នាងថាស្វាមីនាងជាអ្នកជំនួញដែលចុះឡើងនៅបរទេសច្រើន ហេតុនេះហើយតាំងពី​ចាប់ដៃគ្នាមកនាងបានទៅដើរ​លេងនៅក្រៅ​ស្រុក​ជាច្រើនប្រទេសហើយបច្ចុប្បន្នរូបនាងក៍មានសញ្ជាតិ​អាមេរិក​ដែរ ខណៈដែលកូននាង​បាន​សញ្ជាតិបារាំង។សុធាវី ថ្លែងថានាងអាចចេញចូលទៅអាមេរិកពេលណាក៍​បានតែ​ពេលនេះអ្វី​ដែល​នាង​ផ្ដោតគឺការរកសាលាឲ្យកូនរៀនបានល្អនៅក្នុងស្រុក ព្រោះចិត្តចង់នៅខ្មែរ​មិនទាន់​មាន​គម្រោ​ង​ទៅរស់​នៅបរទេសឡើយ។

 រស់ សុធាវី ត្រូវបានគេសរសើរថានាងនៅតែរក្សារបានសម្រស់​ផូផងមិនបែកសាច់​និង​ឡើងគីឡូឡើយ​ក្រោយ​មានកូន២(ស្រី១)នាក់នេះ ហើយតាមព័តមានថានាងគ្រោងឡើង​ផ្ទះវីឡារដ៍​ធំស្កឹមស្កៃនៅបុរីប៉េង ហួត(បឹងស្នោរ)នាពេលខាងមុខនេះទៀតផង។សុធាវី បន្ថែម​ថាការ​គេង​ឲ្យ​បានគ្រប់គ្រាន់រួមទាំងហាត់ប្រាណជា​ប្រចាំទើប​ធ្វើឲ្យ​នាងមាន​រូបរាងដូច​សព្វថ្ងៃ​នេះ៕

RELATED ARTICLES