ភ្នំពេញ៖គ្រប់គ្នាដឹងថាស្រីស្អាតរ៉េត ស៊ូហ្សាណា ត្រូវបានឪពុកម្ដាយរបស់នាងតាមការពារគ្រប់ជំហានទាំងអស់ហើយសូម្បីតែទូរស័ព្ទក៍នាងមិនត្រូវបានម្ដាយអនុញ្ញាត្តិឲ្យនិយាយឆ្លើយឆ្លងជាមួយប្រុសណាម្នាក់ឡើយ ក្រៅពីក្រុមការងារនៅហង្សមាសនិងអ្នកដឹកនាំប្រគុំតន្ត្រី។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នោះហ្សាណា ត្រូវម្ដាយបន្ធូរភាពតឹងតែងនៅពេលដែលនាងមានការស្និតស្នាលជាមួយកូនទី២របស់លោកព្រាប សុវត្ថិ នោះគឺសុវត្ថិ មុនីនាគ ទាំងក្នុងនិងក្រៅឆាកតែម្ដង។ការដែលស្រីស្រស់ស៊ូហ្សាណា ហាក់ទុកចិត្តទៅលើមុនីនាគ កាន់តែខ្លាំងនោះបន្ទាប់ពីពួកគេបានចាប់ដៃគ្នាច្រៀងសម្ដែងបទ”សុំខុសមួយយប់” និងបទ”ចេះញ៉ែអត់?”។ដោយឡែកសម្រាប់នៅក្រៅឆាកវិញមានពេលខ្លះហ្សាណា-មុនីនាគ រាំលេងជាមួយគ្នាថតដាក់Tik Tok ទៀតផង ខណៈដែលម្ដាយហ្សាណា មិនហួងហែងកូនស្រីដូចពេលនាងស្និតជាមួយតារាប្រុសផ្សេងទៀតនោះទេ។

ប្រភពបានឲ្យដឹងថាអ្នកស្រីឡុង ស្រីមុំ ហៅម៉ី ដែលជាភរិយារបស់លោកព្រាប សុវត្ថិ និងជាម្ដាយរបស់លោកសុវត្ថិ មុនីនាគ នោះត្រូវបានតារាជាច្រើនមកហើយតែងហៅថាជាម្ដាយក្មេកព្រោះថាកូនកំលោះទាំង៣របស់លោកស្រីសុទ្ធតែមានរូបរាងសង្ហារដែលធ្វើឲ្យនារីៗទាក់ចិត្តចង់ធ្វើកូនប្រសារអ្នកស្រី តែក្នុងនោះកូនទាំង៣របស់លោកសុវត្ថិ មិនទាន់មានអ្នកណាម្នាក់ចង់រៀបការប្រពន្ធឆាប់ៗឡើយ ទើបធ្វើឲ្យអ្នកនាងម៉ី ដែលចង់បានកូនប្រសារស្រីព្រោះកូនខ្លួនឯងទាំង៣សុទ្ធតែប្រុសនោះពេលខ្លះលោកស្រីមានតែជម្រុញឲ្យកូនយកសង្សារទៀតផង។តែគេមិនទាន់ដឹងនោះទេថាភាពស្និតស្នាលរវាងស្រីស្អាតស៊ូហ្សាណា និងមុនីនាគ មានការជម្រុញគាំទ្ររបស់លោកស្រីមុំ ដែរឬអត់ ខណៈដែលមុននេះក្មួយប្រុសរបស់អ្នកស្រីដែលបច្ចុប្បន្នជាអ្នករាំអមលោកសុវត្ថិ ឈ្មោះឆៃដា ពិសិដ្ឋ នោះបានភ្ជាប់ស្នេហ៍ជាមួយតារាសម្ដែងនាងសាត រស្មី រហូតមកដល់បច្ចុប្បន្ន។

គូរកត់សម្គាល់ថាតារាធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្ត្រីធំៗមួយចំនួន តែតាំងពីនាងឈជើងនៅហង្សមាសជាង៤ឆ្នាំមកនេះស្រីស្រស់ធ្មេញចំពើសមិនដែលជំពប់ទៅនិងរឿងអាស្រូវកេរ្តិ៍នោះទេ ។ប៉ុន្ដែកាលពីពាក់កណ្ដាលឆ្នាំ២០២០ ហ្សាណា ធ្លាប់បង្ហាញសញ្ញាមានសង្សារតាមរយៈរូបភាពនាងកាន់ដៃប្រុសម្នាក់ដោយមិនឲ្យឃើញមុខ។ភ្លាមៗក្រោយពីមានតម្រុយស្នេហ៍នោះដែរហ្សាណា បានទិញផ្ទះ២ជុងតម្លៃខ្ទង់ក្បែរ៣០ម៉ឺនដុល្លារ និងទិញរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារ ថែមទៀតផងទើបធ្វើឲ្យគេសង្ស័យថាស្រីស្អាតរូបនេះចូលលុយគ្នាជាមួយគូស្នេហ៍ ។

តែហ្សា ណា បានរួចផុតពីការសង្ស័យថានាងមានគេឧបត្ថម្ភដូចតារា មួយចំនួនព្រោះតាមព័តមានថា ជីវភាពអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះធូធារតាំងពីមុននាងលេងសិ ល្បៈមកម្លេះ។ដោយឡែកសម្រាប់Fan របស់ហ្សាណា វិញពួកគេសរសើរថានាងនិងមុនីនាគ ជាដៃគូសាកសមគ្នាទាំងក្នុងនិងក្រៅឆាក រហូតមានអ្នកខ្លះសំណូមពរឲ្យពួកគេចេញបទចម្រៀងរួមគ្នាឲ្យបានច្រើនទៀតផង។ចំណែកComposer ម្នាក់នៅហង្សមាសនិយាយថា ក្រោយហ្សាណា ចាប់ដៃមុនីនាគ និងល្បីបទ”សុំខុស១យប់”មកមុនីនាគ ឡើងជាងមុន តែរឿងថាពួកគេទាក់ទងគ្នាកម្រិតណានោះលោកមិនដឹងច្បាស់ឡើយ៕
