Friday, March 29, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ចំណាយអស់ជិត១០ម៉ឺនដុល្លារថ្ងៃ​ខួប​ប្រពន្ធ

ខេមរៈ សិរីមន្ដ ៖ចំណាយអស់ជិត១០ម៉ឺនដុល្លារថ្ងៃ​ខួប​ប្រពន្ធ

ភ្នំពេញ៖តារាចម្រៀងកូន៣លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានជះលុយអស់ជាង​៨ម៉ឺន​ដុល្លារ ដើម្បីធ្វើ​ខួប​កំណើតឲ្យអ្នកនាងគួយ ផល្លី គម្រប់វ័យជាង៣០ឆ្នាំ កាលពីថ្ងៃទី២២ខែ​មិថុ​នា តែលោកប៊ុនថៃ មិនមែនយកលុយ​ទាំងដុំទៅជប់លៀងដូចខួបអ្នកដ៍ទៃនោះទេ ប៉ុន្ដែលោក​បានទិញរថយន្ដម៉ាកJeep Rubicon តម្លៃជិត៩ម៉ឺនដុល្លារ​ជូនប្រពន្ធនាំឲ្យអ្នកនាងផល្លី រំភើប​ចិត្តក្រៃលែង។សិរីមន្ដ បានជូនពរប្រពន្ធនៅថ្ងៃពិសេសរបស់នាង ខណៈ​ដែល​អ្នកនាងផល្លី បង្ហា​ញអារម្មណ៍កក់ក្ដៅណាស់ព្រោះឃើញប្ដីយកចិត្ត​ទុកដាក់និងមិន​ដែលភ្លេចថ្ងៃខួប​របស់​នាង។

គូរបញ្ជាក់ថាការទិញរថយន្ដថែម១គ្រឿងទៀតនាពេលនេះធ្វើឲ្យខេមរៈ សិរីមន្ដ មាន​រថ​យ​ន្ដ​​​ទំនើបៗដល់ទៅ​៥គ្រឿង​សម្រាប់ជិះឆ្លាស់គ្នាក្នុងនោះមានដូចជាRolls Royce, Lexus Lx570​ ,Volkswagen ,Lexus Nx200t និង​Mazda ។ប៉ុន្ដែសម្រាប់ដំណឹងដែលលេចឭ​ថា​តារាវ័យ៣៧ឆ្នាំ​រូបនេះចង់បានកូនទី៤នោះបានស្ងប់ស្ងាត់​ទៅវិញ​ព្រោះពេលនេះ​អ្នកនាង​ផល្លី មិនទាន់ពពោះកូនថែមទៀតនោះទេ។

សូមបញ្ជាក់ថាខេមរៈ សិរីមន្ដ និងអ្នកនាងគួយ ផល្លី បានចាប់ដៃគ្នារយៈពេល១៨ឆ្នាំ​(២០០៤-២០២២)ដែលពេល​នេះ​អ្នកទាំងពីរទទួលបានកូន៣នាក់គឺកូនទី១ឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជាង៩ឆ្នាំ,កូនទី២ឈ្មោះខេមរៈ ស្រ្ដី អាយុជាង៥ឆ្នាំ និងកូនទី៣ឈ្មោះថុន ខេមរៈមន្ដរាជនីយ អាយុជាង៣ឆ្នាំ។ក្រោយខេមរៈ សិរីមន្ដ ឡើងជាឧក​ញ៉ា​ជាងកន្លះឆ្នាំ​នេះគេសង្កេតឃើញថាតារាចម្រៀងលេចធ្លោម្នាក់របស់​ហង្សមាសរូបនេះហាក់រយាលៗពីអាជីព​សិ​ល្បៈ​ព្រោះផ្ដោតទៅលើការការលក់ដីឡូតិ៍ច្រើនជាង។ប្រសិនបើលោកប៊ុនថៃ នៅតែខ្មាយៗពីឆាកតន្រ្ដីបែបនេះ​ទៀត​នោះច្បាស់ជាមិនយូនោះទេលោកនឹងគ្មានបទល្បីៗដូចមុនទៀតឡើយ ទោះជាញឹកញាប់អ្នកចម្រៀងរូប​នេះ​ចេញមុខ​បញ្ជាក់ថាលោក​មិន​ចោ​ល​អាជីពចាស់ក្ដី ប៉ុន្ដែតាំងពីលោកប៊ុនថៃ ប្រកាសថាច្រៀង៦បទបាន​១ម៉ឺន​ដុល្លារ​មក​ធ្វើឲ្យម្ចាស់កម្មវិធីខ្លះញ៉ាចតែម្ដងព្រោះគេគិតថាបើជួលឧកញ៉ាកូន៣ម្នាក់ស្មើតារាល្បីៗល្មមៗ១០នាក់ អីចឹងទើបធ្វើឲ្យអ្នកខ្លះមានការរារែកចិត្ត។

ប៉ុន្ដែមើលទៅពេលនេះលោកប៊ុនថៃ ហាក់មិនក្វល់រឿងអ្នកថាលោកថ្លៃជ្រុលរហូតធ្វើឲ្យគេមិនហ៊ានជួលនោះទេ ព្រោះតារា​ដែល​ក្លាយជាឧកញ៉ាក្នុងចំណោមតារាទាំង៤រូបនេះបានពង្រីកមុខ​របរក្រៅពីរាំច្រៀងជា​បន្ដ​បន្ទា​ប់​តែ​ម្ដង ខណៈដែលតាមកម្មវិធីខ្លះគេឃើញសិរីមន្ដ មានអង្គរក្សដល់ទៅ៤នាក់​តាម​ហែហម៕

RELATED ARTICLES