Sunday, November 24, 2024
Homeព័ត៌មានជាតិប្តីដឹកប្រពន្ធចេញពីលក់ដូរ ចោរស្ទាក់កាប់ប្លន់កាបូបលុយ

ប្តីដឹកប្រពន្ធចេញពីលក់ដូរ ចោរស្ទាក់កាប់ប្លន់កាបូបលុយ

ខេត្តព្រះសីហនុ ៖ បុរសស្ត្រី ពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿង ដឹកគ្នាចេញពីកន្លែងលក់ដូរ លុះមកដល់ពាក់កណ្តាលផ្លូវ ត្រូវជនសង្ស័យ ២នាក់ ស្ទាក់កាប់ប្លន់កាបូបលុយ ទីបំផុតសមត្ថកិច្ចបានបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួកម្នាក់ បានរត់គេចខ្លួនបាត់។

តាមប្រភពនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី  តាមផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ មានអំពើលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់កាបូបលុយ) ០១​ករណី បង្កឡើងដោយជនសង្ស័យ ចំនួន ០២​នាក់ រួមមាន ៖ ១. ឈ្មោះឡាត់ ជីវរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិតប្រាកដ មានលំ​នៅ ​ភូមិទ្រា៤ សង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ២. ឈ្មោះ យុ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានលំនៅសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជ​ធានីភ្នំពេញ បានធ្វើសកម្ម​ភា​ពប្រើច្រវាក់និងកាំបិតប៉័ងងតោ ដេញកាប់ប្លន់យកកាបូបលុ​យរបស់ជនរង​គ្រោះ ២នាក់ប្ដីប្រពន្ធ ជាអ្នកលក់ដូរ មានលំនៅ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនរងគ្រោះ ពីរនាក់ប្ដីប្រ​ពន្ធ ជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ត្រ​ឡប់មកផ្ទះវិញ។​              

ប្រភពដដែល បន្តថា ក្រោយពេលធ្វើសកម្មភាពរួច កម្លាំងនគរបាល បានចុះអន្តរាគមន៍ និងឃាត់ខ្លួនបានជន​សង្ស័យ ០១នាក់ ឈ្មោះឡាត់ ជីវរ ដកហូតវត្ថុតាង រួម​មាន ៖ កាបូបលុយ ចំនួន០១ លុយ ចំនួន ១៦៥២ដុល្លារ និង ១៥៧៦០០រៀល ចិញ្ចៀន ចំនួន ០១វង់(របស់ជនរងគ្រោះ) កាំបិតប៉័ងតោ ចំនួន០១ សម្រាប់ធ្វើសកម្មភាព ច្រវាក់ ០១ខ្សែ មានកិបសោ ម៉ូតូម៉ាកWIN​NER ពណ៌ខ្មៅ គ្មានផ្លាកលេខ ០១​គ្រឿង ទូរស័ព្ទ ០១គ្រឿង ម៉ាកVIVO ​ពណ៌ខៀវ (របស់ជនសង្សយ័) រីឯឈ្មោះយុ បានរត់គេចខ្លួន។           

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES