ភ្នំពេញ៖អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតសុខ សោម៉ាវត្តី ត្រូវបានបុរសខ្មែរកាត់ចិនម្នាក់និងជាម្ចាស់ហាងថតគម្រោងអាពាហ៍ ពិពាហ៍ដ៍ធំមួយបានសារភាពស្នេហ៍ជាចំហកាលពីពាក់កណ្ដាលខែឧសភាឆ្នាំ២០២២ ហើយលោកថៅកែរូបនោះចាត់ទុកនាងថាជាម្ចាស់ចិត្តទៀតផងក្រោយពីពួកគេទៅកៀកកើយគ្នានៅលើឆ្នេខ្សាច់មួយយ៉ាងរ៉ូមែនទិក។ការលាតត្រដាងរឿងបេះដូងរបស់ថៅកែរូបនោះបន្ទាប់ពីសោម៉ាវត្តី បានចែកផ្លូវគ្នាជាមួយកីឡាករលី វ៉ាហេទ ហើយរឿងរ៉ាវនេះត្រូវបានថៅកែដឹងឭទាំងអស់ក្រោយពីលោកតាមដានយ៉ាងយកចិត្តទុកដាក់។អ្វីដែលគូរឲ្យកត់សម្គាល់វត្តី ហាក់ពេញចិត្តលោកថៅកែខ្លាំងទើបនាងមិនព្រមស្ដាប់មិត្តភក្ដិដែលជម្រុញឲ្យនាងយកប្ដីថ្មីជាអ្នកធំដើម្បីឲ្យបានធ្វើជាជំទាវដូចគេនោះទេ។ប៉ុន្ដែគេអាចសន្និដ្ឋានបានថាវត្តី នៅតែមិនទាន់មានភាពច្បាស់លាស់ជាមួយបុរសវ័យចំណាស់នោះ១០០%នោះទេទើបពេលនេះនាងមិនបញ្ចេញរូបភាពដែលស្អិតល្មូតជាមួយថៅកែនោះឡើយ គឺមានតែខាងភាគីបុរសនោះប៉ុណ្ណោះដែលហ៊ានលាតត្រដាងជាសាធារណៈរឿងស្នេហ៍វត្តី ។

គេកត់សម្គាល់ថាអំឡុងពេលដែលសុខ សោម៉ាវត្តី មានសញ្ញាស្នេហ៍ថ្មីនេះអ្នកគាំទ្ររបស់នាងចង់ឃើញពិធីការិនីតូចច្រឡឹងរូបនេះរក្សារស្នេហ៍ថ្មីឲ្យបានគង់វង្សដើម្បីកុំឲ្យដើរជាន់ដានចាស់ខ្លួនឯងនិងដូចតារាមួយចំនួនទៀតក្នុងនោះមានដូចជាហ៊ិន ច័ន្ទនីរ័ត្ន,ពេជ្រ សោភា និងកែវ និសា ជាដើមដែលពួកគេធ្លាប់ប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់។តែវត្តី វិញនាងហាក់បាក់ទឹកចិត្តនិងអស់ជំនឿរទៅលើប្រុសខ្លះដែលស្នេហ៍នាងបានតែពីដំបូងក្រោយមកក៍ផ្លាស់ប្ដូរចិត្ត។វត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងមានមន្រ្ដីធំ កូនអ្នកធំខ្លះតាមស្រលាញ់នាងគឺពិតជាមានមែន ។តែនាងថាអត់មានអារម្មណ៍រំភើបឬជ្រួលជ្រើមនោះទេ ព្រោះថានាងធ្លាប់មានប្ដីជាកូនអ្នកធំដែរ ហើយស្រលាញ់គ្នាដល់ទៅ៥ឆ្នាំទើបរៀបការ តែទីបំផុតនៅបែកគ្នាដដែល ហេតុនេះហើយនាងយល់ថាការក្សារស្នេហាឲ្យបានគង់វង្សយូអង្វែងមិនមែនជារឿងងាយស្រួលនោះទេ។

គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានភ្ជាប់ស្នេហ៍ជាមួយកីឡាករបាល់ទាត់លី វ៉ាហេទ កាលពីឆ្នាំ២០១៦ ហើយទើបតែចែកផ្លូវគ្នាជាងកន្លះឆ្នាំនេះទេ តែភាគីទាំងសងខាងបានរក្សារភាពស្ងៀមស្ងាត់រៀងៗខ្លួនពោលគឺមិនហែកហួរគ្នាតាមបណ្ដាញសង្គមឡើយ។ក្រោយចែកផ្លូវប្រុសក្មេងនេះវត្តី ឡើងកាលីពជិះរថយន្ដទំនើបម៉ាកJeep Rubicon ហើយនាងមិនសូវសកម្មការងារថតសម្ដែងភាពយន្ដសម្រុកដូចមុនទៀតឡើយ។ពិធីការិនីបាយ័នរូបនេះធ្លាប់បង្ហើបដែរថាជាគោលការណ៍ក្នុង១ឆ្នាំនាងចង់ថតតែ១រឿងទេ ដើម្បីកុំឲ្យគេសាំ ហើយនាងថាមានបុរសនៅក្រៅស្រុកធ្លាប់ទាក់ទងនាងនិងចង់ធានាទាំងរូបនាងនិងកូនស្រីចេញទៅរស់នៅស្រុកគេទៀតផង ប៉ុន្ដែនាងគ្មានជំពាក់ចិត្តជាមួយអ្នកណាម្នាក់នៅបរទេសឡើយ។

ថ្វីត្បិតតែពេលនេះសុខ សោម៉ាវត្តី មិនទាន់មានចិត្តក្លាហានបណ្ដើរម្ចាស់ស្នេហ៍ថ្មីជាសាធារណៈមែន តែអ្នករួមអាជីពជិតស្និតនាងបានភ្ញាក់ផ្អើលនិងលាន់មាត់ថាមេម៉ាយកូន១រូបនេះគឺពិតជាមិនធម្មតាមែនព្រោះបែកសង្សារចាស់ភ្លាមរកបានថ្មីភ្លែត។ដោយឡែកអតីតស្វាមីរបស់នាងលោកទូច ដាណារ៉ា ហៅពេជ្រ ដែលពេលនេះជាស្នងការរងខេត្តរតនគិរី វិញលោកមិនដែលចេះហួងហែងភរិយាចាស់រឿងមានស្នេហ៍ថ្មីនោះទេ តែទំនាក់ទំនងរវាងលោកនិងវត្តី គឺដូចជាមិត្តភក្ដិហើយជាញឹកញាប់គេឃើញអ្នកទាំងពីរនិងកូនស្រីណាត់គ្នាញាំអាហារជុំគ្នាធម្មតា ក្រោយពួកគេលែងលះគ្នាកាលពីឆ្នាំ២០១៤ ។វត្តី ធ្លាប់ប្រាប់ថាប្ដីចាស់នាងមិនដែលសួរនាំរឿងនាងលេចឭថាទាក់ទងអ្នកណានោះទេ ក្នុងនោះមានរួមទាំងដំណឹងជាមួយវ៉ាហេទ ផងដែរ។

សូមបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២នេះតារាដែលធ្លាក់ខ្លួនមេម៉ាយហើយនៅតែមានទីផ្សារសិល្បៈមានដូចជាពេជ្រ សោភា,សុខ ស្រីនាង ,ប៉ាច គីមមួយ និងកែវ នីសា និសោម៉ាវត្តី ជាដើម។មហាជនរងចាំមើលថាតើអ្នកមេម៉ាយដ៍មានមន្ដស្នេហ៍ខាងលើនេះ ម្នាក់ណានឹងរៀបការប្ដីថ្មីមុន?