ភ្នំពេញ៖មានការលេចឭថាអ្នកនាងយក់ ថិតរដ្ឋា និងស្វាមីនាងលោកឃុំ ប៉ុណ្ណាដែត កំពុងតែជូបបញ្ហារដុនដាបជីវភាពជាខ្លាំងនារយៈពេលចុងក្រោយនេះក្រោយប្ដីប្រពន្ធតារា១គូនេះបានចំណាយលុយពីការលក់ទ្រព្យស្ទើតែអស់ពីខ្លួនដើម្បីតតាំងជាមួយអ្នកជំនួញម្នាក់ដែលមានខ្នងក្រាស។ប៉ុន្ដែរដ្ឋា តាំងចិត្តថានាងមិនចុះចាញ់ជាមួយគូទំនាស់ជាដាច់ខាតបើទោះជាត្រូវខ្ចីបុលលុយកាក់ពីគេមកតទល់គ្នាក៍ដោយគឺត្រូវតែស៊ូឲ្យដល់ទីបញ្ចប់តែម្ដង។នេះបើតាមការអះអាងរបស់តារាកូន៣កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២ ។

យ៉ាងណាអ្នកយកព័តមានយើងធ្លាប់ទូរស័ព្ទទៅលោកឃុំ ប៉ុណ្ណាដែត ជាស្វាមីរបស់នាងជាច្រើនដងតែតេចូលមិនមានអ្នកទទួលឡើយ។ដោយឡែករដ្ឋា វិញក៍មិនទាន់បញ្ចេញមុខគូទំនាស់ដែរ តែអ្វីដែលគូរឲ្យកត់សម្គាល់ស្រាប់តែមានតារាខ្លះដែលដឹងរឿងរ៉ាវពិតរបស់នាងចាប់ផ្ដើមផ្ដល់ជំនួយលុយកាក់ឲ្យនាងទៅវិញដូចជានៅថ្ងៃទី១១ខែមិថុនា រដ្ឋា ទទួលបានជំនួយថវិការឧបត្ថម្ភពីលោកតូនី ជាដើមដែលនេះសបញ្ជាក់ថាពេលនេះនាងប្រាកដជាមានវិបត្តិសេដ្ឋកិច្ចមែន។ប៉ុន្ដែសម្រាប់តារាភាគច្រើនទាំងក្នុងនិងក្រៅសិល្បៈពួកគេមិនជឿរថាថិតរដ្ឋា និងលោកប៉ុណ្ណាដែត ចាញ់ក្ដីគេនៅតុលាការឬចាញ់បោកគេរហូតដល់ថ្នាក់ធ្លាក់ខ្លួនឡើយ។ការសម្អាងបែបនេះដោយសារតែគូស្នេហ៍តារា១គូនេះត្រូវបានគេចាត់ទុកថាជាអ្នកមានទ្រព្យស្ដុកនៅក្នុងសិល្បៈព្រោះលោកស្វាមីរដ្ឋា បានចេញរកស៊ីវិស័យអចលនទ្រព្យមុនគេបើប្រៀបធៀបតារាផ្សេងៗទៀត។ដោយឡែកសម្រាប់រដ្ឋា វិញនាងជិះរថយន្ដទំនើបៗមានដូចជាLexus Lx570 ,Range Rover និង Alphard ជាដើម។រដ្ឋា ធ្លាប់ប្រាប់អ្នកយកព័តមានយើងមុនផ្ទុះកូវីដថានាងមានផ្ទះជាច្រើនកន្លែងរហូតមិនអាចចាំបានទាំងអស់នៅពេលដែលរកនឹកភ្លាមៗទៀតផង។តែក្រោយស្ងាប់ស្ងាត់កូវីដ បែជាលេចឭថាពេលនេះនាងធ្លាក់ខ្លួនស្ទើតែមិនគូរឲ្យជឿរទៅវិញ ។

គូរបញ្ជាក់ថាចំណងស្នេហាយក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណាដែត បានរក្សារបានជាង១៦ឆ្នាំទៅហើយក្រោយតារាទាំងពីរបានរៀបការជាមួយគ្នាកាលពីឆ្នាំ២០០៦ ដែលពេលនេះពួកគេទទួលបានចំណងដៃកូន៣នាក់(ស្រី១)ហើយរដ្ឋា ថានាងគ្មានគម្រោងយកកូនថែមនោះទេ ព្រោះថាការសម្រាលកូនទាំង៣លើកនាងវះកាត់ទាំង៣ដង ហេតុនេះហើយធ្វើឲ្យនាងមានសុខភាពមិនសូវល្អពិសេសគឺខ្សោយបេះដូង៕

