Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិព្រឹទ្ធសភា​អាមេរិក​ អនុម័ត​ច្បាប់​គ្រប់គ្រង​កាំភ្លើង​លើកដំបូង

ព្រឹទ្ធសភា​អាមេរិក​ អនុម័ត​ច្បាប់​គ្រប់គ្រង​កាំភ្លើង​លើកដំបូង

យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃសុក្រទី​២៤មិថុនា២០២២បានអោយដឹងថាព្រឹទ្ធសភា​អាមេរិក​បានអនុម័តច្បាប់គ្រប់គ្រងអាវុធដែលជាច្បាប់ដ៏សំខាន់បំផុតក្នុងរយៈពេលជិត៣០ឆ្នាំ។

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន១៥នាក់បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យនៅក្នុងសភាជាន់ខ្ពស់ដើម្បីអនុម័តវិធានការនេះដោយសំឡេង ៦៥ទល់នឹង៣៣។ ការអនុម័តច្បាប់នេះ​កើតឡើងបន្ទាប់ពី​ការបាញ់​ប្រហារ​ដ៏ធំកាលពីខែមុននៅឯផ្សារទំនើបមួយនៅ Buffalo ទីក្រុងញូវយ៉ក និងសាលាបឋមសិក្សានៅ Uvalde រដ្ឋតិចសាស់ ដែល​បាន​បណ្តាលឱ្យមនុស្ស ៣១នាក់បានស្លាប់។

ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​សភា​តំណាង​មុន​ពេល​បញ្ជូនដល់ដៃ​ប្រធានាធិបតីលោកចូ​ បៃឌិន​ចុះ​ហត្ថលេខា​ក្លាយជា​ច្បាប់ដើម្បីដាក់អោយប្រើប្រាស់។កំណែទម្រង់​សំខាន់ៗរបស់ច្បាប់នេះរួមមាន ៖ ការត្រួតពិនិត្យសាវតា​អ្នកទិញ​ដ៏តឹងរ៉ឹង​សម្រាប់មនុស្សដែលមានអាយុក្រោម២១ឆ្នាំ និងបញ្ចេញថវិកា១៥ពាន់លានដុល្លារក្នុងការ​ផ្តល់មូលនិធិ​សហព័ន្ធសម្រាប់​កម្មវិធីសុខភាពផ្លូវចិត្តនិងការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសាលារៀន។ច្បាប់នេះក៏អំពាវនាវឱ្យ​មានការផ្តល់មូល​និធិ​ដើម្បីលើកទឹកចិត្តរដ្ឋឱ្យអនុវត្តច្បាប់ ទង់ក្រហម(Red Flag) ដើម្បីដកអាវុធចេញពីមនុស្សដែល​ត្រូវបានគេចាត់​ទុកថាជា​ការគំរាមកំហែង។វាក៏បានរារាំងការលក់កាំភ្លើងដល់អ្នកដែលត្រូវបានផ្តន្ទាទោស​ពីបទរំលោភលើដៃគូស្និទ្ធ​ស្នាលដែល​មិន​ទាន់រៀបការ៕

RELATED ARTICLES