Monday, November 25, 2024
Homeព័ត៌មានជាតិលោកស៊ី ជីនពីង បំពេញទស្សនកិច្ច​ទីក្រុង​ហុងកុង

លោកស៊ី ជីនពីង បំពេញទស្សនកិច្ច​ទីក្រុង​ហុងកុង

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២៥ ខែមិថុនាបានអោយដឹងថា​ប្រធានាធិបតីចិនលោក ស៊ី​ជីនពីងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង សម្រាប់ខួបលើកទី២៥ នៃការ ប្រគល់ទីក្រុងនេះទៅឱ្យប្រទេសចិនដីគោកជាអ្នកគ្រប់គ្រង​។

យោងតាមប្រវត្តិសាស្ត្រនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Margaret Thatcher និងនាយករដ្ឋមន្ត្រីចិន Zhao Ziyangបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ

ដែលសន្យាថានឹងប្រគល់ទីក្រុងហុងកុង ទៅប្រទេសចិនវិញក្នុងឆ្នាំ១៩៩៧ ជាថ្នូរនឹងលក្ខខណ្ឌធានាការបន្តរយៈពេល ៥០​ឆ្នាំនៃប្រព័ន្ធមូលធននិយមរបស់ខ្លួន។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​បង្អស់​របស់​ប្រធានាធិបតីនៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ ២០២០បន្ទាប់ពីជំងឺកូវីដ-១៩។

លោកនឹងចូលរួមកិច្ចប្រជុំមួយដើម្បីអបអរសាទរខួបលើកទី២៥នៃការវិលត្រឡប់របស់ហុងកុងមកកាន់មាតុភូមិវិញ។

លោកស៊ីដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ក៏នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរដ្ឋាភិបាលអាណត្តិទីប្រាំមួយនៃតំបន់រដ្ឋបាលពិសេសហុងកុងផងដែរ។

ដំណើរទស្សកិច្ចចុងក្រោយរបស់លោកទៅកាន់ទឹកដីអតីតអាណានិគមអង់គ្លេសគឺក្នុងឆ្នាំ២០១៧ដើម្បីស្បថជាមួយមេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam ៕

លោកJohn Lee នឹងក្លាយជាអ្នកដឹកនាំថ្មីរបស់ទីក្រុងនៅថ្ងៃទី  ខែកក្កដា ដោយជំនួសស្នងតំណែងលោក លោកស្រី Carrie Lam ។

RELATED ARTICLES