ភ្នំពេញ៖តន់ ច័ន្ទសីម៉ា ត្រូវបានអ្នកជំនាញសិល្បៈហៅនាងថាជាតារាដ៍មានឥទ្ធិលនាយុគសម័យថ្មីព្រោះនាងបានវ៉ាតារាចម្រៀងដែលមានគីឡូប្រហាក់ប្រហែលគ្នាឲ្យរាបដល់ដីអស់ត្រឹមរយៈពេលខ្លី ខណៈដែលភាពល្បីល្បាញរបស់នាងមកដល់ពេលនេះមានមនុស្ស៣នាក់ចាំជួយរុញនាងឲ្យទៅមុខនោះគឺកំពូលតារាចម្រៀងព្រាប សុវត្ថិ ,ខេម និងអ្នកនិពន្ធល្បីឈ្មោះលោកយឹម តាស្រង់ ។ប៉ុន្ដែពេលនេះច័ន្ទសីម៉ា ហាក់បាត់បងដៃស្ដាំដោយសារតែលោកតាស្រង់ ដើរ ចេញពីGalaxy ស្របពេលដែលលោកព្រាប សុវត្ថិបានឡើងជាឧកញ៉ានោះត្រូវបានគេសន្និដ្ឋានថាលោកចាប់ផ្ដើមរយាលៗពីការរាំច្រៀងជាមិនខាន ពោលគឺក្នុងចំណោមមនុស្ស៣នាក់ដែលរួមការងារជាមួយនាងគឺនៅសល់តែលោកខេម ម្នាក់ប៉ុណ្ណោះដែលនៅតែបន្ដចាប់ដៃជាមួយសីម៉ា យ៉ាងពេញទំហ៊ឹងដូចមុន។អ្នកតាមដានសិល្បៈបានលើកឡើងថាអំឡុងពេលដែលច័ន្ទសីម៉ា កំពុងតែឡើងកូដហើយនាងបាត់បង់មនុស្សនៅខាងក្រោយខ្នងមួយផ្នែកបែបនេះប្រាកដជាធ្វើឲ្យប៉ៈពាល់ដល់អាជីពចម្រៀងនាងខ្លះៗជាមិនខានពោលគឺអាចនៅទ្រឹងឬមិនទៅមុខទៀតព្រោះខ្វះជំនួយ ។តែសីម៉ា ផ្ទាល់បានប្រាប់ថានាងមិនដែលគិតដល់ចំណុចទាំងនេះទេពោលគឺទោះជាលោកតាស្រង់ ចេញពីGalaxy មែនតែអ្នកនិពន្ធដែលនាងហៅថាជា”ពូ”នោះគឺនៅតែឆ្លៀតសរសេរបទចម្រៀងឲ្យនាងពីខាងក្រោយខ្នងដដែល។ចំណែកFan របស់សីម៉ា ពួកគេនៅតែជឿរជាក់លើតារាវ័យ២៥ឆ្នាំនេះថានឹងល្បីថែមទៀតក្រោយការមកដល់Galaxy របស់អតីតអ្នកដឹកនាំនិងនិពន្ធ២រូបរបស់ហង្សមាសគឺលោកសុខ ជំនោរ និងខាំ ភូរិ នោះព្រោះសម្អាងថាសីម៉ា មានបទល្បីទោលម្នាក់ៗឯងក៍ច្រើនបទដែរ ហេតុនេះហើយបើលោកឧកញ៉ាព្រាប សុវត្ថិ លែងជួយនាងតាមរយៈការច្រៀងឆ្លងឆ្លើយជាមួយគ្នាឲ្យបានញឹកញាប់ដូចមុនទេនោះផលិតកម្មមួយនេះ អាចនឹងផលិតបទឲ្យសីម៉ា ច្រៀងទោលច្រើនជាងមុនឬតម្រូវបទឆ្លងឆ្លើយជាមួយលោកខេម ជំនួសលោកឧកញ៉ាសុវត្ថិ ជាមិនខាន។

ទាក់ទងរឿងនេះអតីតអ្នកចាត់ការទូទៅGalaxy លោកយឹម តាស្រង់ បានទទួលស្គាល់ថាលោកនៅតែឆ្លៀតសរសេរបទចម្រៀងទៅឲ្យសីម៉ា ច្រៀងដូចមុនមែនតែលោកថានោះគឺពេលទំនេរពីការងារថ្មីរបស់លោក។លោកតាស្រង់ ក៍បង្ហាញការជឿរជាក់ទៅលើសម្ថភាពរបស់លោកជំនោរ និងលោកភូរិ ដែរថាជាអ្នកមានសម្ថភាពដែលអ្នកទាំងពីរនឹងមកជួយជ្រោមជ្រែងប្អូនស្រីរបស់លោកយឹម សុជាតា ដើម្បីឲ្យGalaxy កាន់តែទៅមុខទៀត។

តន់ ច័ន្ទសីម៉ា ត្រូវបានគេចាត់ទុកថាជាតួឯកស្រីរបស់Galaxy ពោលគឺនាងត្រូវបានផលិតកម្មកំណត់តម្លៃខ្លួនស្ថិតក្នុងលំដាប់តារាGrade A ដែលច្រៀងConcert ធំ១កម្មវិធីស៊ីថ្លៃ៥ពាន់ដុល្លារ ខណៈដែលច្រៀងតាមស្ថានីយ៍ទូរទស្សន៍ទៅតាមប្រភេទនៃកម្មវិធីពោលគឺចន្លោះពី១ទៅ២ពាន់ដុល្លារក្នុងការបង្ហាញខ្លួនម្ដង។ការឡើងថ្លៃរបស់ច័ន្ទសីម៉ា ត្រដុំត្រសងលោកឧកញ៉ាព្រាប សុវត្ថិ នេះធ្វើឲ្យអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីមួយចំនួនឈឺក្បាល ស្របពេលដែលសីម៉ា បានបាត់មុខពីឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ជាច្រើនខែមកហើយ។

អ្នកធ្វើភ្លេងម្នាក់(Composer)នៅហង្សមាសបានឲ្យដឹងថាទោះជាពេលនេះយឹម តាស្រង់ ចេញពីGalaxy មែនតែលោកជឿរថាផលិតកម្មមួយនេះមិនបណ្ដោយឲ្យច័ន្ទសីម៉ា ធ្លាក់ចុះឡើយ ព្រោះសម្អាងថាទ្រនុំនេះចាយលុយហេតុនេះហើយគេនឹងរកអ្នកនិពន្ធ និងអ្នកដឹកនាំល្បីៗមកធ្វើការ ពោលគឺឲ្យតែមានលុយគឺអាចធ្វើអ្វីមួយមានគុណភាពនឹងកាន់តែល្អតាមថៅកែចង់បាន។

តន់ ច័ន្ទសីម៉ា ត្រូវថៅកែផលិតកម្មGalaxy រៀបជើងព្រួលឲ្យនាងល្បីថែមទៀតតាមរយៈការប្រគល់តំណែងជាតួឯកក្នុងភាពយន្ដខ្នាតធំរបស់ខ្លួននាពេលខាងមុខ។តារាតូចច្រឡឹងនិងជាអតីតអ្នកស្មូតលេ១ប្រចាំខេត្តតាកែវដែលបានសារភាពថាពិតជាបានកែសម្រស់តាមរយៈការធ្វើច្រមុះ,ចាក់ ចង្ការ និងពត់ធ្មេញរូបនេះបានព្យាយាមលាក់មុខគូស្នេហ៍ជិតឈឹងតែម្ដង ហើយនាងតែងតែប្រាប់មិត្តភក្ដិនិងFan ថាបេះដូងនាងមិនទាន់មានម្ចាស់ តែអ្វីដែលសីម៉ា តូចចិត្តនោះគឺការនិយាយបែបនេះរបស់នាគ្មានអ្នកណាជឿរទេ ព្រោះតែម្នាក់ៗគិតថានាងល្បី និងស្អាតប៉ុណ្ណឹងដែរ រឿងអីអត់មានសង្សារ?
