ភ្នំពេញ ៖ ក្រោយពេលអ្នកនាងកែវ វល័ក្ខ អតីតភរិយាឧកញ៉ា លាន អាព្រីលគីនីន បានចេញមុខទម្លាយពីដំណើររឿងជីវិតគ្រួសារដែលឈានដល់ការប្រេះឆា បែកចែកផ្លូវគ្នាដើរ និងបែងចែកទ្រព្យសម្បត្តិគ្នាទាំងរកាំរកូស រហូតទម្លាយទាំងរឿងអតីតស្វាមី លាន អាហ្វ្រីលគីនីន មិនដឹងថាជាឧកញ៉ាមានក្រឹត្យ ឬអត់ក្រឹត្យ ហើយហៅភរិយាថ្មីរបស់អតីតប្តីថា «មីច្រាសជើង» រួចមក ស្រាប់តែភរិយាថ្មីរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមី វាយបកបញ្ឈឺអ្នកនាងកែវ វល័ក្ខ ជាមួយការបោះពាក្យសម្តីផ្លែផ្កាថា ដៀមដាមអី ដៀមដាមទៅ អត់ខ្វល់ តែនិយាយខុសការពិត ប្រយ័ត្នធ្លាក់នរក។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ប្រពន្ធថ្មីឧកញ៉ា លាន អាហ្វ្រីលគីនីន ដែលមានឈ្មោះយូ លីណា ហៅម៉ាក់ស្រីពេជ្រ បានបង្ហោះរូបភាពមួយចំនួន បង្ហាញពីភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយស្វាមីថ្មី លោកលាន អាហ្វ្រីលគីនីន ហាក់ចង់បញ្ឈឺអ្នកនាងកែវ វល័ក្ខ អតីតភរិយាឧកញ៉ា លាន អាហ្វីលគីនីន ជាមួយសំណេរវាយបកថា “ដៀមៗទៅ ដាមៗទៅ អត់ខ្វល់ម៉េចចុះ លេងខូចគេ គ្រាន់និយាយក៏ខុសការពិតដែរ តិចធ្លាក់នរក ចង់លក់ដាច់ សួរបាន ខ្ញុំប្រាប់ កុំសម្តែង ហួសសម័យសម្តែងកាយវិការតួឯកហើយ មីង…”។
ដោយឡែក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមរយៈការឡាវីដេអូ ក្នុងបណ្តាញសង្គម រយៈពេលប្រមាណជាង៥០នាទី ភរិយាថ្មីឧកញ៉ា លាន អាហ្វ្រីលគីនីន បានបញ្ជាក់ពីជំហររបស់ខ្លួនថា “សម្រាប់ខ្ញុំស្រលាញ់គាត់ គឺខ្ញុំមានក្តីសុខ ខ្ញុំចង់ប្រាប់ទៅមហាជនទាំងអស់ ទាំងឡាយទាំងពួង ខ្ញុំអត់ដឹងថា លោកលាន អាហ្វ្រីលគីនីន ស្រលាញ់ខ្ញុំទាំងបង្ខំចិត្ត ដើម្បីបំភ្លេចអ្នកចាស់ ឬក៏គាត់ស្រលាញ់ខ្ញុំ ព្រោះតែការដោះបំណុល ឬក៏គាត់ស្រលាញ់ខ្ញុំគ្រាន់តែជំនួសមួយពេល ខ្ញុំអត់ដឹងពីចិត្តគាត់ទេ ទោះបីជាគាត់គិតបែបនោះ ក៏គិតចុះ សំខាន់ខ្ញុំបានស្រលាញ់មនុស្សម្នាក់ដែលខ្ញុំបានពេញចិត្ត ហើយខ្ញុំបានរស់នៅជាមួយគាត់ ទោះបីជាខ្ញុំរស់នៅតែថ្ងៃហ្នឹង ហើយស្អែកបែកគ្នា ក៏ខ្ញុំពេញចិត្តដែរ ខ្ញុំអត់គិតអីទាំងអស់ អ្នកណាគេចង់គិតអី ជាសិទ្ធិរបស់គេក្នុងការគិត គាត់ស្រលាញ់ខ្ញុំ គ្រាន់តែជំនួសគេ ឬក៏គាត់អត់ដាច់អាល័យពីគេអីអាហ្នឹងរឿងរបស់គាត់ទេ ខ្ញុំអត់មានពាក់ព័ន្ធទេ សំខាន់បេះដូងខ្ញុំ អត់មានមនុស្សប្រុសផ្សេង បេះដូងខ្ញុំ មានតែគាត់ ខ្ញុំអត់គិតអីទាំងអស់ ចង់គេនិយាយបែបម៉េចនិយាយទៅ ហើយខ្ញុំអត់ឱ្យប្តីខ្ញុំ តតាំងទេ បើគាត់ស្រលាញ់ខ្ញុំ គ្រាន់តែយកខ្ញុំជាលេសមួយពេល ថ្ងៃក្រោយចប់គ្នាក៏ចប់ចុះ ខ្ញុំអស់ចិត្តហើយ ព្រោះខ្ញុំអត់បានធ្វើអាក្រក់ជាមួយនឹងអ្នកណាទេ ខ្ញុំមិនដែលបានធ្វើអាក្រក់ ខ្ញុំមិនដែលបានមើលងាយគាត់ ខ្ញុំមិនដែលបានអីពីគាត់សូម្បីតែមួយសរសៃសក់ អ៊ីចឹងខ្ញុំអត់មានអីត្រូវស្តាយក្រោយទេ។ បងត្រូវចាំចំណុចមួយហ្នឹង គឺខ្ញុំអត់ស្តាយក្រោយទេ យ៉ាងច្រើនខ្ញុំបាត់បង់មនុស្សប្រុសម្នាក់ដែលបោកចិត្តខ្ញុំហ្នឹង តែមនុស្សប្រុសម្នាក់ហ្នឹង បាត់បង់មនុស្សស្រីម្នាក់ដែលធ្វើគ្រប់យ៉ាងដើម្បីគាត់។ ខ្ញុំអត់ខ្វល់ សំខាន់បេះដូងខ្ញុំ ខ្ញុំទទួលយកការពិតបានហើយ ខ្ញុំអត់មានរឿងអីត្រូវឈឺចាប់ទេ ខ្ញុំពូកែ ខ្ញុំស្អាត ខ្ញុំឆ្លាតប៉ុណ្ណឹងដែរ ខ្ញុំមានសមត្ថភាពរស់ដោយខ្លួនឯងតើ ខ្វះអីប្តី? សួរប្តីខ្ញុំមើល មែនអ្នកតូចៗស្រលាញ់ខ្ញុំទេ តែខ្ញុំជ្រើសរើសយកគាត់ ទោះគេនិយាយក្នុងឡាយថា គាត់ស្រលាញ់ខ្ញុំមិនពិត ស្រលាញ់ខ្ញុំបោក គេនិយាយអីក៏និយាយចុះ…”។
ភរិយាថ្មីលោកលាន អាហ្វ្រីលគីនីន បានបន្តថា “ខ្ញុំមិនមែនតារាល្បីតាមវីដេអូទេ ខ្ញុំមិនមែនតារាល្បីសម្តែងទេ ហើយមើលសំបុរស្បែកផង បកទៅមើលខ្លួនឯងសាឡើងវិញ មុននឹងនិយាយអ្វី ច្រមុះកែតើអី? ចង្កាចាក់តើអី? ធ្វើបបេរតើអី? ធ្វើទ្រូងតើអី? យីរៀបរាប់ជាមួយខ្ញុំម៉េច? មើលធ្វើខ្លួនឯងហ្នឹងស្រីស្អាត កើតមកពីកំណើតកើតជា អើយចែអើយចែ អ៊ំឯងចាស់ហើយ អត់ព្រមធ្វើខ្លួនឯងទៅវត្តទៅវ៉ាសោះ ឆ្ងល់មែន ខ្ញុំនិយាយមែន ខ្ញុំបើអាយុដំណាលៗអ៊ំឯង ខ្ញុំអត់យកប្តីទៀតទេ ខ្ញុំប្រាប់សន្យាជាមួយខ្លួនឯងហ្មងថា កូនខ្ញុំអាយុ៥ឆ្នាំ ខ្ញុំយកប្តីទៀតហើយ ខ្ញុំចង់បានប្តីលាងម៉ូតូក៏ដោយ លាងឡានក៏ដោយ ឱ្យតែខ្ញុំពេញចិត្ត ខ្ញុំយកទាំងអស់ ប្រុសបើខ្ញុំមិនពេញចិត្ត កុំសង្ឃឹមបានប៉ះចុងដៃខ្ញុំ និយាយមែន កុំសង្ឃឹមបានប៉ះចុងដៃខ្ញុំ តែបើប្រុសដែលខ្ញុំពេញចិត្ត ខ្ញុំលើកថ្វាយណោះ រោយផ្កាឈូកដាក់ឱ្យទៀត និយាយហ្ស៊ីនហ្មង…”៕