Saturday, April 27, 2024
Homeតារាខ្មែរម៉ូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ត្រៀមធ្វើខួបកូនស្រីផ្គួបឡើងផ្ទះ ហៅភ្ញៀវ​រាប់​រយនាក់!

ម៉ូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ត្រៀមធ្វើខួបកូនស្រីផ្គួបឡើងផ្ទះ ហៅភ្ញៀវ​រាប់​រយនាក់!

ភ្នំពេញ៖ដូចការសន្យាមែនដែលអតីតតារាចម្រៀងRock ម៉ូលីកា ធ្លាប់អះអាងថានៅពេលដែល​ស្ថាន​ភាព​កូវីដ​ស្ងប់ស្ងាត់នាងនឹងធ្វើពិធីឡើងផ្ទះវីឡារថ្មី​ផ្គួបជាមួយខួបកំណើតកូនស្រី​សំណព្វ​ចិត្តរបស់នាង ឥឡូវ​ពេលនេះ​អ្នកលក់Online ល្បីឈ្មោះរូបនេះបានត្រៀម​រួចជាស្រេច​ក្នុងការ​ធ្វើកម្មវិធីខាងលើនេះ​ដែលរៀប​ចំពិធីជប់​លៀង​ធំដល់ទៅ១០០តុឯណ្ណោះ នៅថ្ងៃទី៧​ខែ​កក្ក​ដា​​ឆ្នាំ​២០​២២ ខាងមុខនេះនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែន​សុខ រាជធានីភ្នំពេញ។តាមការបង្ហើបរបស់ម៉ូលីកា ភ្ញៀវ​ដែលនាងបានអញ្ជើញ​នោះ​មាន​លោក​ជំទាវ​ហ៊ុន ស៊ី​ណាត និងតារាធ្លាប់រួមអាជីព ព្រមទាំងអ្នកលក់Online រួមទាំងដៃគូ​សហ​ការណ៍​រកស៊ីជា​មួយនាង​ទាំងអស់ផង​ដែរ។ ប៉ុន្ដែការត្រៀមចំណាយលុយអស់ប៉ុន្មាននោះ​មិនត្រូវបានម៉ូលីកា ប្រាប់ជាមុនឡើយ ដោយនាងថានឹងរៀប​ចំកម្មវិធីនោះទៅតាមសភាព​ជាក់ស្ដែង។តែអ្វីដែល​គូរ​ឲ្យ​ចាប់អារម្មណ៍នោះថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង .ឯ.ក រូបនេះបានទិញ​រថយន្ដ​១គ្រឿង​ដ៍​ថ្មីសន្លាងម៉ាកJaguar កាដូឲ្យកូនស្រីនាងឈ្មោះនុណ ច័ន្ទម៉ូនីតា សម្រាប់ខួបគម្រប់២ឆ្នាំ។នេះជា​ការបន្ថែម​រថយន្ដទំនើប១គ្រឿង​ផ្សេង​ទៀត​ខណៈដែលកន្លង​មក​គេឃើញ​ម៉ូលីកា ជិះរថយន្ដម៉ាកទំនើបៗដូចជាFord Raptor ,Range Rover  និងAlphard ជាដើម។

  សូមរំលឹកថាម៉ូលីកា បានដឹកដៃតារាសម្ដែងលោកហុង មានុណ ហៅឆានុន រៀបការ​កាលពីថ្ងៃទី១៨​ខែមករា​ឆ្នាំ២០២០ និងបានសម្រាលកូនស្រីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ។ដោ​យ​សារតែមានការមហាញឹកក្នុងអាជីវកម្ម​ផ្ទាល់ខ្លួនម៉ូលីកា បានផ្អាកឡើងច្រៀងសម្ដែងតាម​បណ្ដារ​ឆាកតន្រ្ដី​ទាំងឡាយរយៈពេលជាច្រើនខែមកហើយ ខណៈដែលស្វាមីនាងលោក​ឆា​នុន វិញក៍មិនសូវមានពេលថតភាពយន្ដដូចមុន​ទៀតដែរ។គូស្នេហ៍តារា១គូ​នេះ​ត្រូវបាន​គេសរសើរពីជីវភាពរបស់ពួកគេថាធូធារ​ខ្លាំងក្រោយចាប់ដៃគ្នាជាង២ឆ្នាំនេះ​ដោយពេលនេះមានផ្ទះ​យ៉ាង​ប្រណិតនិងជិះរថយន្ដទំនើបៗ ខណៈដែល​អ្នកទាំង​ពីរក៍តែងតែបានលេចមុខ​ធ្វើកម្ម​វិធី​សប្បុរសធ័មជាបន្ដ​បន្ទាប់​ផងដែរ តាមរយៈការផ្ដល់​ជំនួយដល់តារាចាស់ជរាគ្មានទីពឹង និង​ជនទីទ័លក្រមួយចំនួន។

 ដោយឡែកទាក់ទងគម្រោងយកកូនថែមវិញម៉ូលីកា ធ្លាប់វាចាថានាងមិនទាន់គិតគូរ​ក្នុងពេលឆាប់ៗនេះឡើយ ព្រោះក្រោយពីកូវីដថមថយទៅវិញនេះអាជីវកម្មតាមOnline របស់​នាងមានសន្ទុះខ្លាំងក្លាវិញទើបពិតជាមមាញឹក​ជាមួយ​ការងារ​ផ្ទាល់ខ្លួននោះមិនអាចដកឃ្លាឬគិតគូរឿងយកកូនទី២បានទេ៕

RELATED ARTICLES