ភ្នំពេញ៖វ៉ាឌី ភាលីង បានក្លាយទៅជាម្ដាយរបស់គេហើយ បន្ទាប់ពីនាងបានសម្រាលកូនស្រីបាន១នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២២ ដោយដាក់ឈ្មោះថាអ៊ាន ភត្រា្ដ ការ៉ានី ។តាំងពីមុនកើតកូនដំបូងនេះភាលីង បានបង្ហាញទឹកមុខរីករាយជាខ្លាំងព្រោះតែស្វាមីនាងលោកអ៊ាន ភត្រា្ដ បានយកចិត្តទុកដាក់មកលើរូបនាងគ្រប់បែបយ៉ាងទាំងអស់ពោលគឺនាងថាក្ដីស្រលាញ់របស់ប្ដីចំពោះនាងតាំងពីចាប់ដៃគ្នារហូតមកដល់ពេលនេះគ្មានការប្រែប្រួលចិត្តបន្ដិចណាឡើយ។ដោយឡែកទាំងមុននិងក្រោយសម្រាលលោកភត្រា្ដ ក៍បានបង្ហាញការវិការរីករាយដែលទទួលបានកូនស្រីទាំងដែលភាលីង មានសុខភាពល្អហើយនាងនៅបន្ដសម្រាករយៈពេលខ្លីនៅមន្ទីសម្ភពមួយនៅកោះពេជ្រ។

សូមបញ្ជាក់ថាវ៉ាឌី ភាលីង បានបោះបង់អាជីពចម្រៀងនិងសម្ដែងរយៈពេលជាង៧ឆ្នាំមកហើយ ក្រោយនាងភ្ជាប់ស្នេហ៍ជាមួយលោកអ៊ាន ភត្រ្តា ហើយនាងងាកមករកស៊ីផ្នែកCosmetic ខណៈដែលស្វាមីនាងជាអ្នកជំនួញ។ភាលីង ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនទាន់បានរៀបការតាមប្រពៃណីខ្មែរជាមួយគូស្នេហ៍នោះទេ ប៉ុន្ដែបានចុះអេតាស៊ីវិលរួចរាល់អស់ហើយ។

អ្នកសិល្បៈដែលធ្លាប់រួមអាជីពជាមួយវ៉ាឌី ភាលីង បានជូនពរពេលឃើញនាងសម្រាលកូនទី១ដោយសុវត្ថិភាព ខណៈដែលកន្លងមកពួកគេស្ញប់ស្ញែងនាងជាខ្លាំងព្រោះថាភាលីង បានបង្ហាញជីវភាពធូធារខ្លាំងតាមរយៈការជិះរថយន្ដថ្លៃៗជាមួយគូស្នេហ៍មានដូចជាឡានម៉ាកRolls Royce ,Lexus Lx 570 ,Mercedes, Alphard និងRange Rover ជាដើម។មុនសម្រាលកូននេះដែរភាលីង ថានាងនៅតែនឹករលឹកដល់ការងារសិល្បៈនិងអ្នកធ្លាប់រួមអាជីព តែនាងគ្មានគម្រោងវិលមកច្រៀងរាំសារជាថ្មីនោះទេ ព្រោះពេលនេះផ្ដោតតែលើការកស៊ីលក់ផលិតផលតាមOnline ប៉ុណ្ណោះ។ទាក់ទងរឿងរៀបការវិញភាលីង ធ្លាប់វាចាថានាងក៍មិនអាចកំណត់ពេលវេលាបានដែរ តែអ្វីដែលនាងមានភាពកក់ក្ដៅបំផុតក្នុងជីវិតគឺពេលនេះស្វាមីនាងបានផ្ដល់នូវអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដល់រូបនាង។

គេចាំមើលថាតើវ៉ាឌី ភាលីង នឹងគិតគូររឿងរៀបការក្រោយមានកូន១នេះឬមួយក៍នាងចង់បានកូនថែមទៀត?
