Thursday, April 25, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ពន្យាពេលទាំងថតភាពយន្ដ​និងយក​កូនថែម

ឱក សុគន្ធកញ្ញា ៖ពន្យាពេលទាំងថតភាពយន្ដ​និងយក​កូនថែម

ភ្នំពេញ៖បើតាមចំណងស្នេហាឱក សុគន្ធកញ្ញា និងស្វាមីនាងលោកអ៊ឹង សុខលី ដែល​បង្ហាញ​ភាពផ្អែមល្ហែមពី​១ថ្ងៃ​ទៅ១ថ្ងៃគ្រប់គ្នាអាចសន្និដ្ឋានបានថាសុគន្ធកញ្ញា នឹងពពោះកូនទី២ក្នុង​ពេលឆាប់ៗនេះជាមិនខាន ព្រោះកូន​ទី១របស់នាងមានអាយុជាង២ឆ្នាំទៅហើយ ខណៈដែល​នៅថ្ងៃរៀបការនាងថាចង់បានកូន៣។អ្វីដែលគេជឿរថា​សុគន្ធកញ្ញា នឹងមិនខ្លាចប្រឈមធ្លាក់​ចុះថែមទៀតព្រោះពេលមានផ្ទៃពោះនិងសម្រាល​តម្រូវឲ្យនាងបាត់មុខ​ពី​សិល្បៈជាច្រើនខែនោះគឺដោយសារតែក្រោយពេលនាងមានកូន១ស្វាមីរបស់នាងលោកសុខលី ដែលធ្លាប់ជំពប់​ស្នេហ៍តារា​មួយ​ចំនួនមុនរៀបការនោះពេលនេះលោកស្រលាញ់និងថ្នាក់ថ្នមចិត្តនាងទ្វេដង ហេតុ​នេះ​ហើយ​បើ​មានកូន២ឬ៣នោះច្បាស់ជាប្អូនថ្លៃថៅកែហង្ស​មាសរូបនេះអាចត្រូវស្វាមី​លេបទុក​ក្នុងពោះក៍ថាបានដែរ ។ប៉ុន្ដែគិតមកដល់ពាក់កណ្ដាលឆ្នាំ២០២២នេះសុគន្ធកញ្ញា នៅតែគ្មាន​សញ្ញាពោះធំកូនទី២នោះឡើយ ខណៈ​ដែល​សិស្សប្អូនរបស់នាងគឺពេជ្រ សូលីកា ដែលលេច​ឭល្ហិចល្ហៀងថាចង់បានកូនស្រី១ទៀតមុន​នាងនោះពេលនេះ​ស្រី​ពេជ្រ ក៍មិនទាន់ព​ពោះដូច​នាងដែរ។

 គូរកត់សម្គាល់ថាការដែលឱក សុគន្ធកញ្ញា មិនតក់ក្រហល់យកកូនទី២អាចមានមូល​ហេតុ​ធំព្រោះតែពេល​នេះ​នាងចាប់ផ្ដើមសម្រុកអាជីពសិល្បៈ​សារជាថ្មីឡើងវិញតាមរយៈការ​ចេញ​ច្រៀង​សម្ដែងតាមឆាក​តន្រ្ដីរបស់​ហង្ស​មាស និងតំណែងជាគណៈកម្មាការការប្រលង​ចម្រៀង​រដូវកាលថ្មីដែលគ្រប់គ្រងដោយស្វាមីនាង និងមានព័ត​មាន​ថានាងត្រៀមថតភាព​យន្ដថ្មីជា​លើកដំបូងឲ្យផលិតកម្មបងថ្លៃរបស់នាងដោយចាប់ដៃជាមួយលោកខែម ប៊ុន​ថៃ ទៀតផង។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍តាំងពីសុគន្ធកញ្ញា ក្លាយទៅជា​ប្អូនថ្លៃថៅ​កែ​ហង្ស​មាសមកពេល​នេះ​នាងមិនដែលចេញច្រៀង​សម្ដែងឆាកតន្រ្ដីណាផ្សេងក្រៅពី​ទូរទស្សន៍​ហង្សមាសឡើយ។អ្នកខ្លះថា​សុគន្ធ​កញ្ញា ត្រូវប្ដីចងជើងទុកសម្រាប់ឲ្យនាងច្រៀង​តែប៉ុស្ដិ៍ទូរ​ទស្សន៍របស់លោក តែអ្នកដឹកនាំកម្មវិធីទូរទស្សន៍​ដ៍ទៃ​ថាសុគន្ធកញ្ញា មានទំនាក់ទំនងល្អ​ជាមួយអ្នកធ្វើការងារសិល្បៈដូចមុនដដែល ហើយការដែលប៉ុស្ដិ៍ផ្សេង​មិនសូវ​ឃើញនាង​ឡើង​ច្រៀងសម្ដែងដូចមុនគឺអាចមកពីតម្លៃខ្លួន និងពេលវេលាជាដើមព្រោះថាហង្សមាស​មាន​Concerts  ច្រើនជាងប៉ុស្ដិ៍ផ្សេងៗហេតុនេះហើយ ទោះជាតារាសំខាន់ៗរបស់គេមិនទៅ​ច្រៀង​ប៉ុស្ដិ៍ខាងក្រៅ​ក៍ក្រុម​ហ៊ុនគេនៅតែមានការងារឲ្យតារារបស់ខ្លួនធ្វើដែរ។

ឱក សុគន្ធកញ្ញា ធ្លាប់ជាគូប្រជែងយ៉ាងស្វិតស្វាញបំផុតជាមួយមាស សុខសោភា អស់​រយៈពេលជិត១០ឆ្នាំ​កន្លង​មក តែ២ឆ្នាំចុងក្រោយនេះនាងហាក់បន្ធូដៃច្រើនពីការបុក​ទៅលើ​បទ​ចម្រៀងពោលគឺក្រោយនាង​មានប្ដីនិង​កូន១​នេះ។ដោយឡែកតាមរយៈ​ការបញ្ចេញរូប​រាង​បែបស៊ិចស៊ីនារយៈពេលចុងក្រោយនេះគេឃើញសុគន្ធកញ្ញា នៅ​តែ​មិនទាន់មានរូបរាងស្វែល​ដូចមុននោះទេ ពោលគឺគីឡូមិនទាន់ស្រកដូចដើម ទើបអ្នកខ្លះថានាងបែក​សាច់​ជាង​មុន។តែ​នៅ​​​ថ្ងៃមង្គល​ការកូនអ្នកនាងគង់ សុជាតិ កាលពីពេលថ្មីៗនេះស្វាមីនាងលោកសុខលី កាន់តែ​បង្ហាញ​កា​យវិការយកចិត្តទុកដាក់ចំពោះនាងដោយក្ដីស្រលាញ់ចេញពីបេះដូងទើបធ្វើឲ្យគូស្នេហ៍តារាមិនតិចនាក់ទេ ដែល​ច្រណែននិងចង់បានសុភមង្គលដូចនាង។តែការឆក់​បានតំណែង​ជាប្អូនថ្លៃថៅកែហង្សមាសរបស់សុគន្ធកញ្ញា នោះ​វាបានបញ្ជាក់ឲ្យឃើញថានាងបានក្លាយជា​តារាដ៍មានឥទ្ធិពលបំផុតនៅផលិតកម្មធំជាងគេក្នុង​ស្រុកមួយ​នេះ បើទោះជាសុគន្ធកញ្ញា មិន​ដែល​ប្រើអំណាចរបស់ខ្លួនទៅលើតារារួមអាជីពក្ដី។

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានប្ដីនិងកូន១ហើយធ្វើឲ្យទីផ្សារ​សិ​ល្បៈ​ចុះខ្សោយ​ជាងមុនមានដូចជាអ្នក​នាង​ពេជ្រ សូលីកា,សួស វីសា ,នៅ សុនិតា ,ឌុច លីដា និងឌុច សុភា ជាដើម៕

RELATED ARTICLES