Monday, November 25, 2024
Homeព័ត៌មានជាតិជីងចក់ ប្រពន្ធប្តឹងវ៉ៃរលូតកូន

ជីងចក់ ប្រពន្ធប្តឹងវ៉ៃរលូតកូន

ភ្នំពេញ ៖ រឿងរ៉ាវដ៏ចម្រូងចម្រាសរវាងលោកជឿន ប៊ុនចក់ ហៅជីងចក់ ជាមួយនឹងភរិយា ទ្រិញ ផល្លា ដែលត្រូវមហាជន មួយចំនួន រិះគន់ថាជាការសម្តែង បំពុលសង្គម ឈ្លោះបែកៗ ស្ងាត់ៗត្រូវគ្នាវិញ ដើម្បីទាមទារចំណាប់អារម្មណ៍លក់ផលិតផលអនឡាញនោះ ពេលនេះអ្នកនាង ទ្រិញ ផល្លា ជាប្រពន្ធ បានសម្រេចធ្វើសន្និសីទកាសែត បញ្ជាក់ថា ជារឿងកើតមានពិត មិនមែនជាការសម្តែងទេ ហោយអ្នកនាងបានដាក់ពាក្យប្តឹងប្តី (ជីងចក់) ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ (ប៉េអឹម) រាជធានីភ្នំពេញ ឲ្យចាត់ការតាមច្បាប់ ពីបទហិង្សា វាយដំនាងជាប្រពន្ធដែលកំពុងមានផ្ទៃពោះ រហូតរលូតកូន។ ប៉ុន្តែសម្រាប់លោកជឿន ប៊ុនចក់ ហៅជីងចក់ ហាក់មិនខ្វល់បារម្ភរឿងប្រពន្ធប្តឹងរឿងហិង្សនេះទេ ដោយលោកនៅតែនិយាយថា ប្រពន្ធរបស់លោក សម្តែងរឿងកម្សត់ «គីង្គក់លក់ថ្នាំស្រែង»។

ក្នុងសន្និសីទកាសែត រយៈពេលជិត ១ម៉ោង កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ អ្នកនាង ទ្រិញ ផល្លា បានរៀបរាប់ថា “ថ្ងៃនេះ ខ្ញុំធ្វើសន្និសីទកាសែតនេះឡើងមក ដើម្បីនិយាយអំពីអំពើហិង្សាដែលខ្ញុំបានទទួលនៅក្នុងគ្រួសារ ខ្ញុំផ្ទាល់តែម្តង ជាមួយខ្ញុំ និងពូចក់ ហើយខ្ញុំចង់បកស្រាយនៅថ្ងៃនេះ គឺរឿងទាំងអស់នេះ ជាការពិត អ្វីដែលខ្ញុំជួបពិតនៅក្នុងជីវិតខ្ញុំ។ ខ្ញុំចង់បញ្ជាក់ជូនបងប្អូនថា រឿងដែលកើតឡើងទាំងប៉ុន្មាន ដែលបងប្អូនបានដឹងបានជ្រាបកន្លងមក គឺជារឿងពិត មិនមែនជារឿងប្រឌិត ដើម្បីបំពុលសង្គម ឬមួយខ្ញុំធ្វើរឿទាំងនេះមក ដើម្បីតែការងាររកស៊ីអនឡាញរបស់ខ្ញុំ គឺអត់ទេ។ ប៉ុន្តែដោយសារតែលើកទី១ ដែលខ្ញុំបានផ្តល់ឱកាសជូនគាត់ ដែលបងប្អូនបានដឹងរួចមកហើយ រឿងកន្លងមក ដោយសារតែខ្ញុំបានផ្តល់ឱកាសឱ្យគាត់ ដោយសារតែខ្ញុំនៅមានក្តីស្រលាញ់ ហើយអត់ចង់បែកបាក់ទេ បើក្នុងករណីកាលៈទេសៈណាមួយដែលខ្ញុំអាចទទួលយកគាត់បាន ឬខ្ញុំអាចទ្រាំបន្ត នូវការរួមរស់ជាមួយគ្នាបន្តទៀតបាន គឺខ្ញុំអត់ចង់បែកបាក់ជាដាច់ខាត។ ប៉ុន្តែថ្ងៃនេះខ្ញុំសូមមកបញ្ជាក់ពីរឿងអំពើហិង្សាដែលមាននៅពេលថ្មីៗនេះ អំពើហិង្សានេះ មិនមែនខ្ញុំទទួលបានតែ ១ដង នៅពេលដែលខ្ញុំដាក់ពាក្យប្តឹងគាត់នោះទេ គឺមានច្រើនដងរួចមកហើយ ប៉ុន្តែដោយសារតែការលួងលោម អង្វរ ហើយនៅមុនពេលដែលខ្ញុំដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថនេះ គឺខ្ញុំបានហៅគាត់មកសម្របសម្រួលជាលក្ខណៈប្តីប្រពន្ធ គ្រាន់តែឱ្យគាត់ជួបនៅកន្លែងសមត្ថកិច្ច នៅខណ្ឌ ឬក៏មេធាវីខ្ញុំ ដើម្បីបញ្ជាក់ថា បើសិនជាបងចង់រួមរស់ជាមួយខ្ញុំទៀត ពីព្រោះគាត់ដាច់ខាត អត់ព្រមលែងជាមួយខ្ញុំទេ អ៊ីចឹងបានខ្ញុំថា បើសិនបងចង់រួមរស់ជាមួយខ្ញុំទៀត បងអាចធ្វើលក្ខខណ្ឌនៅមុខច្បាប់ចំពោះខ្ញុំបានថា យើងរស់នៅជាមួយគ្នា ប៉ុន្តែកុំប្រើអំពើហិង្សាមកលើខ្ញុំទៀត។ ប៉ុន្តែដាច់ខាតគឺគាត់អត់ព្រមធ្វើទេ គាត់អត់ព្រមធ្វើ នៅថ្ងៃទី១៨ ថ្មីៗនេះ ដែលបងប្អូនបានជ្រាបច្បាស់ហើយ ហើយនៅថ្ងៃនេះ ខ្ញុំចង់មកបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់ មិនមែនជាការសម្តែងទេ សូម្បីតែអតីតប្តីខ្ញុំ ឈ្មោះចក់ ហ្នឹង គាត់បានបង្កហេតុមកលើខ្ញុំហើយ គាត់បាននិយាយថា ខ្ញុំសម្តែង ប៉ុន្តែរឿងទាំងអស់នេះ គឺមិនបានសម្តែង ហើយខ្ញុំមិនបានប្រឌិតរឿងនេះឡើងមកដើម្បីប្តឹងគាត់ ចង់បានថវិកាអីពីគាត់គឺអត់ទេ រឿងដែលបានកើតឡើងនេះ គឺខ្ញុំសូមឱ្យច្បាប់ចាត់ការទៅតាមនីតិវិធីច្បាប់ ហើយខ្ញុំអត់ត្រូវការសំណងអីពីគាត់ទេ គឺខ្ញុំឱ្យច្បាប់ជាអ្នកដោះស្រាយ។ អ៊ីចឹងនៅថ្ងៃទី១៨ ហ្នឹង គឺគាត់បានប្រើអំពើហិង្សាមកលើខ្ញុំ ដោយមូលហេតុអ្វី? មូលហេតុគឺខ្ញុំបានចាប់ឆាតគាត់ជាមួយនឹងមេរបស់គាត់ ឈ្មោះយាយទី ជាមេបាល់របស់គាត់ហ្នឹង គឺគាត់បាននិយាយគ្នាគាត់ថា បញ្ជាឱ្យចក់ ហ្នឹង កាត់ឈាម ១ដុំហ្នឹងចោលទៅ ខ្ញុំសូមចូលដល់កន្លែងឈាម ១ដុំហ្នឹងបន្តិច គឺខ្ញុំជាមួយចក់ ហ្នឹង មានកូនជាមួយគ្នា ពេលដែលមានកូនជាមួយគ្នាហ្នឹង ខ្ញុំអត់ទាន់បានទៅពេទ្យពិនិត្យទេ ខ្ញុំគ្រាន់តែពិនិត្យទឹកនោម ឃើញមាន ២ឆ្នូត អ៊ីចឹងគាត់ក៏ដឹងថាខ្ញុំមានកូន ហើយខ្ញុំក៏ដឹងថាខ្លួនឯងមានកូន តែយើងអត់ទាន់បានទៅពិនិត្យអេកូឱ្យច្បាស់លាស់នៅមន្ទីរពេទ្យទេ»។

អ្នកនាងទ្រិញ ផល្លា បន្តថា «បន្ទាប់មក ថ្ងៃកើតហេតុ មូលហេតុអីដែលចក់ វ៉ៃខ្ញុំ ដោយសារតែខ្ញុំយកឆាតទាំងអស់នេះមកបាន ឆាតទាំងអស់នេះ គឺខ្ញុំបានថតទុកនៅក្នុងទូរស័ព្ទរបស់ខ្ញុំ ប៉ុន្តែគាត់ថា កុំយកឆាតហ្នឹងចេញពីផ្ទះ ជាដាច់ខាត ព្រោះគាត់ដឹងថាឆាតហ្នឹងមានបញ្ហា គឺមេរបស់គាត់ បញ្ជាឱ្យគាត់កាត់ឈាម ១ដុំហ្នឹងចោល កាត់កាល់កូននៅក្នុងពោះរបស់ខ្ញុំចោល ហើយឱ្យលែងក្បាលខ្ញុំឱ្យដាច់ អ៊ីចឹងហើយបានជាគាត់ព្យាយាមវ៉ៃខ្ញុំប្រតាយប្រតប់ ព្យាយាមប្រើអំពើហិង្សាលើរាងកាយខ្ញុំ ប្រើពាក្យសម្តីហិង្សាមកលើខ្ញុំ ហើយគំរាមថា បើសិនជាខ្ញុំមិនឱ្យឆាតហ្នឹងទៅគាត់ទេ ដាច់ខាតគាត់មិនឱ្យខ្ញុំរស់ទេ ហើយក៏គាត់មិនឱ្យខ្ញុំចេញពីផ្ទះហ្នឹងដែរ ហើយហេតុការណ៍ហ្នឹង នៅថ្ងៃទី១៨ ម៉ោង ២អធ្រាត្រ ដែលខ្ញុំបានឃើញឆាតហ្នឹង ខ្ញុំបានព្យាយាមរត់ចូលទៅក្នុងឡាន នៅខាងក្រោមផ្ទះ ហើយខ្ញុំបានបោះ ទូរស័ព្ទដែលខ្ញុំបានថតឆាតហ្នឹង ចូលទៅក្នុងឡាន ហើយបានខ្ញុំព្យាយាមរំដោះខ្លួនខ្ញុំចូលទៅក្នុងឡានតាមក្រោយ ហើយនៅក្នុងហេតុការណ៍ហ្នឹង គឺមានក្មេងៗចំនួន ៣នាក់ កូនចៅគាត់ហ្នឹង ហើយនិងចុងភៅម្នាក់ទៀត ប៉ុន្តែគឺខ្ញុំសូមធ្វើការអង្វរឱ្យពួកគាត់ជួយ តែពួកគាត់អត់ហ៊ានជួយទេ ដោយសារខ្លាចចក់ ហើយពេលហ្នឹងគឺចក់ ព្យាយាមប្រើកម្លាំងបាយ ព្យាយាមគំរាមកំហែងខ្ញុំយ៉ាងម៉េចឱ្យតែបានឆាតហ្នឹងមកវិញ គឺដាច់ខាត គាត់មិនឱ្យឆាតហ្នឹងចេញពីផ្ទះដាច់ខាត ហើយពេលគាត់ប្រើអំពើហិង្សាមកលើខ្ញុំ គឺគាត់បានឱ្យក្មេងទាញទ្វាររបងបិទ ចាក់សោ មិនឱ្យខ្ញុំចេញទេ ហើយនៅក្នុងហេតុការណ៍នោះ គឺកូនចៅគាត់ទាំងអស់ ហើយខ្ញុំមានតែម្នាក់ឯង ពីរនាក់កូនខ្ញុំ ប៊យ សូម្បីតែប្រើអំពើហិង្សា ដោយសម្តី និងហិង្សាមកលើខ្ញុំ គឺកូនខ្ញុំនៅក្នុងកាលៈទេសៈបែបហ្នឹងដែរ ទាល់តែកូនខ្ញុំស្រែកហៅ អង្វរ Daddy កុំវ៉ៃ Mommy Daddy កុំធ្វើបាប Mommy យ៉ាងម៉េច ក៏គាត់អត់ស្តាប់ដែរ ព្រោះគោលបំណងគាត់ដាច់ខាតគាត់អត់ខ្វល់អីទេ គាត់ចង់បានតែឆាតហ្នឹងទៅវិញ ហើយគាត់បានប្រើហិង្សាមកលើខ្ញុំ ដោយវ៉ៃក្បាល ទះកំផ្លៀង ច្របាច់ក ជាពិសេសគឺក្បាលខ្ញុំហ្នឹងតែម្តង ព្រោះពេលដែលគាត់ចូលចិត្តវ៉ៃក្បាលខ្ញុំ គឺខ្ញុំសួរថា បង ហេតុអីបានចូលចិត្តវ៉ៃក្បាលខ្ញុំ? គាត់ថា គាត់អត់ភ្លើទៅវ៉ៃកន្លែងណាដែលមានស្លាកស្នាមខ្លាំងទេ ប៉ុន្តែស្លាកស្នាមនៅតែមានបងប្អូន»។

អ្នកនាងទ្រិញ ផល្លា បន្តថា «បន្ទាប់មក គឺគាត់បានវ៉ៃខ្ញុំ ចង់ដាច់ខ្យល់ រហូតដល់ម៉ោង ៤កន្លះជិតភ្លឺ ក៏ខ្ញុំសម្រេចចិត្តថា ពេលហ្នឹងខ្ញុំសុខចិត្តប្តូរយកទូរស័ព្ទហ្នឹងឱ្យបាន ដើម្បីតេទៅម្តាយខ្ញុំ បើសិនជាខ្ញុំអត់មានជំនួយណាជួយមកពីខាងក្រៅទេ ខ្ញុំគិតថា ខ្ញុំច្បាស់ជាអស់ជីវិតនៅក្នុងផ្ទះហ្នឹងហើយ អ៊ីចឹងក៏ខ្ញុំបានទាញទូរស័ព្ទមក តេទៅម្តាយខ្ញុំថា ម៉ាក់គេវ៉ៃ ខ្ញុំជិតស្លាប់ហើយ ម៉ាក់ជួយរកសមត្ថកិច្ចឱ្យមកជួយកូនតិច ដល់ពេលម្តាយខ្ញុំថា គាត់នឹងចេញមករកសមត្ថកិច្ចមកជួយខ្ញុំ ហើយពេលហ្នឹងគឺម៉ោង ៤កន្លះ គាត់ចេញមកងងឹតឈឹង ហើយអត់មានអីជិះទេ គឺគាត់រត់រកដោយថ្មើរជើង ជិតភ្លឺហ្នឹង គឺងងឹត អត់ទាន់មានមនុស្សច្រើនទេ ហើយអ្វីដែលខ្ញុំទទួលយកអត់បាននោះ គឺគាត់ប្រើហិង្សាហើយ ខ្ញុំបានលើកដៃសំពះអង្វរគាត់ អង្វរក្មេងៗដែលនៅជុំវិញហ្នឹងទាំងអស់ថា បងអាណិតខ្ញុំ ពីមុនបងវ៉ៃខ្ញុំតែឯង ឥឡូវខ្ញុំមានកូនក្នុងពោះហើយ បងអាណិតកូនក្នុងពោះ ហើយគាត់មិនត្រឹមតែវ៉ៃដំមកលើខ្ញុំទេ គាត់ថែមទាំងប្រើពាក្យជេរដល់ម្តាយខ្ញុំ ប្រមាថម្តាយខ្ញុំ ប្រើពាក្យអសុរោះទាំងអស់ ជេរខ្ញុំនៅមុខកូនចៅគាត់ទាំងអស់ ភាពឈឺចាប់មួយនេះ ខ្ញុំអត់អាចទទួលយកបានទេ ទោះគាត់វ៉ៃខ្ញុំដល់ស្លាប់ក៏ដោយ ក៏ខ្ញុំអត់ឈឺចាប់ស្មើនឹងគាត់វ៉ៃខ្ញុំហើយ ជេរប្រមាថម្តាយខ្ញុំទៀត។ ខ្ញុំសួរគាត់ថា ម្តាយខ្ញុំខុសអី បានជេរប្រមាថគាត់? ដល់ពេលដែលខ្ញុំបានដោះខ្លួនចេញមក ដោយសារតែគាត់ឮម្តាយខ្ញុំថា តិចទៀតគាត់នឹងយកសមត្ថកិច្ចមក ទើបខ្ញុំរំដោះខ្លួនចូលឡានបាន ហើយគាត់ប្រុងរកអីវ៉ៃកញ្ចក់ឡានខ្ញុំទៀត ហើយខ្ញុំគិតថា បើចក់ វ៉ៃកញ្ចក់ឡានចូលមក ខ្ញុំច្បាស់ជាស្លាប់មិនខាន តែត្រូវបានក្មេងៗឃាត់ និងចាប់គាត់ចូលក្នុង ទើបអ៊ីភាព ចុងភៅ បើកទ្វារផ្ទះឱ្យខ្ញុំចេញបាន ទៅយកម្តាយខ្ញុំ។ ដល់ព្រឹកឡើង បានខ្ញុំទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថ ខ្ញុំបានធ្វើកំណត់ហេតុ ខ្ញុំបានរៀបរាប់អ្វីដែលខ្ញុំជួបនៅក្នុងអំពើហិង្សាមួយហ្នឹង ហើយអំពើហិង្សានេះ ខ្ញុំចង់បញ្ជាក់ជូនថា ពាក់ព័ន្ធនឹងបុគ្គលទី២ ដែលគេហៅថា គប់គិត សមគំនិត ឱ្យកាត់ឈាម ១ដុំចោល ឱ្យលែងខ្ញុំ ហើយហេតុអីបានគាត់មិនឱ្យឆាតហ្នឹងមកខ្ញុំ ពីព្រោះគាត់បានអឺអើជាមួយនឹងមេគាត់ថា គាត់នឹងធ្វើអ៊ីចឹងតាមមេគាត់ ប៉ុន្តែនៅក្រោយខ្នង គឺគាត់មកកុហកខ្ញុំជាប្រពន្ធ មកកុហកបោកប្រាស់លួងលោមខ្ញុំ ហើយគាត់ព្យាយាមទារកាត់ឈ្មោះឡាន Jeep ខ្ញុំបានសន្យាជាមួយគាត់ទៀត នៅយប់ថ្ងៃទី១៧ ថា បង អត់អីទេ ចាំខ្ញុំកាត់ឈ្មោះឡាន Jeep ហ្នឹងឱ្យបងរយៈពេល ៣ថ្ងៃទៀត ពីព្រោះខ្ញុំបានលើកហេតុផលថា ហេតុអីបានបងត្រូវការទាមទារបែងចែកទ្រព្យសម្បត្តិ? មានឈ្មោះបង មានឈ្មោះខ្ញុំ? បើបងមានកូនជាមួយខ្ញុំហើយ ហើយបើយើងមានកូនជាមួយគ្នាហើយ យើងចុះអេតាស៊ីវិលជាមួយគ្នា បងនិងខ្ញុំជាប្តីប្រពន្ធស្របច្បាប់ហើយ អ៊ីចឹងទ្រព្យសម្បត្តិរួមហ្នឹង គឺគាត់ទុកចិញ្ចឹមកូន តែគាត់អត់ព្រមទេ នៅតែទាមទារឱ្យខ្ញុំកាត់ឡាន Jeep ហ្នឹងឱ្យគាត់ ខ្ញុំក៏យល់ព្រម ដោយសន្យាថា ៣ថ្ងៃទៀត ខ្ញុំនឹងកាត់ឱ្យ តែដោយហេតុជាក់ស្តែងនៅយប់ថ្ងៃទី១៨ ដែលខ្ញុំចាប់បានឆាតនិយាយជាមួយមេគាត់ យល់ព្រមជាមួយមេគាត់ហើយ អ៊ីចឹងមានន័យថាម៉េច? មានន័យថាគាត់បោកប្រាស់ខ្ញុំ កុហកខ្ញុំ គាត់ព្រមជាមួយមេគាត់ហើយថា កាត់ឈាម ១ដុំហ្នឹងចោល លែងក្បាលខ្ញុំឱ្យដាច់ ចុះហេតុអីគាត់មកលួងលោមខ្ញុំ ធ្វើដូចជានៅប្តីប្រពន្ធល្អជាមួយខ្ញុំ ហើយព្យាយាមចង់បានឡាន Jeep ទៅវិញ?»។

ភរិយាលោកជីងចក់ បន្តថា «បន្ទាប់ពីដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរួចរាល់អស់ ក៏ខ្ញុំបានមកពេទ្យសម្ភពក្រុង ដើម្បីធ្វើកោសល្យវិច័យ ក្បាលខ្ញុំ រូបរាងខ្ញុំទាំងអស់ ព្រោះពេលហ្នឹងខ្ញុំឡើងអស់ខ្យល់ហើយ រកសន្លប់២-៣ដងហើយ បន្ទាប់មក ពេទ្យក៏បានដាក់សេរ៉ូមឱ្យខ្ញុំ ហើយខ្ញុំបានរៀបរាប់ប្រាប់ពេទ្យសម្ភពក្រុងថា ខ្ញុំបានពិនិត្យទឹកនោមថា ខ្ញុំមានកូន អ៊ីចឹងពេទ្យជួយពិនិត្យអេកូពោះឱ្យខ្ញុំ បន្ទាប់មកជួយធ្វើកោសល្យវិច័យលើខ្លួនឱ្យខ្ញុំ ពិសេសគឺក្បាលតែម្តង។ អ៊ីចឹងពេទ្យបានដាក់សេរ៉ូមឱ្យខ្ញុំឱ្យស្រួលសិន បន្ទាប់មកអត់ទាន់អស់សេរ៉ូមទេ ខ្ញុំត្រូវទៅស្គែនក្បាល រួចហើយគាត់ឱ្យខ្ញុំគេងឱ្យស្រួល អស់សេរ៉ូមសិន ចាំទៅអេកូពោះ តែដោយសារម៉ោង៥ ទៅម៉ោង ៦ល្ងាចហើយ គេបិទហើយ អេកូអត់បានទេ អ៊ីចឹងបានខ្ញុំអស់សេរ៉ូម ខ្ញុំបានធ្វើលិខិតចេញពីពេទ្យហ្នឹងសិន ហើយខ្ញុំមកផ្ទះសិន ហើយខ្ញុំណាត់ពេទ្យហើយៗម៉ោង៨ព្រឹក ខ្ញុំនឹងមកម្តងទៀត ដើម្បីធ្វើអេកូពោះ បញ្ជាក់ថាកូននៅក្នុងពោះខ្ញុំហ្នឹង វាមានបញ្ហាអីឬក៏អត់? សម្រាប់ស្អែកឡើង ម៉ោង៨ អាពេលគេវ៉ៃ កើតហេតុភ្លាមៗ អត់សូវដឹងឈឺទេ ស្អែកឡើង ១យប់ យើងដេក ១យប់ ព្រឹកឡើងគឺខ្ញុំទ្រមហ្មង ខ្ញុំក្រោកពីគ្រែអត់រួច រហូតដល់ម៉ោង១ថ្ងៃ ទើបក្រោករួច ស្រាប់តែរយៈពេលក្រោកពីគ្រែ ធ្លាក់ឈាម ១ដុំមកខ្មៅ ខ្ញុំអត់ដឹងថាជាឈាមអីទេ ក៏ខ្ញុំស្រូតមកពេទ្យជាបន្ទាន់ ដល់ពេលមកដល់ អេកូ គាត់ថាកូនហ្នឹងបែកហើយ គ្រាន់តែខ្ញុំឮបែបនេះភ្លាម ខ្ញុំទប់អារម្មណ៍ខ្ញុំអត់បានទេ ខ្ញុំស្រែកយំផ្អើលពេទ្យតែម្តង ពីព្រោះអី ព្រោះពេលកើតហេតុហ្នឹង ខ្ញុំលើកដៃសំពះអង្វរគាត់ថា បងកុំឱ្យប៉ះពាល់ដល់កូនក្នុងពោះ ប៉ុន្តែដោយសារតែឆាត ១សន្លឹកហ្នឹង គឺមានតម្លៃជាជីវិតខ្ញុំនិងកូននៅក្នុងពោះខ្ញុំទៅទៀត អ៊ីចឹងដល់ពេលកូនបែកហើយ ពេទ្យគេពិនិត្យមើលឱ្យច្បាស់ថា តើអាចសង្គ្រោះបានឬក៏អត់ តែពេលសង្គ្រោះអត់បាន ពេទ្យក៏ធ្វើការសម្អាតឱ្យខ្ញុំ ហើយឱ្យខ្ញុំគេងពេទ្យ ១យប់ ដល់ស្អែកឡើង ថ្ងៃទី២០ ទើបខ្ញុំបានចេញពីពេទ្យសម្ភពក្រុង ចំណែកស្លាកស្នាមដំបូងៗ អត់សូវខ្លាំងទេ រហូតដល់ ១ថ្ងៃទៅៗ ទើបឡើងជាំខ្មៅខ្លាំង…”។

អ្នកនាង ទ្រិញ ផល្លា បានរៀបរាប់បន្តថា “កាលពីថ្ងៃទី១៣ ក៏គាត់វ៉ៃខ្ញុំប៊ិះនឹងស្លាប់ម្តងទៅហើយ ហើយថ្ងៃហ្នឹងដែលផ្ទុះរឿងដែលបងប្អូនថាខ្ញុំសម្តែង ខ្ញុំអត់បានសម្តែងទេ គឺគាត់ប្រើអំពើហិង្សាលើខ្ញុំហើយ គឺគាត់បានរត់ទៅខេត្ត មានករណីច្រើនណាស់ ប៉ុន្តែម៉ោងនេះ ពេលនេះ គឺខ្ញុំសូមនិយាយតែករណីអំពើហិង្សាទេ មូលហេតុអីបានគាត់ប្រើអំពើហិង្សាលើខ្ញុំនៅថ្ងៃទី១៣? ចេញពីកម្មវិធីខួបកំណើតមិត្តភក្តិខ្ញុំ គាត់បានជូនមិត្តភក្តិខ្ញុំទៅផ្ទះ ហើយមិត្តភក្តិខ្ញុំក៏ឃាត់ឱ្យគេងនៅផ្ទះគាត់ ដោយសារយប់ជិតភ្លឺហើយ ម៉ោង៤ គាត់បានធ្វើអំពើអនាចារ មិត្តភក្តិខ្ញុំថ្វីត្បិតតែគាត់ស្រវឹង គាត់គ្រលុំភួយគេងក៏ពិតមែន ប៉ុន្តែនៅក្នុងបន្ទប់គេងរបស់គាត់ មិត្តភក្តិខ្ញុំនៅក្នុងហ្នឹង ហេតុអីបានគាត់ប្រព្រឹត្តអំពើអនាចារ? គាត់ប្រព្រឹត្តអំពើអនាចារចំពោះខ្ញុំនៅក្នុងបន្ទប់ផ្ទះមិត្តភក្តិខ្ញុំ គាត់ស្រាតខោ បង្ហាញកេរ្តិ៍ខ្មាសគាត់ចេញមក រៀបនឹងធ្វើអំពើអនាចារលើខ្ញុំ ខ្ញុំក៏លើកខោគាត់ឡើងមកវិញ ព្រោះខ្ញុំខ្លាចមិត្តភក្តិខ្ញុំឃើញ ព្រោះមិត្តភក្តិខ្ញុំនៅក្នុងហ្នឹង នៅក្នុងបន្ទប់គេ កន្លែងគ្រែគេងរបស់គាត់ ខ្ញុំក៏ចាប់ផ្តើមលើកខោគាត់ឡើង ហើយខ្ញុំក៏ទះកំផ្លៀងគាត់ ១ដៃ ខ្ញុំថា បងម៉េចបងឯងធ្វើអ៊ីចឹង? យើងប្តីប្រពន្ធហើយ ប៉ុន្តែហេតុអីបងឯងធ្វើអ៊ីចឹងនៅក្នុងបន្ទប់មិត្តភក្តិខ្ញុំ? អត់ចេះខ្មាសគេទេអី? គាត់ក៏អូសដៃខ្ញុំចុះមកក្រោម ខ្ញុំហៅគាត់មកផ្ទះ គាត់អត់មកផ្ទះទេ អូសខ្ញុំវ៉ៃខ្ញុំដូចសត្វធាតុ គាត់អត់វ៉ៃខ្ញុំនៅលើទេ ខ្លាចមិត្តភក្តិខ្ញុំដឹង គាត់មកវ៉ៃនៅក្រោម ដូចសត្វធាតុ ហើយខ្ញុំបានហៅគាត់ឱ្យចូលមកមុខច្បាប់ ដើម្បីដោះស្រាយជាមួយខ្ញុំ ខ្ញុំអត់បានប្តឹងគាត់ទេ នៅថ្ងៃទី១៣ហ្នឹង ហើយនៅថ្ងៃហ្នឹង និយាយជាក់ស្តែងទៅ ក៏ខ្ញុំមិនទាន់ដឹងថាខ្ញុំមានកូនដែរ ពេលដែលខ្ញុំពិនិត្យទឹកនោមដឹងថា ខ្ញុំមានកូន នៅថ្ងៃទី១៥ ខ្ញុំហៅគាត់ចូល មកដោះស្រាយជាមួយួសមត្ថកិច្ច គាត់អត់មកទេ ខ្ញុំឱ្យគាត់ធ្វើលិខិតបញ្ជាក់ថា ឈប់ប្រើអំពើហិង្សាលើខ្ញុំ ព្រោះខ្ញុំទារគាត់លែង គាត់អត់ព្រមលែងដាច់ខាត អ៊ីចឹងខ្ញុំថា បងឯងបញ្ជាក់នៅមុខសមត្ថកិច្ច ឬនៅមុខមេធាវីទៅថា ឈប់ប្រើអំពើហិង្សាលើខ្ញុំ គាត់អត់ព្រម នៅតែបន្តម្តងហើយម្តងទៀត រហូតដល់ថ្ងៃទី១៨ នេះ គឺខ្ញុំទទួលយកអត់បាន ដោយសារធ្វើឱ្យខ្ញុំបាត់បង់កូននៅក្នុងផ្ទៃហើយ បានជេរប្រមាថដល់ម្តាយខ្ញុំទៀត អ៊ីចឹងពេលវេលានេះ គឺខ្ញុំធ្វើតាមផ្លូវច្បាប់ហើយ ហើយខ្ញុំក៏សូមទោសដល់បងប្អូនដែលកន្លងមក បញ្ហាគ្រួសារខ្ញុំ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូន ហើយខ្ញុំចង់បញ្ជាក់ជូនបងប្អូនថា បញ្ហាគ្រួសារ ហេតុអីបានមិនទៅឱ្យច្បាប់ដោះស្រាយទៅ ចាំបាច់មកធ្វើអីនៅក្នុងសង្គម? ខ្ញុំចង់បកស្រាយថា ខ្ញុំចេញមកមកបកស្រាយ នៅថ្ងៃនេះ គឺចង់បញ្ជាក់ថា រឿងកន្លងមក គឺជាការពិត សូម្បីតែរឿងពេលនេះ ក៏ជាការពិតដែរ ទាំងគាត់បានទៅជម្រាបដល់ថ្នាក់លើកថ្នាក់ក្រោមថា ខ្ញុំសម្តែង គាត់មិនបានវ៉ៃខ្ញុំទេ តែខ្ញុំសម្តែង ដើម្បីប្តឹងគាត់ចង់បានលុយ។ ខ្ញុំចង់បញ្ជាក់ថា ករណីហិង្សាគាត់ធ្វើមកលើខ្ញុំនេះ គឺខ្ញុំអត់បានប្តឹងទាមទារសំណងទេ គឺខ្ញុំអត់ចង់បានសូម្បី ១រៀល ខ្ញុំគ្រាន់តែចង់ឱ្យច្បាប់ដោះស្រាយ ព្រោះខាងច្បាប់ ហៅគាត់មកដោះស្រាយតទល់មុខជាមួយខ្ញុំជាប្តីប្រពន្ធនឹងគ្នា ក៏គាត់អត់ចូលមក ពេលដែលគាត់បានទទួលលិខិតអញ្ជើញឱ្យចូលមកដោះស្រាយហើយ គឺគាត់បានរត់ រត់ទៅសុំថ្នាក់លើឱ្យជួយអន្តរាគមន៍ ទៅនិយាយពាក្យមិនពិត ហើយថែមទាំងទៅថត ទៅជួបជាមួយនឹងអតីតគ្រួសារខ្ញុំមុន ហើយគាត់បានខលមកបញ្ឈឺខ្ញុំថែម…”។

អ្នកនាង ទ្រិញ ផល្លា បានបញ្ជាក់ថា “ខ្ញុំចង់បញ្ជាក់ប្រាប់ថា អំពើហិង្សាដែលចក់ ធ្វើមកលើខ្ញុំនាពេលនេះ គឺខ្ញុំចង់ឱ្យផ្លូវច្បាប់ជួយដោះ ស្រាយរកយុត្តិធម៌ឱ្យខ្ញុំ អត់ត្រូវការអាងខ្នង អាងខ្សែ ឬលុយណាមកអន្តរាគមន៍សទៅជាខ្មៅ ខ្មៅទៅស គឺអត់ទេ អ៊ីចឹងខ្ញុំសូមឱ្យបងប្អូនអ្នកកាសែតធ្វើជាសាក្សី ឱ្យខ្ញុំ ហើយចាំមើល តើចក់ គាត់នឹងទទួលទោសនូវអ្វីដែលគាត់បានធ្វើឬក៏អត់? ព្រោះឥឡូវនេះគឺគាត់ខុសហើយ តែគាត់អត់ដឹងខុសទេ ដូចឃើញគាត់ឡាយអ៊ីចឹង គាត់អាងខ្នង អាងខ្សែដែលនៅពីក្រោយចាំជួយគាត់ហ្នឹង គាត់ថែមទាំងមកគំរាមខ្ញុំថា ប្តឹងអីប្តឹងទៅ ចាំមើលគាត់ជាប់គុកឬអត់? ចាំមើលបានសំណងពីគាត់ប៉ុន្មាន?…”។

អ្នកនាង ទ្រិញ ផល្លា បានបញ្ជាក់បន្ថែមទៀតថា “ជាមួយនេះ ខ្ញុំក៏បានដាក់ពាក្យបណ្តឹងនៅក្រសួងកិច្ចការនារី រួចរាល់ហើយផងដែរ អ៊ីចឹងខ្ញុំចង់បញ្ជាក់ថា រឿងទាំងអស់នេះ ដោយសារតែចក់ គាត់អាងខ្សែ អាងអំណាច ទាំងគាត់ធ្វើខុសមកលើខ្ញុំហើយ គាត់មានការគំរាមកំហែងខ្ញុំ ឆាតមកខ្ញុំរាល់ថ្ងៃ គាត់គំរាមកំហែងខ្ញុំ ដូចគាត់អត់ខ្លាចញញើតជាមួយច្បាប់ទាល់តែសោះ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រសួងកិច្ចការនារី សមត្ថកិច្ចនិងតុលាការ ជាមួយស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យខ្ញុំជាជនរងគ្រោះអំពើហិង្សា និងចាប់ជនបង្កហេតុហ្នឹងឱ្យទទួលទោសតាមច្បាប់ ព្រោះខ្ញុំចង់បញ្ជាក់ថា កន្លងមក ខ្ញុំធ្លាប់មានអំពើហិង្សាហ្នឹងជាមួយគ្រួសារមុនហើយៗ ប៉ុន្តែដោយសារតែខ្សែ អំណាច ទឹកលុយ ធ្វើឱ្យខ្ញុំរងភាពអយុត្តិធម៌ម្តងរួចមកហើយ ពេលនេះម៉ោងនេះ គឺខ្ញុំសូមរកយុត្តិធម៌ចំពោះខ្លួនឯង ដោយប្រការណាក៏ដោយ គឺខ្ញុំសូមឱ្យសមត្ថកិច្ចទាំងអស់ មហាជនទាំងអស់ ជួយរកយុត្តិធម៌ឱ្យខ្ញុំ កុំឱ្យគាត់អាងខ្សែ អាងអំណាច អាងលុយ ពីព្រោះឥឡូវហ្នឹង គឺគាត់នៅជាមួយនឹងខាងអតីតគ្រួសារខ្ញុំមុន ដើម្បីចេញមុខមកការពារគាត់ អន្តរាគមន៍គាត់ ឱ្យគាត់រួចពីទោសអំពើហិង្សានេះទៀតហើយ។ អ៊ីចឹងខ្ញុំមកថ្ងៃនេះ គឺមកតតាំងឱ្យមនុស្សស្រីទូទាំងពិភពលោក គឺតតាំងរកយុត្តិធម៌ចំពោះអំពើហិង្សាលើស្ត្រី កុំឱ្យស្ត្រីខ្លះគឺមានភាពទន់ខ្សោយ គាត់ខ្លាច គាត់រងអំពើហិង្សាហើយ គឺគាត់សម្ងំ ដូចខ្ញុំអ៊ីចឹង ខ្ញុំធ្លាប់រងអំពើហិង្សាជាមួយគ្រួសារមុនហើយ តែខ្ញុំខ្លាច ខ្ញុំសម្ងំ ដោយសារអី? គេខ្សែ គេអំណាច ខ្ញុំអត់អាចទៅធ្វើអីគេបានទេ អ៊ីចឹងខ្ញុំសូមឱ្យសមត្ថកិច្ច ក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង។ ហើយខ្ញុំសូមទោស បើថ្ងៃនេះ ខ្ញុំនិយាយអីទៅមិនបានពេញលេញ មិនបានច្បាស់លាស់ ដោយសារខ្ញុំរងសម្ពាធផ្លូវចិត្ត ផ្លូវអារម្មណ៍ ជាមួយនឹងការឈឺចាប់ដែលខ្ញុំទទួលបានកន្លងមក ជាមួយអតីតប្តីខ្ញុំឈ្មោះចក់…”។

អ្នកនាងទ្រិញ ផល្លា បានបញ្ជាក់ពីជំហររបស់ខ្លួនថា “ខ្ញុំចង់បញ្ជាក់ថា នៅលើកនេះ គឺជាលើកចុងក្រោយសម្រាប់ខ្ញុំហើយ គឺខ្ញុំសម្រេចចិត្តបែកពីគាត់ជាស្ថាពរ ពេលដែលច្បាប់គាត់កាត់ក្តី រកយុត្តិធម៌ឱ្យខ្ញុំបានហើយ គឺមិនអាចបន្តរស់ជាមួយគ្នាបានទៀតទេ ព្រោះពេលខ្លះគាត់ប្រើ អំពើហិង្សាមកលើខ្ញុំ ខ្ញុំអត់ទាន់មានដំណោះស្រាយ ខ្ញុំលាក់ទាំងម្តាយខ្ញុំទៀត ហើយខ្ញុំព្យាយាមដោះស្រាយជាមួយគាត់ ប៉ុន្តែការដែលលើកលែង ការដែលយោគយល់ មនោសញ្ចេតនាប្តីប្រពន្ធ ខ្ញុំអត់ចង់បែកបាក់ទេ ខ្ញុំអត់ចង់មានប្តី២ ប្តី៣ ខ្ញុំអត់ចង់មេម៉ាយទេ ប៉ុន្តែការលើកលែងអត់ឱនរបស់ខ្ញុំ ជាច្រើនលើកច្រើនសា ធ្វើឱ្យខ្ញុំឈឺចាប់ ដូចខ្ញុំបញ្ជាក់អ៊ីចឹង ពេលខ្ញុំផ្តល់ឱកាសឱ្យគាត់ត្រឡប់មកលើកក្រោយ រយៈពេល ១ខែជាងនេះ ដូចផ្តល់ឱកាសឱ្យគាត់មកសម្លាប់ខ្ញុំអ៊ីចឹង គាត់ចូលមករយៈពេល ១ខែជាងនេះ គឺគាត់ធ្វើបាបខ្ញុំខ្លាំងណាស់ ទាំងរាងកាយ ទាំងហិង្សា ទាំងសព្វបែបយ៉ាង គឺគាត់មកធ្វើបាបខ្ញុំតែម្តង ដូចឱ្យគាត់មកសងសឹកខ្ញុំអ៊ីចឹង ហើយពេលដែលគាត់ចូលមកក្នុងជីវិតខ្ញុំដំបូង គឺគាត់ល្អខ្លាំងណាស់ ល្អមែនទែន រហូតខ្ញុំគិតថា គាត់កំលោះ ហើយរូបសម្បត្តិគាត់ប៉ុណ្ណឹង គ្រួសារគាត់ប៉ុណ្ណឹង ចាប់ដៃគ្នារកស៊ីទៅ អ្វីដែលខ្ញុំចង់បានពីគាត់គឺភាពស្មោះត្រង់ ចាប់ដៃគ្នារកស៊ី សាងសុភមង្គលជាមួយគ្នា តែចាប់ពីការហើយភ្លាម ការថ្ងៃហ្នឹង ស្អែកឡើងមានរឿងភ្លាម ៣ថ្ងៃ មានរឿងមួយៗ ហើយខ្ញុំព្យាយាមទប់ណាស់ ព្រោះខ្ញុំអត់ចង់បែកបាក់ អត់ចង់ខ្មាសគេក្នុងសង្គម និយាយទៅ អ្វីដែលគាត់ធ្វើដាក់ខ្ញុំ គឺមានសព្វគ្រប់ ហិង្សាផ្លូវចិត្ត ហិង្សាផ្លូវកាយ ហិង្សាផ្លូវភេទ និយាយទៅមានគ្រប់ ហើយបើសិនជាគាត់ប្រើអំពើហិង្សាតែមកលើខ្លួនខ្ញុំមួយ គឺអត់អីទេ តែខ្ញុំលើកដៃសំពះប្រាប់ថា បងឯងមានកូនជាមួយខ្ញុំហើយ បងឯងអាណិតឈាមនៅក្នុងពោះ គាត់វ៉ៃខ្ញុំនៅមុខកូនខ្ញុំ ៤ឆ្នាំ ប៊យ ខ្ញុំគិតថា គាត់ប្រហែលជាអត់អាណិត ព្រោះមិនមែនឈាមគាត់ ប៉ុន្តែខ្ញុំព្យាយាមនិយាយថា បងមានកូនជាមួយខ្ញុំហើយ កុំឱ្យប៉ះពាល់ជាមួយកូន គាត់និយាយថា បើសិនជាអត់ឱ្យឆាតទៅគាត់ទេ គាត់សុខចិត្តឱ្យខ្ញុំស្លាប់ រហូតជេរដល់ម្តាយរបស់ខ្ញុំទៀត ទើបខ្ញុំទ្រាំអត់បាន ចំពោះអាពាហ៍ពិពាហ៍ពួកខ្ញុំ គឺអត់បានចុះអេតាស៊ីវិលជាមួយគ្នាទេ គ្រាន់តែរៀបពិធីតាមប្រពៃណីធម្មតា ហើយរឿងទ្រព្យសម្បត្តិ គឺខ្ញុំនិងគាត់បានដោះស្រាយគ្នាចប់នៅក្នុងលិខិតលែងលះ ព្រោះខ្ញុំធ្លាប់បានធ្វើលិខិតលែងលះ នៅខែ៣ ម្តងហើយ អ៊ីចឹងខ្ញុំបានបញ្ចប់ អត់មានទ្រព្យសម្បត្តិអីរួមគ្នាទេ ហើយយើងក៏បានបញ្ចប់ទំនាក់ទំនងប្តីប្រពន្ធ ធ្វើលិខិតលែងលះកាលពីខែ៣ រួចមកហើយ តែដោយសារតែខ្ញុំមានការលើកលែង យោគយល់ ទើបបន្តរួមរស់ជាមួយគាត់បន្តទៀត ដូចជាក់ស្តែងនៅពេលនេះ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិគាត់និងខ្ញុំ អត់មានអីទៀតទេ ខ្ញុំក៏ចង់បញ្ជាក់ដែរថា គាត់និយាយថា ខ្ញុំយកគាត់ ដើម្បីតោងភាពល្បី និងបោកប្រាស់លុយគាត់ ព្រោះគាត់បានជម្រាបប្រាប់ថ្នាក់លើអ៊ីចឹង បោកប្រាក់យ៉ាងម៉េចបង បើខ្ញុំបោកប្រាស់លុយបងមិនមែនខ្ញុំមានកូនជាមួយបងទេ ពេលមានកូនខ្ញុំប្រាប់បងថាម៉េច? ចុះអេតាស៊ីវិលជាមួយគ្នា ដើម្បីក្លាយជាប្តីប្រពន្ធស្របច្បាប់ ហើយឱកាសដែលខ្ញុំទុកឱ្យបងជាប្តីខ្ញុំម្តងហើយម្តងទៀតៗ ខ្ញុំប្រថុយថា ទោះបងជាមនុស្សយ៉ាងម៉េចក៏ដោយ ពេលបងមានកូន បងនឹងអាចកែប្រែ សត្វសាហាវយ៉ាងណាក៏ដោយ ក៏វាអត់ស៊ីកូនវាដែរ ខ្ញុំគិតថា ទំនាក់ទំនងយើង វានឹងអាចរឹងមាំជាងពីមុន ពីមុនបងគិតថាខ្លួនមួយ អត់មានកូនអត់មានអី ឥឡូវខ្ញុំមានកូនជាមួយបងហើយ បងនឹងអាចចាស់ទុំជាងមុន នឹងអាចកែប្រែកំហុសខ្លះៗចំពោះខ្ញុំ ប៉ុន្តែបងអត់មនោសញ្ចេតនាជាមួយឈាមបង ១ដុំហ្នឹងទេ…”។

ជុំវិញការធ្វើសន្និសីទកាសែត បកអាក្រាតរឿងប្តីប្រើហិង្សា វាយដំរលូតកូននេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីលោកជឿន ប៊ុនចក់ ហៅជីងចក់ បានទេ កាលពីម្សិលមិញ ។

ទោះបីជាយ៉ាងណា តាមរយ:គណនីបណ្តាញសង្គម ផ្ទាល់ខ្លួន លោកជឿន ប៊ុនចក់ ហៅជីងចក់ ហាក់មិនខ្វល់បារម្ភរឿងប្រពន្ធប្តឹងនេះទេ ដោយលោកនៅតែនិយាយថា ប្រពន្ធរបស់លោកសម្តែងរឿងកម្សត់ «គីង្គក់លក់ថ្នាំស្រែង»។

លោកជឿន ប៊ុនចក់ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា «បើកភ្នែកភ្លាម គេផ្ញើឲ្យមើលរឿងកម្សត់ គីង្គក់លក់ថ្នាំស្រែង!»។

លោកជីងចក់ សរសេរបន្ថែមនៅថ្ងៃដដែលនោះថា «តួស្រីនិងតួម្ដាយ ចេញហើយ ចាំមើលអាតួប្រុសចេញវិញម្ដង End Game»៕

RELATED ARTICLES