Friday, April 19, 2024
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ពីថ្ងៃ២៩ មិថុនា-០៥ កក្កដា មានភ្លៀងខ្យល់កន្រ្តាក់ 

អាកាសធាតុកម្ពុជា ពីថ្ងៃ២៩ មិថុនា-០៥ កក្កដា មានភ្លៀងខ្យល់កន្រ្តាក់ 

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ដោយបញ្ជាក់ថា អាចនឹងមានភ្លៀងធ្លាក់ពីតិច ទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទៀតផង។

ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង។ សម្ពាធទាបនេះ នឹងវិវត្តខ្លួនជាបន្តបន្ទាប់ ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ

– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរ។ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។

២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ

– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិច ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣- តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ

– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

RELATED ARTICLES