ភ្នំពេញ៖មិនត្រឹមតែពូកែថ្វីមាត់ញ៉ែបានៗនោះទេ ប៉ុន្ដែលោកសុខ មេសា ហៅនាយចឺម ថែមទាំងមានជំនាញគ្រប់គ្រងសង្សារចាស់និងថ្មីមិនឲ្យឈ្លោះគ្នាទៀតផង។អ្វីដែលគូរឲ្យកត់សម្គាល់ថ្មីៗនេះមានក្រុមហ៊ុន១បានហៅស្រីស្អាតហ្វា ហ្វា ហៅស្រីយី និងនាងសេង សុខឃីម ឲ្យចាប់ដៃគ្នាថតស្ពតមួយ ហើយម្ចាស់ក្រុមហ៊ុនសុទ្ធតែដឹងថាតារាទាំងពីម្នាក់ជាអតីតនិងម្នាក់ទៀតជាសង្សារនាយចឺម ។ប៉ុន្ដែពួកគេអាចសហការណ៍គ្នាធ្វើការបានបើទោះជាមិនបង្ហាញកាយវិការស្និតស្នាលគ្នានៅក្រៅឆាកតាមរយៈការថតរូបSelfie ហើយថតចប់ម្នាក់ៗដើរចេញពីគ្នារៀងៗខ្លួនក្ដី តែទាំងនាងហ្វា ហ្វា និងសុខឃីម មិនបានប៉ៈសំដីឬឌឺដងដាក់ឡើយ។

ការគ្មានសង្រ្គាមសំដីដាក់គ្នារវាងសង្សារចាស់ និងថ្មីរបស់នាយចឺម បែបនេះ ធ្វើឲ្យមានការសរសើរថាលោកមេសា ពិតជាមិនធម្មតានោះទេព្រោះអាចគ្រប់គ្រងសង្សារចាស់និងថ្មីបានល្អគឺដូចគ្នាទៅនិងលោកទឹត ថាវរិទ្ធ ដែរដែលអ្នកនាងលី ម៉ារីណា ដែលជាអតីតប្រពន្ធរបស់ថាវរិទ្ធ នោះរាប់អានគ្នាជាមួយនាងនៅ សុនិតា ជាភរិយាថ្មីលោកជាធម្មតា។ប៉ុន្ដែនាយចឺម វិញថ្មីៗនេះហាក់បាក់មុខតិចតួចដែរព្រោះថាត្រូវគេបង្អាប់រឿងថាម៉េចបានចោលក្រមុំទៅយកមេម៉ាយបែបនេះទៅវិញ?នាយចឺម មិនឆ្លើយសំណួរនេះទេ ហើយនាយបានឲ្យអនាគតភរិយានាងសុខឃីម តបជំនួស ខណៈដែលកាលពីថ្ងៃទី២៨មិថុនា លោកមេសា ចេញសារថានាយស្រលាញ់នាងសុខឃីម ដោយមិនក្វល់រឿងមានអ្នកណាចង់សើចឬយំឡើយ។

គូរបញ្ជាក់ថាក្រោយនាយចឺម ភ្ជាប់ស្នេហ៍នាងសេង សុខឃីម រយៈពេលជិត១ឆ្នាំមកនេះនាងហ្វា ហ្វា ឯណ្ណោះវិញក៍ទើបរកបានសង្សារថ្មីដែរតាមរយៈការប្រគល់បេះដូងទៅឲ្យទាហានអាមេរិកម្នាក់ព្យាបាលរបួសក្រោយពីនាងបានវះកាត់កែពង្រីកសុដន់បានដោយជោគជ័យ។សម្រាប់នាយចឺម វិញគឺពេលនេះចាប់ផ្ដើមលេងស្ទីលដដែលៗដូចមុនទៀតហើយព្រោះរាល់បទចម្រៀងរបស់នាយគឺការថតសម្ដែងMV នាយបានជ្រើសយកនាងសុខឃីម មកថតឡង់សេឲ្យល្បី ស្របពេលដែលមានព័តមានថានាយចឺម និងសង្សារបានដាក់ទុនរកស៊ីជាមួយគ្នាមុនពួកគេរៀបការដូចជាបង្កើតវង្សតន្រ្ដី,ទិញរថយន្ដ និងផ្ទះរួមគ្នាជាដើម។

គេចាំមើលថាតើនាយចឺម ឬនាងហ្វា ហ្វា នឹងដឹកដៃសង្សារថ្មីចូលរោងការមុន?
