ភ្នំពេញ៖តារាវ័យ៣៩ឆ្នាំ ដែលច្រៀងឲ្យហង្សមាសជាង១៧ឆ្នាំ(២០០៥-២០២២)អ្នកនាងពេជ្រ សោភា ហាក់បង្ហាញអារម្មណ៍ស្រងូតស្រងាត់តូចចិត្តតែម្នាក់ឯង ព្រោះតែនាងក្រឡេកមកមើលអ្នកនៅជុំវិញខ្លួនពួកម៉ាកទាំងឡាយពួកគេសុទ្ធតែមានប្ដីនិងកូនអស់ទៅហើយ តែរូបនាងវិញថាខ្លាចតែដល់វ័យចាស់ជរាដើរលែងរួចទើបដល់គូរនោះអ្វីៗនឹងហួសពេកអស់ទៅហើយ។ការថ្លែងរបស់សោភា បែបនេះក្រោយពីមានការសង្ស័យថានាងនិងសង្សារថ្មីដែលទើបភ្ជាប់ស្នេហ៍បានជិត៦ខែនោះពេលនេះហាក់មានភាពច្បាស់លាស់ជាមួយគ្នានោះទេ ព្រោះតែបុរសនោះបានលាក់មុខជិតនិងមិនដែលបង្ហាញកាយវិការយកចិត្តទុកដាក់ទៅលើសោភា ដូចលោកឆឹម សក្កដា ដែលជាសង្សារចាស់របស់សោភា ឡើយពិសេសគឺនៅពេលដែលនាងឈឺនិងថ្ងៃខួបកំណើតជាដើម។មិត្តភក្ដិរបស់សោភា បានដាស់តឿននាងថាប្រយ័ត្នដើរជាន់ដានចាស់ហើយនៅទីបំផុត”ទន្សាយក៍រួច ត្រីរ៉ស់ក៍រួច”ព្រោះថាពេលនេះលោកសក្កដា មិនអាចវិលមករកត្រូវរ៉ូវគ្នាជាមួយនាងវិញជាដាច់ខាត ហើយប្រុសស្អាតរូបនេះថែមទាំងប្រកាសថាលោកស្បថលែងយកសង្សារជាតារាដូចគ្នាទៀតផង ក្រោយរងការឈឺចាប់ព្រោះសោភា មានសង្សារថ្មី។

សូមបញ្ជាក់ថាក្រៅពីបង្ហាញភាពឯកោទៅណាអត់សង្សារបណ្ដើរគ្នាជាចំហដូចមុននោះពេជ្រ សោភា មុននេះក៍ស្ពឹកមុខមិនតិចដែរដោយសារតែត្រូវអ្នកលេងហ្វេសបុកម្នាក់វាយប្រហារទៅលើនាងកប់ៗមាត់រឿងទៅចូលរួមមង្គលការកូនអ្នកនាងគង់ សុជាតិ ហើយសោភា គ្មានមាសពេជ្រពាក់ដូចគេទើបនាំឲ្យគេច្រឡំថាតារាហង្សមាសរូបនេះក្រ។តែសោភា មិនបានចេញប្រតិកម្មធ្ងន់ទៅអ្នករិះគន់នោះទេ ដោយនាងនិយាយខ្លីថានាងកើតមកមានពេជ្រជាប់ខ្លួនទៅហើយ គ្រាន់តែគ្មានអ្នកដឹង។

អ្វីដែលគូរឲ្យកត់សម្គាល់នោះនៅពេលដែលសោភា ឯកោខ្លាំងនាងរឹតតែមានជំនឿរទៅលើព្រះយេស៊ូគ្រិស្ដតាមរយៈការអានសៀវភៅព្រះគម្ពីរ បរិសុទ្ធ ហើយបន់ស្រន់ឲ្យព្រះយេស៊ូជួយនាង ស្របពេលដែលតារាខ្មែរមានតែរូបនាងនិងលោកខេម ប៉ុណ្ណោះដែលចេញមុខជាចំហពីការកាន់សាសនាគ្រិស្ដ។គេចាំមើលថាសោភា នឹងត្រូវព្រះយេស៊ូគ្រិស្ដប្រទានពរឲ្យនាងឆាប់បានប្ដីឆាប់ៗដូចបំណងឬទុកឲ្យអ្នកមេម៉ាយទ្រព្យស្ដុករូបនេះនៅតែរកគូគាប់ចិន្ដា មិនទាន់បានតទៅទៀត?


