ភ្នំពេញ៖ឆន សុវណ្ណារាជ មានអាយុស្មើតារាចម្រៀងខែម ប៊ុនថៃ ពោលគឺ៣៧ឆ្នាំដូចគ្នាតែពេលនេះលោកប៊ុនថៃ មានកូនដល់ទៅ៣នាក់ទៅហើយ ខណៈដែលមិត្តរួមក្រុមច្រៀងជាមួយលោករាជ ជំនាន់U2 កាលពីឆ្នាំ២០០៥ មានដូចជាអាន វិសាល និងព្រាប សុវត្ថិ បុកល្ហុង ជាដើមនោះពួកគេក៍សុទ្ធតែមានប្រពន្ធនិងកូនរៀងៗខ្លួនអស់ទៅហើយ។ដោយឡែកលោកសុវណ្ណារាជ វិញមិនដែលនិយាយរឿងយកប្រពន្ធកូនដូចពួកម៉ាករបស់លោកទេ តែថ្មីៗនេះលោកបង្ហាញទឹកមុខស្រងូតស្រងាត់និងថាតើ១ឆាកជីវិតមនុស្ស មាន១០ឆ្នាំប៉ុន្មានដងទៅវិញ។ លោកថាពេលវេលាលឿនណាស់ហើយលោកបានឆ្លងកាត់១០ឆ្នាំជិត៤ដងទៅហើយ…។មានFan មួយចំនួនបានជម្រុញនិងលើកទឹកចិត្តឲ្យលោកសុវណ្ណារាជ ឆាប់យកប្រពន្ធកូនដូចគេតែតារារោមទ្រួងច្រើនរូបនេះមិនតបតបនោះទេ ហើយមើលទៅពេលនេះអារម្មណ៍របស់លោកនៅតែមិនទាន់បាត់តុកស៊ិកនៅឡើយបើទោះជាកាលពីថ្ងៃទី១៦មិថុនា លោកបានទៅបន់ស្រន់នៅភ្នំដោះក្រមុំ នៅខេត្តមណ្ឌុលគិរីដើម្បីសុំក្ដីសុខសប្បាយហើយក្ដី។

គូរបញ្ជាក់ថាទោះជាឆន សុវណ្ណារាជ មានរាសីមិនសូវល្អទេនារយៈ ពេលចុងក្រោយនេះព្រោះការធ្វើជាគណៈកម្មាការCambodian Idol នៅរដូវកាលទី៤លោករងការរិះគន់ដូចទឹកបាក់ទំនប់ក្រោយទម្លាក់បេក្ខជនលោកទុំ សុវត្ថិ ក្ដី តែលោករាជ មិនរាថយនោះឡើយ ខណៈដែលថៅកែហង្សមាសនៅតែផ្ដល់ទំនុកចិត្តដល់លោក ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះគេឃើញស្រីស្អាតម្នាក់តាមអោបរិតលើកទឹកចិត្តលោកដូចគូស្នេហ៍ទៀតផង។ប៉ុន្ដែសុវណ្ណារាជ មិនដែលប្រកាសថាខ្លួនមានសង្សារនោះទេ ទើបធ្វើឲ្យដំណឹងដែលលេចឭថាលោកមានប្រុសតាមស្រលាញ់ច្រើនជាងស្រីនៅតែមានភាពច្របូកច្របល់។

សូមបញ្ជាក់ថាក្រៅពីឆន សុវណ្ណារាជ តារាដែលមិនព្រមយកប្រពន្ធមានដូចជាលោកទេព រិនដារ៉ូ និងណុប បាយ៉ារិទ្ធ ជាដើម។ចំពោះសុវណ្ណារាជ វិញធ្លាប់ប៉ៈស្នេហ៍ជាមួយនិស្សិតស្រីនៅអាមេរិកឈ្មោះកញ្ញាអរិយា កាលពីឆ្នាំ២០០៨ តែរយៈពេល១៤ឆ្នាំមកនេះលោកមិនដែលរំលឹកឈ្មោះសង្សារចាស់នោះទេ ស្របពេលថ្មីៗនេះអំឡុងពេលដែលលោកកំពុងតែបាក់ទឹកចិត្តរឿងគេរិះគន់ច្រើនពេក គេបែជាលេខមុខស្រីស្អាតកូនកាត់ចិនម្នាក់តាមលោកស្អិតដល់ឆាកតន្រ្ដីទៅវិញ៕

