ភ្នំពេញ៖ក្រោយស្ថានភាពកូវីដបានថមថយខ្លាំងគេឃើញមានតារាល្បីៗបានដឹកដៃគូស្នេហ៍ចូលរោងការជាបន្ដបន្ទាប់ក្នុងនោះមានដូចជានាងវីរៈ និច្ច,ទឹម រដ្ឋា,វ៉ាន់ នីឡា និងលោកមូល សារ៉ាវ៉ាន់ ជាដើម។ប៉ុន្ដែក្នុងចំណោមនោះមានតារាល្បី៣ដួងនៅតែបន្ដរារែកចិត្តបន្ទាប់ពីពួកគេបានលុបចោលមង្គការអំឡុងពេលដែលកូវីដកំពុងតែផ្ទុះខ្លាំងនោះ។
យុគ ចិន្ដា៖ពិធិការិនីជើងចាស់រូបនេះបានជួបស្នេហ៍មិនសមប្រកបជាបន្ដបន្ទាប់ក្រោយមានព័តមានថានាងបានប្រេះឆាស្នេហ៍លោកឧកញ៉ា១,Dj ឃ្លាំង និងលោកវុទ្ធី បណ្ឌិត ហៅលោកសម័យ។ប៉ុន្ដែជាង២ឆ្នាំចុងក្រោយនេះអ្នកនាងចិន្ដា បានបង្ហាញស្នេហ៍ថ្មីជាចំហជាមួយអ្នកជំនួញម្នាក់ហើយតាមគម្រោងអ្នកនាងត្រូវដឹកដៃម្ចាស់ចិត្តរៀបការនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ តែផែនការណ៍នេះត្រូវបានរំសាយចោលវិញព្រោះពេលនោះកូវីដមិនទាន់ស្ងប់ស្ងាត់។ជំនួយការអ្នកនាងចិន្ដា លោកជីមមី បានឲ្យដឹងថាអ្នកនាងចិន្ដា នឹងអាចរៀបការនៅឆ្នាំ២០២៤ ខាងមុខនេះហើយដែលពេលនោះរំពឹងថាស្ថានភាពកូវីដនឹងកាន់តែល្អប្រសើរ ហើយរាល់ការរៀបចំហាង សម្អាងការ និងកម្មវិធីទាំងមូលគឺលោកជាអ្នកចាត់ចែងទាំងអស់។

គូរបញ្ជាក់ថាការពន្យាពេលរៀបការរបស់អ្នកនាងយុគ ចិន្ដា ជាមួយគូស្នេហ៍ថ្មីនេះអ្នកនាងក៍ធ្លាប់ប្រាប់ដែរថាដោយសារតែនាងរងចាំកូនស្រីឈ្មោះយុគ ដាពេជ្រ ហៅស្រីអម ពេញវ័យ១៨ឆ្នាំព្រោះពេលនោះនាងនឹងឲ្យកូនស្រីធ្វើជាអ្នកកំដម្ដាយរៀបការតែម្ដង។
មាស សុខសោភា៖មាស សុខសោភា និងស្វាមីនាងលោកអ៊ឹត រ៉ាដា អាណិកជនខ្មែរមកពីកាណាដាបានរៀបការចំនួន២លើកមកហើយក្នុងនោះគឺលើកទី១ការតាមបែបសាសនាគ្រិស្ដដោយចូលព្រះវិហារ១នៅកាណាដាកាលពីឆ្នាំ២០០៨ និងលើកទី២ការក្នុងស្រុកតាមបែបប្រពៃណីខ្មែរតែធ្វើដោយលាក់លៀមបំផុតកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ។ដោយសារតែមង្គលការទាំង២លើកសុទ្ធតែមិនបើកចំហរទើបមានព័តមានថាសុខសោភា ចង់រៀបការជាសាធារណៈនៅឆ្នាំ២០២១ តែដំណឹងនោះបានរំសាយទៅវិញព្រោះពេលនោះកូវីដនៅតែផ្ទុះ។យ៉ាងណារហូតមកដល់បច្ចុប្បន្នទោះជាកូវីដកាន់តែថមថយមែនក៍ដំណឹងនៃចូលរោងការរបស់សោភា នៅតែបន្ដជាប់គាំងដដែលទើបធ្វើឲ្យមានការលើកឡើងថាតើក្នុង១ជីវិតនេះសោភា ពិតជាមិនអាចរៀបការជាចំហដូចគេជារៀងរហូតឬ?

ពេជ្រ សូលីកា ៖អតីតតារាRock នឹងM រូបនេះធ្លាប់ប្រាប់ថានាងចង់រៀបការនៅឆ្នាំ២០២១ តែគម្រោងគ្រងឈុតកូនក្រមុំនេះត្រូវបានអាកខានទៅវិញព្រោះតែពេលនោះកូវីដមិនព្រមស្ងាត់។មានព័តមានថាសូលីកា រៀបគម្រោងរៀបការសារជាថ្មីនៅឆ្នាំ២០២២ នេះតែបច្ចុប្បន្នស្រាប់តែស្ងាត់រឿងនេះទៅវិញបើទោះជានាងនិងប្ដីបានដឹកដៃគ្នាទៅថតPre-Wedding ទៅហើយក្ដី។ចំពោះការពន្យាពេលរៀបការនេះត្រូវបានគេសន្និដ្ឋានថាមកពីសូលីកា នៅខ្វាយខ្វល់ចំពោះម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង កំពុងជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ដោយសារតែបានសម្លាប់គូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ទើបនាងមិនចង់រៀបការដោយគ្មានម្ដាយចូលរួម។

សូមរំលឹកថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន ជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់ និងអាណិកជនខ្មែរមកពីអូស្រា្ដលីកាលពីថ្ងៃទី២៥តុលាឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ៕