Friday, April 26, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖ក្លាយទៅជាគូដណ្ដឹងសយ រតនៈ

ប៉ាច គីមមួយ ៖ក្លាយទៅជាគូដណ្ដឹងសយ រតនៈ

ភ្នំពេញ៖តារាចម្រៀងហង្សមាសនាងប៉ាច គីមមួយ និងលោកសយ រតនៈ បានសម្រេចចិត្តដឹកដៃ គ្នាភ្ជាប់ពាក្យ ជាផ្លូវការនៅព្រឹកថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ ដែលពិធីនេះធ្វើផ្គួបគ្នានិងការឡើងផ្ទះថ្មីរបស់ពួកគេផង ដែរនៅក្បែរ​ស្ពានដែកចំការដូងស្ថិតក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ប៉ាច គីមមួយ បង្ហាញទឹកមុខ​រីក​រាយ​ខ្លាំងណាស់ពេលដែលបានឃើញមិត្តរួមអាជីពជាច្រើនទៅអបអរសាទរក្នុងនោះមានដូចជាអ្នកនាងសុគន្ធ និសា ,វី ឌីណែត,ចំរើន សុភ័ក្រ,សោម ស្រីនាថ ,ម៉ូ លីកា,ម៉ង់ ច័ន្ទកញ្ញា ,ប្រេម៉ា,លោកឆន សុវណ្ណារាជ ,ឃុន វត្ថា, នួន សុធារៈ និងហុង មានុណ ជា ដើម។

គូរបញ្ជាក់ថាមុនប៉ាច គីមមួយ-សយ រតនៈ ភ្ជាប់ពាក្យជាផ្លូវការជាមួយគ្នានេះពួកគេបានស្វែងយល់​ចិត្តគ្នាជា​ច្រើនឆ្នាំ តែកន្លងមកតារា១គូនេះតែងតែប្រកែកពីទំនាក់ទំនងរបស់ពួកគេជានិច្ច។គឺទើបតែនៅថ្ងៃទី១៤ខែកុម្ភៈ​ឆ្នាំ២០២២២ ពោលគឺថ្ងៃទិវានៃក្ដីស្រលាញ់(Valentine’s Day)ដែលស្រីស្រស់ប្រុសសង្ហារបានប្រកាសសារភាព​ស្នេហ៍​​ទៅវិញទៅមក ហើយទៅថតPreឥWedding និងទើបតែពេលនេះគូស្នេហ៍តារាក្រោមដំបូលតែមួយនេះ​បានក្លាយទៅជាគូដណ្ដឹងគ្នាមែនទែន។ប៉ុន្ដែមិនទាន់មានព័តមានថាគីមមួយ-រតនៈ នឹងរៀបការនៅពេល​ណា​ឡើយ ខណៈដែលក្នុងជំនួបកន្លងមកអ្នកទាំងពីរមិនដែលនិយាយរឿងរៀបការឲ្យពិតប្រាកដនោះទេ៕

RELATED ARTICLES