ភ្នំពេញ៖ខណៈដែលតំណែងរបស់លោកព្រាប សុវត្ថិ នៅសល់២ទៀតដែលនៅទំនេរមិនទាន់មានអ្នកជំនួសជាតួនាទីគណៈកម្មាការនិងគ្រូបង្វឹកThe Voice Kids Cambodia និងCambodian Idol Junior សម្រាប់រដូវកាលថ្មីនោះ អ្នកដែលមានភាគរយខ្ពស់ក្នុងការឡើងទៅរ៉ាប់រងជំនួសលោកឧកញ៉ាសុវត្ថិ មានតារាដល់៣ដួងគឺពេជ្រ សោភា ,ខែម ប៊ុនថៃ និងសុគន្ធ និសា នេះឯង បន្ទាប់ពីសុខ សីឡាលីន ឆក់បានកៅអីJude របស់Cambodian Idol រដូវកាលទី៤។ប៉ុន្ដែតាមព័តមានចុងក្រោយពីតារារួមអាជីពជាមួយសុគន្ធ និសា បានបង្ហើបឲ្យដឹងថាអ្នកនាងប៊ុន សុគន្ធា ហៅនិសា នៅតែគ្មានបំណងក្នុងការវិលត្រឡប់ទៅអង្គុយកៅអីធ្វើជាJude ឬCoach សារជាថ្មីវិញឡើយ ព្រោះសម្អាងថានាងរវល់។ប្រភពនោះបានឲ្យដឹងដែរមិនត្រឹមតែចោលតំណែងធំនោះទេ តែនិសា ក៍ចោលទាំងភាពយន្ដជាច្រើនរឿងផ្សេងទៀតដែរព្រោះថៅកែហង្សមាសនៅតែចង់ឲ្យនាងលេងតួឯករឿងថ្មីៗទៀតតែនាងមិនថត ទើបធ្វើឲ្យតារារៀបការប្ដីជាង៤ឆ្នាំអត់កូនរូបនេះបាត់បង់ប្រាក់ចំណូលអស់២ច្រក។ប៉ន្ដែអំឡុងពេលនេះនិសា នៅផ្ដោតតែលើអាជីពចម្រៀងនិងថតស្ពតពាណិជ្ជកម្មប៉ុណ្ណោះ។

សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងដែលនាងបាត់មុខពីការធ្វើជាគណៈកម្មាការThe Voice Kids Cambodia រដូវកាលទី២គឺដោយសារនាងសុំឈប់ មិនមែនគេដកចេញទេ ហើយមូលហេតុគឺមកពីនាងគ្មានពេលគ្រប់គ្រាន់ ខណៈដែលការថតភាពយន្ដវិញនាងមិនទទួលថតរឿងថ្មីៗព្រោះថតរឿងមិនមែនដូចខារ៉ាអូខេនោះទេ ដោយសារតែត្រូវចំណាយពេលច្រើន។ប៉ុន្ដែសម្រាប់អ្នកតាមដានសកម្មភាពរបស់និសា វិញពួកគេលើកឡើងថានិសា ហាក់បាក់ទឹករឿងធ្វើជាCoach លើកទី១មានការរិះគន់ច្រើនពេកក្រោយទម្លាក់យុវតីម្នាក់ដែលគេគិតថាច្រៀងពិរោះជាងនាងឲ្យម្នាក់ទៀតជាប់ទៅវគ្គបន្ដ ទើបនាងលែងចង់វិលវិញតែម្ដង។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីអាមេរិក និងបច្ចុប្បន្នជានាយប្រតិបត្តិក្រុមហ៊ុនមែនញូឡាយប្រចាំកម្ពុជា ពោលគឺការប្ដីជាង៤ឆ្នាំនេះនិសា មិនទាន់ពពោះកូនដំបូងឡើយ ក្រោយនាងលុបចោលគម្រោងយកកូនទី១កាលពីឆ្នាំ២០២១ ដោយសារតែនាងកើតកូវីដ។ប្រភពបានឲ្យដឹងថាការសម្រុកថតភាពយន្ដបាន៤រឿងគឺ”សិសិររដូវក្នុងបេះដូង”,”រាជនីយភូមិគ្រិះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មីនៃសុភមង្គល”នោះបញ្ជាក់ថានិសា ចង់បន្សល់ស្នាដៃក្នុងសិល្បៈនឹងត្រៀមចិត្តកាយរួចជាស្រេចក្នុងការចេញទៅរស់នៅសហរដ្ឋអាមេរិកតាមស្វាមីនាពេលខាងមុខនេះ៕

