Friday, April 26, 2024
Homeតារាខ្មែរនៅ សុនិតា ៖ប្ដីធ្វើខួបគម្រប់អាយុ៣២ឆ្នាំឲ្យ

នៅ សុនិតា ៖ប្ដីធ្វើខួបគម្រប់អាយុ៣២ឆ្នាំឲ្យ

ភ្នំពេញ៖អតីតតារាសម្ដែងនៅ សុនិតា ត្រូវបានស្វាមីនាងលោកទឹត ថាវរិទ្ធ ធ្វើខួបកំណើតគម្រប់​អាយុ​៣២​ឆ្នាំឲ្យ​នាងកាលពីល្ងាចថ្ងៃទី៣០មិថុនា ដោយមានតារាធ្លាប់រួមអាជីពជាច្រើន​ទៅ​ជូន​ពរ ។អ្វីដែលគូរឲ្យកត់​សម្គាល់​នោះ​គេឃើញមិត្តភក្ដិនាងទាំងស្រីនិងប្រុសដែលទៅផ្ទះសុនិតា ថ្ងៃខួប​នោះពួកគេសុទ្ធតែហៅនាងថាជាជំទាវៗ​គ្រប់​គ្នា​តែម្ដងទើបធ្វើឲ្យតារាកូន១រូបនេះ​រលីង​រលោងទឹកភ្នែកពិសេសនៅពេលដែលប្ដីអោបថើប។

ស្វាមីនៅ សុនិតា លោកថាវរិទ្ធ បានបង្កប់កាដូពិសេសនៅក្នុងនំខេកដែល​លោកជូន​ទៅ​សុនិតា នោះគឺជា​លុយ​ក្រ​ដាស១០ម៉ឺនរៀលហើយលោកថាលុយនេះ​លោកឲ្យទៅភរិយា​ដើម្បី​ឲ្យ​នាងចេះសន្សំ​សំចៃថែមទៀត ខណៈដែល​តាំង​ពី​ចាប់ដៃគ្នាមកលោកថាមានផ្ទះនៅ និងឡានជិះហើយដែលវាជា​សម្បតិ្តរួមរវាងលោកប្រពន្ធ។ចំណែក​សុនិ​តា វិញថាលុយដែល​ប្ដីឲ្យនាងនោះនាងមិនយកទៅ​ចា​យ​ទេ​គឺរក្សារ​ទុកហើយប្រឹងសន្សំឲ្យបាន១០ម៉ឺនដុល្លារទើប​យកមកឲ្យប្ដីវិញ។

សូមបញ្ជាក់ថានៅ សុនិតា ធ្លាប់មានប្រុសដល់ទៅ៥នាក់តាមស្នេហា​នាងក្នុង​ពេល​​តែ​មួយក្នុងនោះមាន​ទាំង​មន្រ្ដីធំ ,កូនអ្នករកស៊ីអចលនទ្រព្យ និងអ្នកដឹកនាំកម្មវិធីសិល្បៈ​ល្បី​ឈ្មោះ​១រូបជាដើម។តែទំបំផុតសុនិតា បាន​សម្រេចចិត្តជ្រើសរើសយកបុរសពោះម៉ាយ​វ័យ​ចំណាស់​ និងជាអតីតប្ដីអ្នកនាងលី ម៉ារីណា គឺលោកទឹត ថាវរិទ្ធ ដោយមានព័ត​មានថាពួកគេ​បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ហើយសុនិតា សម្រាល​បានកូន​ប្រុ​ស​ថ្ងៃទី២០​ខែកក្កដាឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាទឹត សង្រ្កាន្ដតាថាណារិទ្ធ ។ក្រោយមានប្ដី​និង​កូន​ទាំងមិនទាន់បានរៀបការនេះសុនិតា បានផ្ដាច់ខ្លួនស្ទើតែទាំងស្រុងពី​អាជីពសម្ដែង​និងMC តែនាងនៅប្រ​កបរ​បរកស៊ីតាមOnline ហើយឥទ្ធិពលរបស់នាងមិនធម្មតានោះទេ ព្រោះ​​ទៅណាមកណាមាន​មិត្តភក្ដិបាន​ហៅនាង​ថាជាជំទាវៗ ។

សុនិតា មានអង្គរក្ស បើក​រថយន្ដទំនើបៗដូចជាម៉ាកAlphard ,Range Rover និងFord Raptor ជូន​នាងដើរតាម​កម្មវិធី និងកម្សាន្ដហើយតាមព័តមានថាទោះជាសុនិតា ឈប់ដាច់ពីសិល្បៈ និងនៅតែផ្ទះមើល​កូនក៍​នាងមិន​ខ្វះ​លុយចាយដែរ ព្រោះលោកថាវរិទ្ធ មានដីធ្លីច្រើនហិកតាដែលមានតម្លៃរាប់លាន​ដុល្លារនៅតំបន់​កែវ​ផុស ខេត្តព្រះ​សីហនុ ។ប៉ុន្ដែសុនិតា នៅតែមិនទាន់ត្រូវបានប្ដីបំ​ពេញក្ដី​ស្រ​ម៉ៃ តាមរយៈការដឹកដៃនាងចូលរោង​ការតាមប្រពៃ​ណីខ្មែរឡើយ ខណៈដែលនៅថ្ងៃខួបឆ្នាំនេះ​នាង​ត្រូវបានមិត្តភក្ដិស្រែកនៅចំពោះមុខ​ប្ដីដោយឲ្យ​យោ​បល់នាងឲ្យ​យកកូនទី២ជាកូនស្រី តែបែ​ជាគ្មានអ្នកណាជម្រុញឲ្យនាងរៀបការទៅវិញ៕

RELATED ARTICLES