Saturday, March 15, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖នៅតែមានប្រៀបជាងខេមរៈ សិរីមន្ដ?

ព្រាប សុវត្ថិ ៖នៅតែមានប្រៀបជាងខេមរៈ សិរីមន្ដ?

ភ្នំពេញ៖គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ នេះកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ មានចំណុចដូចគ្នាច្រើនក្នុងនោះគឺ​បានឡើងជាឧកញ៉ា,រស៊ី​លក់​ដី​ឡូតិ៍ និងជិះរថយន្ដទំនើបម៉ាក​Rolls Royce ដូចគ្នាទៀតផងដែលនេះគឺជាការវិវត្តន៍ចុង​ក្រោយ​របស់របស់អ្នកចម្រៀងទាំងពីរដួង បន្ទាប់ពី១០ឆ្នាំមុន​ក្លាយទៅជាឧកញ៉ានេះលោកស្នាយ និង​លោកប៊ុនថៃ មានការប្រកួតប្រជែងទីផ្សារចម្រៀងគ្នាយ៉ាង​ស្វិត​ស្វាញ​បំផុត។ប៉ុន្ដែ​ពេលនេះ​លោក​​សុវត្ថិ​ និងប៊ុនថៃ លែងសូវបុកចម្រៀងដូចគ្នាហើយចាប់ផ្ដើមងាកមក​ប្រជែងការ​លក់​ដី​ឡូតិ៍ និងលេងម៉ូដឡានវិញម្ដង។សម្រាប់លោកព្រាប សុវត្ថិ បច្ចុប្បន្នជិះរថយន្ដទំនើបៗ​ឆ្លាស់​គ្នា​មានដូចជាRolls Royce, Ford ,Bmw និងRange Rover  ខណៈដែលលោកខែម ប៊ុនថៃ វិញជិះឡានម៉ាកRolls Royce ,Lexus Lx570 ,Volkswagen ,Mazda និង​Lexus Nx200t ។ប៉ុ​ន្ដែចំណុចដែលខុសគ្នារវាងតារាទាំងពីរខាងលើនេះគឺលោកព្រាប សុវត្ថិ ត្រូវបានមនុស្ស​ជំនិត​បំផុតរបស់លោកទម្លាយកាលពីខែកញ្ញាឆ្នាំ២០២០ ថាលោកស្នាយ សល់ទ្រព្យ​សរុប​ខ្ទង់៣០​លាន​ដុល្លារ ដែលធ្វើឲ្យអ្នកគាំទ្រនិងមហាជនមានការចាប់អារម្មណ៍​និងភ្ញាក់ផ្អើលខ្លាំង​ហើយ​ម្នាក់​ៗបាន​ហៅលោកឧកញ៉ាសុវត្ថិ ថាជា”សេដ្ឋី”ព្រោះទឹកលុយនេះសម្រាប់តារា​នៅស្រុកខ្មែរ​មានចំនួនច្រើន​ហើយមាន​ន័យ​ថាទោះជាលោកស្នាយ ចង់ជិះរថយន្ដម៉ាកអីក៍បានដែរ។

ប៉ុ​ន្ដែ​ខែម ប៊ុនថៃ វិញគិតមកដល់ពេលនេះគេនៅមិនទាន់ដឹងចំនួនលុយសរុប​របស់អ្នកចម្រៀង​រូប​នេះ​ថា​សល់​បានប៉ុន្មាននោះទេ ព្រោះគ្មានការទម្លាយពីសាមីខ្លួនផ្ទាល់និងទីប្រឹក្សារ​របស់លោក​ដែលជាបងប្រុសបង្កើតគឺ​លោកខេមរៈ ភារុណ ។អ្វីដែលគូរឲ្យកត់សម្គាល់នោះក្រោយឡើងជា​ឧកញ៉ា​មកលោកប៊ុនថៃ បានចេញវីដេអូ១​ថាច្រៀង៦បទបាន១ម៉ឺនដុល្លារទើបធ្វើឲ្យ​បណ្ដា​រកម្ម​វិធីតូចតាចខ្លះលែងហ៊ានហៅអតីតតារាចម្រៀងU2 និង​សាន់​ដេ រូបនេះច្រៀងដូចមុន ស្រប​ពេ​ល​​ដែលលោកព្រាប សុវត្ថិ នៅរក្សារតម្លៃខ្លួនដដែលពោលគឺទៅតាមប្រភេទនៃ​កម្មវិធីនី​មួយៗ​តែ​ទាំងលោកសុវត្ថិ -ប៊ុនថៃ កាន់តែរយាលៗពីការច្រៀងរាំដូចគ្នាតែម្ដងនារយៈពេលចុង​ក្រោ​យ​​នេះ ខណៈដែលអ្នកជំនាញសិល្បៈលោកស៊ិន សិលា ដែលដឹកនាំការប្រគុំតន្រ្ដីជាច្រើន​ឆ្នាំ​នៅ​CTN នោះបាន​បញ្ចេញ​ទស្សនៈថាលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ គូតែឈប់ច្រៀង​តែ​ម្ដង​ទៅល្អជាងព្រោះ​ធ្វើជាតារា​ចម្រៀ​​ងផង ឧកញ៉ាផងហាក់ច្របូលច្របល់ហើយ​សម្រាប់​រូប​លោកគឺលែងហ៊ានហៅឡើងឆាកតែម្ដង​ព្រោះ​ថា​ពួកគាត់ទាំង២ឡើងធំ​និងមាន​តម្លៃខ្លួន​ថ្លៃខ្លាំងពេក។

  ថ្វីត្បិតតែអ្នកដឹកនាំសិល្បៈលើកឡើងបែបនេះក្ដីប៉ុន្ដែទាំងលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ មិនដែលចេញ​មុខថាលោកបោះបង់អាជីពចម្រៀងនោះទេ ពោលគឺតាមសកម្មភាព​សព្វថ្ងៃតារាទាំង២នៅតែ​ចេញបទ​ចម្រៀង​១ៗនិងលក់ដីឡូតិ៍ មានន័យថាច្រៀងផង លក់ដី​ឡូតិ៍​ផង។ប៉ុន្ដែលោកឧកញ៉ាស្នាយ និងប៊ុនថៃ លែងសូវមានបទ​ល្បីៗដូចមុន​ទៀតហើយ​ព្រោះតំ​ណាក់កាលនេះអ្នកជំនាញសិល្បៈបាន​លើកឡើងថាតារាដែល​មានកូន​៣ដូចគ្នា​នេះ​មួយណាលក់ដីឡូតិ៍ដាច់ជាងម្នាក់នោះគឺជាអ្នកឈ្នះ ដែលខុសពីអំឡុងតារាទាំង២ជ្រក​នៅ​ហង្ស​​មាសរួមគ្នា​តារាណាចេញបទចម្រៀងបានច្រើនជាងត្រូវ​បានលោកមិញ សុធីវណ្ណ ចាត់ទុកថា​ម្នាក់នោះគឺជាអ្នកឈ្នះតែម្ដង។

 គូរបញ្ជាក់ថាអំឡុងពេលដែលព្រាប សុវត្ថិ-ខែម ប៊ុនថៃ  ជ្រកនៅហង្សមាសរួមគ្នានោះ​តារាទាំងពីរត្រូវបាន​គេ​មើល​ឃើញថាមានការកាច់កុងគ្នាខ្លាំង រហូតធ្វើឲ្យមានការលេច​ឭថា​លោកឧកញ៉ាសុវត្ថិ ដើរចេញពីហង្សមាស​ទៅចូលរួមជាមួយGalaxy កាលពីថ្ងៃទី២៥ខែសីហា​ឆ្នាំ២០២០ នោះដោយសារតែលោកមិនចង់នៅ”ភ្នំ១មានខ្លា២”។ប៉ុន្ដែលោកឧកញ៉ាស្នាយ បាន​បដិសេធដោយអះអាងថាលោកមិនដែលមានជម្លោះជាមួយតារាម្នាក់ណាឡើយ។អ្វីដែលគូរឲ្យតក់សម្គាល់តាមព័តមានថាGalaxy ចង់អូសលោខែម ប៊ុនថៃ ចេញពីហង្សមាស​ទៅរួមទ្រនុំ​ជា​មួយ​លោកព្រាប សុវត្ថិ សារជាថ្មី ទើបធ្វើឲ្យមានការលើកឡើងថាបើដំណឹង​នេះគឺជា​ការពិត​នោះឧកញ៉ាទាំងពីរ​និង​មានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងទាំងចម្រៀងនិងលក់ដីឡូតិ៍តែម្ដង។តែលោកប៊ុនថៃ ធ្លាប់ប្រាប់អ្នក​យកព័ត​មានយើងថាចំនួនកុងត្រារបស់​លោកនៅហង្សមាស​នៅមិនទាន់ផុតកំណត់ទេ ប៉ុន្ដែគ្រប់គ្នាមិនអាចមើល​ដឹងថា​ថ្ងៃមុខនឹងមានរឿងអ្វីកើត​ឡើង​ឡើយ៕

RELATED ARTICLES