Saturday, March 15, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖ព្យាយាមគេចមុខកាំបិត

រ៉េត ស៊ូហ្សាណា ៖ព្យាយាមគេចមុខកាំបិត

ភ្នំពេញ៖ខណៈដែលតារាលេងសម្រស់ផ្នែកយុវវ័យសឹងតែគ្រប់គ្នាសុទ្ធតែឆ្លងកាត់ការវះកាត់កែសម្ផស្សដើម្បីឲ្យកាន់តែទាក់ទាញថែមទៀតនោះស្រីស្រស់ធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ឯណ្ណោះវិញនាងរក្សារ​ទុក​សម្រស់​ពីធម្មជាតិនៅឡើយពោលគឺគិតមកដល់ពាក់កណ្ដាលឆ្នាំ២០២២ នេះមិនទាន់មានព័តមានថានាង​បានទៅវះកាត់​នៅ​គ្លីនិក​ឬហាងកែសម្រស់មួយ​ណា​ឡើយ។ការរក្សារសម្រ់សដើម(Original) នេះរបស់ហ្សាណា អាចមកពីឪ​ពុក​ម្ដាយនាងរួមទាំង​មិត្តភក្ដិស្រីស្អាតរូបនេះឲ្យយោបល់ថានាងគូតែគេចផុតពីភាព​ស្អាតដោយចុងកាំបិតព្រោះថា​មិន​​ទាន់ទាំងបានកែផងក៍នាងស្អាតគូឲ្យបេតីទៅហើយ។ចំពោះហ្សាណា ផ្ទាល់ខ្លួនវិញ​នាងក៍​គ្មាន​ភាពជ្រួល​ជ្រើម​ក្នុង​ការ​កែកុនសម្ផស្សដែរ ហេតុនេះហើយទោះជាតារារួមអាជីពនៅជុំវិញ​ខ្លួន​​នាងពួកគេបានកែ​ច្រ​មុះ,តចង្ការ និង​ខ្លះពង្រីកដើមទ្រូងទៀតផង តែនាងហ្សាណា ហាក់​មិន​ចាប់អារម្មណ៍នោះទេ។

          ទោះជាយ៉ាងណាគេមិនទាន់អាចដឹងបានទេថានេះគ្រាន់តែជាការតាំងចិត្តបណ្ដោះអាសន្នរបស់ស្រីស្អាតរ៉េត ស៊ូ​ហ្សាណា ឬយ៉ាងណាព្រោះថាកន្លងមកមានតារាមួយចំនួនក៍ធ្លាប់​ប្រ​កាន់​​ជំហថាចង់ទុករបស់ពីធម្មជាតិដែរ តែ​ក្រោ​យមកពួកគេខ្លះបានប្ដូរចិត្តទៅវិញព្រោះតែ​នៅ​ក្នុងពិភពសិល្បៈពោពេញទៅដោយការ​ប្រកួតប្រជែង​ហេតុ​នេះ​ហើយដើម្បីឲ្យលេចធ្លោ ឬទាក់​ទាញប្រជាប្រិយភាពមួយកម្រិតទៀតតារា​ខ្លះជ្រើសវិធីពាក់សម្រស់​សប្បនិ​ម្មិត។ដោយឡែកសម្រាប់តារាចម្រៀងមានតេ្រមុខដូចកូនជប៉ុនស៊ូហ្សាណា វិញ បច្ចុប្បន្ននាងត្រូវបានគេចាត់​ទុក​ថាជាស្រីស្អាតម្នាក់ក្នុងពិភពចម្រៀងឬនៅហង្សមាសហេតុនេះហើយគេជឿរថានាងនឹងទុកសម្រស់ហ្សីនតទៅទៀតជាមិនខាន គឺដូចនាងអ៊ីវ៉ា ដែរដែលចូលសិល្បៈជាង១០ឆ្នាំនាងថា​មិន​ទាន់កែផ្នែកណាប៉ុន​ក្រចកដៃ​ឡើយ។

 សូមបញ្ជាក់ថានាងរ៉េត ស៊ូហ្សាណា បានគេចផុតពីរឿងអាស្រូវស្នេហាដោយសារតាំង​ពីនាង​ឈានជើង​ចូល​សិ​ល្បៈជាង៤ឆ្នាំមកនេះស្រីស្រស់តូចតន់រូបនេះត្រូវ​បានឪពុកម្ដាយតាម​ការ​ពារ​គ្រប់​ជំហ៊ាន​ទាំងអស់ទើប​ធ្វើឲ្យ​ប្រុ​ស​ៗចង់ឆ្មក់ស្នេហ៍បានរង​បរាជ័យ។ប៉ុន្ដែគិតត្រឹមវ័យ​២៣​ឆ្នាំ​ហ្សា​ណា មាន​ទ្រព្យមិនក្រោមកន្លះលាន​ដុល្លារ​ឡើយ​ក្នុងនោះមានដូចជាផ្ទះ​២ល្វែង,​ហាងលក់សម្លៀក​បំពាក់ និងរថយន្ដJeep Rubicon ដែលនាងទិញ​ក្នុង​ពេលតែ​១​នោះទើបធ្វើ​ឲ្យ​មាន​អ្នកខ្លះ​សង្ស័យ​ថាហ្សាណា មានគូស្នេហ៍ដោយមិនបើកចំហ ព្រោះកាលពីពាក់​កណ្ដា​ល​ឆ្នាំ​២០២០ នាងក៍ធ្លាប់បង្ហាញសញ្ញាមានសង្សារ​តាមរយៈការកាន់ដៃប្រុសម្នាក់​ដោយបិត​មុខ​ផងដែរ​៕

RELATED ARTICLES