Monday, November 25, 2024
Homeព័ត៌មានជាតិអតីតប្រពន្ធ ឆ្លើយតបជីងចក់ ៣ម៉ឺនដុល្លារ ឱ្យស្រីរួមភេទ ១០-២០នាក់

អតីតប្រពន្ធ ឆ្លើយតបជីងចក់ ៣ម៉ឺនដុល្លារ ឱ្យស្រីរួមភេទ ១០-២០នាក់

ភ្នំពេញ ៖ រឿងរ៉ាវជម្លោះគ្រួសារដ៏ក្តៅគកុក រវាងលោកជឿន ប៊ុនចក់ ហៅជីងចក់ និងអតីតភរិយា ទ្រិញ ផល្លា ដែលមានការបកអាក្រាតហែកហួរគ្នាទៅវិញទៅមកនោះ ហាក់កើនកម្តៅ បន្ទាប់ពីលោកជីងចក់ ចេញមុខឡាយវីដេអូ បកស្រាយ និងចោទប្រកាន់អតីតភរិយារបស់ខ្លួនថា មានបំណងចង់ឲ្យប្តីជាប់គុក ដើម្បីលេបទ្រព្យសម្បត្តិជាងកន្លះ លានដុល្លារ ព្រមទាំងទម្លាយ រឿងថ្មីមួយទៀតថា អតីតប្រពន្ធរូបនេះ ធ្លាប់គំរាមទារប្រាក់ពីខ្លួនជាប្តី ចំនួន ៣ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនឡាយបកអាក្រាតរឿងឆាតរកស្រី ជាហេតុធ្វើឱ្យអតីតភរិយា បានចេញមុខឆ្លើយតប និងបើកកកាយថា តាមពិតអតីតប្តី ជីងចក់ បានយកលុយ ៣ម៉ឺនដុល្លារ ទៅឆាតទាក់ទងស្រី ម្តង១០-២០នាក់ ដើម្បីសុំរួមភេទ ដោយឲ្យលុយស្រីម្នាក់ ចាប់ពី២ទៅ៣ពាន់ដុល្លារ។ ជាមួយនេះ អតីតភរិយារុបនេះ បានចោទប្រកាន់អតីតប្តី លោកជីង ចក់ថា បានចាប់រំលោភស្រីខារ៉ាអូខេ នៅក្នុងបន្ទប់ទឹក ហើយប្រលុយដោះខ្លួន «ស៊ីនំឲ្យលុយ» ហើយនៅពេលនេះ នារីរងគ្រោះទាំងនោះកំពុងមានគម្រោងប្តឹងទៀតផង។

សូមបញ្ជាក់ថា ក្រោយពីចេញមុខឡាយវីដេអូ រយៈពេលជាង១ម៉ោង កាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ រួចមក លោកជឿន ប៊ុនចក់ ហៅជីងចក់ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានបង្ហោះវីដេអូមួយ បង្ហាញពីឆាតឆ្លើយឆ្លងរវាងខ្លួននិងអតីតភរិយា ទ្រិញ ផល្លា ដោយអះអាងថា អតីតភរិយា បានកំហែងទារប្រាក់ពីខ្លួន ចំនួន ៣ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនឡាយបកអាក្រាតរឿងដែលខ្លួនឆាតទៅស្រី។

ជាមួយនេះ លោកជីងចក់ ក៏បានបង្ហោះសាររៀបរាប់ថា “សារឆ្លើយឆ្លងខ្ញុំនិងផល្លា ទ្រិញ ផល្លា បានកំហែងទារប្រាក់ពីខ្ញុំ 30000$ (បីម៉ឺនដុល្លារ) ជាថ្នូរទៅនឹងការមិនឡាយបកអាក្រាតខ្ញុំ រឿងឆាតទៅស្រី។ ប៉ុន្តែខ្ញុំមិនឲ្យលុយបីម៉ឺនដុល្លារ ទៅគាត់ ហើយពេលហ្នឹងទ្រិញ ផល្លា បានឡាយរឿងហ្នឹងផ្អើលអស់ឋានទាំងបី រឿងហ្នឹងកើតឡើងនៅក្នុងខែ៣។ សូមបងប្អូនជនរួមជាតិ ស្តាប់សារឆ្លើយឆ្លងខាងលើដូចតទៅ ហ្នឹងមែនសម្រុះសម្រួលប្តីប្រពន្ធហាសបងប្អូន? នេះកំហែងទារប្រាក់ពីប្តីខ្លួនឯងសុទ្ធសាធណា…”។

បន្ទាប់ពីបានឃើញសាររបស់អតីតប្តី ជីងចក់ បង្ហោះតាមបណ្តាញសង្គមភ្លាម នៅយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ដដែលនោះ អ្នកស្រី ទ្រិញ ផល្លា បានបង្ហោះសារឆ្លើយតបថា ករណីលុយ ៣ម៉ឺនដុល្លារនោះ តាមពិត ជីងចក់ បានឆាតទៅសុំឲ្យអ្នកស្រីបាញ់មកឲ្យ ដោយប្រាប់ថា យកទៅសងគេ លុះអ្នកស្រីបាញ់ឲ្យ គឺជីងចក់ មិនបានយកទៅសងគេអីទេ គឺយកទៅចូលខារ៉ាអូខេ ឆាតទៅស្រីម្តង ១០-២០នាក់ សុំស្រីដេក ឲ្យម្នាក់​២ទៅ៣ពាន់ដុល្លារ។  

អ្នកស្រីទ្រិញ ផល្លា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់អ្នកស្រីថា “លោកចក់ ចោទខ្ញុំគំរាមគំហែង ថាខ្ញុំយកលុយ ៣ម៉ឺនហ្នឹងដោយសារអំឡុងពេលហ្នឹង ខ្ញុំគេងនៅវៀតណាម ឈឺនៅវៀតណាម ហើយចក់ បានតេមកខ្ញុំ តឿនបង្ខំឱ្យខ្ញុំបាញ់លុយសងទៅគេ ម្ចាស់លុយគេទារប្រញាប់លុយ ហើយខណៈពេលនោះ ខ្ញុំមិនបានយក ABA ទៅតាមខ្លួនទេ ព្រោះទុកនៅម្តាយ ដើម្បីបាញ់ថ្លៃអីវ៉ាន់លក់ ហើយខ្ញុំក៏បានតេឆ្លេឆ្លាមកម្តាយខ្ញុំនៅខ្មែរ ដើម្បីឱ្យគាត់បាញ់លុយទៅចក់ ដើម្បីយកទៅសងគេ តែចក់ មិនបានយកទៅសងគេទេ តែយកទៅចូលខារ៉ាអូខេ ហើយនិងឆាតទៅស្រី ម្តង១០-២០នាក់ សុំខ្លួនស្រីដេក ម្នាក់២ពាន់ ម្នាក់៣ពាន់ដុល្លារ ហើយខ្ញុំមកពីវៀតណាម វិញ ក៏ចាប់បានចក់ មានស្រី អ៊ីចឹងខ្ញុំដឹងថា លុយដែលខ្ញុំបាញ់ឱ្យហ្នឹង គឺមិនបានសងគេទេ គឺយកទៅចូលខារ៉ាអូខេ និងសុំស្រីខ្លួនដេក អ៊ីចឹងពេលដែលខ្ញុំចាប់បាន ខ្ញុំខឹង ក៏ឱ្យយកលុយហ្នឹងមកសងខ្ញុំ ដោះស្រាយបញ្ហាជាមួយខ្ញុំ តែមានបានយកលុយហ្នឹងមកឲ្យខ្ញុំឯណា ដូច្នេះអ្នកភូតកុហក ក្បត់ចិត្តខ្ញុំ ឆាតសុំស្រីដេក អ៊ីចឹងខ្ញុំខឹង ខ្ញុំមានសិទ្ធិឡាយ មានសិទ្ធិនិយាយ ម៉េចឥឡូវនេះ ពេលវេលានេះ មានរឿងមក រំលើករឿង ៣ម៉ឺនហ្នឹង មកថាខ្ញុំគំរាមកំហែង បើថាខ្ញុំគំរាមកំហែង ៣ម៉ឺនហ្នឹង ថាខ្ញុំចង់បានលុយ ៣ម៉ឺនហ្នឹង ម៉េចលោកឯងមិនព្រមប្តឹងខ្ញុំ ពីយូរណាស់មកហើយ ម៉េចក៏ទើបមកផុសឥឡូវ ទាំងដែលរឿងចប់បាត់យូរណាស់ហើយហ្នឹង… ហែកខ្ញុំ? ជាប្រុសទេ…”។

ជាមួយគ្នានេះ អ្នកស្រីទ្រិញ ផល្លា ក៏បានបង្ហើបថា មាននារីធ្វើការ KTV បានឆាតមកអ្នកស្រីជា ច្រើន ថាជីងចក់ ពេលចូល KTV បានចាប់រំលោភពួកនាងក្នុងបន្ទប់ទឹក ហើយដោះខ្លួនចេញដោយប្រើលុយ «ស៊ីនំឲ្យលុយ» ឥឡូវពួកគេចង់ចេញមកប្តឹងជីងចក់ ទៀតផង។

អ្នកស្រី ទ្រិញ ផល្លា បានសរសេរក្នុងទំព័របណ្តាញសង្គម ដដែលថា “មានក្មេងៗស្រី គាត់ធ្វើការ KTV ឆាតមកច្រើន ថាបុគ្គលមួយហ្នឹងង ពេលចូល KTV បានចាប់បង្ខំរំលោភពួកគាត់ក្នុងបន្ទប់ទឹក ហើយដោះខ្លួនចេញ ដោយប្រើលុយ ឥឡូវពួកគាត់ចង់ចេញមកប្តឹង ប្តឹងទៅអូនៗ បងនិងក្រសួងកិច្ចការនារី រង់ចាំជួយពួកអូនជានិច្ច…”។

ទោះបីជាយ៉ាងណា ជុំវិញការបកអាក្រាតឆ្លើយតប និងការចោទប្រកាន់ពីអតីតភរិយា ខាងលើនេះ មិនទាន់ឃើញមានប្រតិកម្ម បកស្រាយបំភ្លឺពីលោកជឿន ប៊ុនចក់ ហៅជីងចក់ នៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី០៦ ខែកក្កដា​ ឆ្នាំ២០២២ ហើយ «នគរធំ» ក៏មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ និងការឆ្លើយតបពីលោកជីងចក់ បានទេ កាលពីម្សិលមិញ៕ ដារិទ្ធ

RELATED ARTICLES