Saturday, March 15, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖កាន់តែស្និតថៅកែGalaxy

ខេមរៈ សិរីមន្ដ ៖កាន់តែស្និតថៅកែGalaxy

ភ្នំពេញ៖លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ជាមុខសញ្ញានៃការចង់បានរបស់Galaxy បន្ទាប់​ពីថៅកែ​ផលិត​កម្មនេះលោកឡេង ណាវ៉ាត្រា យកបានលោកព្រាប សុវត្ថិ មករួមទ្រនុំរបស់ខ្លួន​ជិត​២ឆ្នាំមកនេះ។អ្វីដែលគូរ​ឲ្យ​កត់សម្គាល់ថ្មីៗនេះគេឃើញលោកប៊ុនថៃ និងលោកណាវ៉ាត្រា ព្រមទាំងលោកសុវត្ថិ ,ខេម និងមុនីនាគ ដែលជា​កូនទី២របស់លោកឧកញ៉ាស្នាយ បង្ហាញ​ការជួប​ជុំគ្នាក្នុងភាពស្និតស្នាលដូចតារា​ចម្រៀងក្នុងផលិត​កម្មតែ​១ជួប​ជុំមេដែលធ្វើឲ្យដំណឹង​លោកឧកញ៉ាប៊ុនថៃ អាចនឹងទៅចូលរួមជាមួយGalaxy  នោះចាប់ផ្ដើមកក្រើក​ឡើងវិញ។ប្រ​សិន​បើ​លោកប៊ុនថៃ នឹងទៅរួមរស់ជាមួយGalaxy មែននោះអ្នកជំនាញសិល្បៈបានលើក​ឡើង​ថា​ហង្សមាស​ហាក់ស្រឡះដៃធេងព្រោះអត់ទាំងព្រាប សុវត្ថិ និងខែម ប៊ុនថៃ ពេលនោះ​អាច​ប្រឈម”រងារ”ជា​មិន​ខាន។

  ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទកន្លងមកលោកខែម ប៊ុនថៃ ធ្លាប់ប្រាប់អ្នកយកព័តមាន​យើង​ថាកិច្ចសន្យារបស់លោក​ជាមួយហង្សមាសមិនទាន់ផុតកំណត់នោះទេ ពោលគឺលោក​នៅតែ​ជាតារា​ហង្សមាស។តែលោកប៊ុនថៃ ថាគ្មាន​អ្នកណាដឹងថាថ្ងៃខាងមុខនឹងមាន​រឿងអ្វីកើត​ឡើង​ឡើយ។អតីតតារាចម្រៀងU2 និងសាន់ដេរូបនេះ​ក៍ទទួល​ស្គាល់​ថាការរាប់អាន​រវាងលោកនិង​ថៅកែGalaxy គឺពិតជាមានភាពស្និតស្នាលលើសពីបងប្អូនទៅទៀត។

 ថ្វីត្បិតតែលោកខែម ប៊ុនថៃ និងព្រាប សុវត្ថិ អាចនឹងប៉ៈគ្នានៅផលិតកម្មតែ១​សារជា​ថ្មីមែន ប៉ុន្ដែមហាជនខ្លះ​បាន​លើកឡើងថាវាមិនអាចទៅរួចព្រោះ​តាមព័តមានថាតារាទាំងពីរ​មិនសូវត្រូវគ្នាទេ ពោលគឺមានការកាច់​កុងគ្នា​ខ្លាំង​ទើបលោកសុវត្ថិ ដើរចេញពីហង្សមាស​ព្រោះ​មិនចង់នៅ”ភ្នំ១មានខ្លា២”។តែលោកនូ ស៊ឹប អះអាងថា​វាអាច​ទៅរួច​ព្រោះថាតារាល្បី២ដួងនៅ​ជាមួយគ្នា​បានឬអត់បាននោះគឺអាស្រ័យទៅលើអ្នកដឹកនាំផលិតកម្មនោះ​ទេ។ដោយ​ឡែ​ក​អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីរបស់CTN លោកស៊ិន សិលា បានបញ្ចេញទស្សនៈថារវាងលោក​ឧក​ញ៉ា​​ព្រាប សុវតិ្ថ និងខេមរៈ សិរីមន្ដ នោះយកល្អគូតែឈប់ច្រៀងទាំង២នាក់តែម្ដងទៅ ព្រោះថាធ្វើជាតារាចម្រៀង​ផង​ឧក​ញ៉ាផងហាក់ច្របូលច្របល់និងពិបាកបែងចែកឬឡើងអក្សរនៅលើទូរទស្សន៍ពេលដែលពួកគាត់ឡើងច្រៀង។

 មជ្ឈដ្ឋានមហាជនសង្កេតឃើញថាក្រោយលោកខែម ប៊ុនថៃ និងព្រាប សុវត្ថិ ឡើង​ជាឧកញ៉ា និងជិះរថយន្ដ​ទំនើបម៉ាកRolls Royce ដូចគ្នានោះពេលនេះតារាទាំងពីរ​ហាក់​បន្ធូ​ដៃពីការរាំច្រៀងដូចគ្នា ហេតុនេះហើយការ​ប្រកួតប្រជែងរឿងលក់ដីឡូតិ៍​អាចក្ដៅគគុក​ជាង​ចម្រៀងជាមិនខាន៕

RELATED ARTICLES