Monday, November 25, 2024
Homeព័ត៌មានជាតិម៉ៃ សុគន្ធ ជ្រេញអួតមាន៥៧ម៉ឺនដុល្លារ ហៅជីងចក់ អភិជនប្រហោងក្នុង

ម៉ៃ សុគន្ធ ជ្រេញអួតមាន៥៧ម៉ឺនដុល្លារ ហៅជីងចក់ អភិជនប្រហោងក្នុង

ភ្នំពេញ ៖ បន្ទាប់ពីលោកជឿន ប៊ុនចក់ ហៅជីងចក់ បានចេញមុខចោទប្រកាន់អ្នកស្រីទ្រិញ ផល្លា ជាអតីតប្រពន្ធថា ប្រឌិតរឿងដើម្បីចង់ឱ្យលោកជាប្តីជាប់គុក លេបលុយជាងជាងកន្លះលានដុល្លារនោះមក ស្រាប់តែលោកម៉ៃ សុគន្ធ រហស្សនាមតារាកំពូលទើស បានចំអកឲ្យលោកជីងចក់ ថាជាអភិជនប្រហោងក្នុង អួតមានលុយ ៥៧ម៉ឺនដុល្លារ។

លោកម៉ៃ សុគន្ធ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ថា «ជឿដែរថា អាកំពូលអួត  មានលុយ 57ម៉ឺនដុល្លារ? បើមានលុយ 57ម៉ឺនមែន មិនសង់ផ្ទះថ្មីអាម៉ែសិនទៅ (ផឹកស៊ីលុយតិចតួច ជួយចេញគ្នាលុយមិនស្មើផង) អួតសុទ្ធតែមាន 57ម៉ឺន យ៉ាប់ អាអភិជនប្រហោងក្នុង»។

ជុំវិញការលើកឡើងរបស់លោកម៉ៃ សុគន្ធ ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមបានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកម៉ៃ សុគន្ធ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកជឿន ប៊ុនចក់ ហៅជីងចក់ បានចេញមុខបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមទំព័រហ្វេសប៊ុក របស់ខ្លួន កាលពីវេលាយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ចោទប្រកាន់អតីតភរិយា អ្នកស្រី ទ្រិញ ផល្លា ថាប្រឌិតរឿង ដើម្បីចង់ឱ្យប្តីជាប់គុក លេបលុយជាង ៥៧ម៉ឺនដុល្លារ ដែលជាទ្រព្យរបស់លោក។

លោកជឿន ប៊ុនចក់ ហៅជីងចក់ បានរៀបរាប់ថា “តាមពិតទៅ ដូចខ្ញុំធ្លាប់និយាយអ៊ីចឹងថា ជំហររបស់ខ្ញុំ គឺខ្ញុំអត់ចង់និយាយទេអារឿងគ្រួសារហែកហួរហ្នឹង តែខ្ញុំគ្រាន់តែចង់បកស្រាយរឿងខ្លះ មិនចង់ហែកហួរខ្លះ អ៊ីចឹងបានថា ពេលខ្លះបើយើងអត់និយាយ វាអត់បានដែរ ព្រោះគាត់បាននិយាយហើយនិយាយទៀត តែខ្ញុំណេះ អត់ទាន់បាននិយាយទេណា តែប្រពន្ធខ្ញុំនិយាយអស់ហើយ និយាយឡើងលែងមានអីចង់និយាយទៀតហើយ។ ឆ្លៀតឱកាសនេះ ខ្ញុំច្បិចយកការបកស្រាយរបស់ខ្ញុំបន្តិច ធម្មតាគេគិតថាខ្ញុំសម្តែង តែអត់ទេ វាជារឿងពិត ខ្ញុំអត់ចង់បានល្បី ដោយការជេរ ការមើលងាយមើលថោកពីមហាជននោះទេ វាអាចជារឿងអយុត្តិធម៌សម្រាប់ខ្ញុំដែរ ខ្ញុំប្រាប់ហើយប្រាប់ទៀតថា ជំហររបស់ខ្ញុំ គឺខ្ញុំអត់និយាយសោះតែម្តង ប៉ះពាល់រឿងគ្រួសារ ជាពិសេសគឺជីវិតឯកជន ២នាក់ប្តីប្រពន្ធខ្ញុំ គឺខ្ញុំអត់ដែលនិយាយ អត់ដែលលាតត្រដាងឱ្យមហាជនបានដឹងទេ ក៏ប៉ុន្តែម៉ោងនេះ ពេលនេះ គឺវាអត់អាចត្រឡប់មកដូចដើម ហើយក៏មិនអាចឱ្យស្ថានភាពហ្នឹងប្រសើរឡើងវិញបានដែរ ព្រោះរឿងវាកាន់តែធំទៅៗហើយ អ៊ីចឹងមិនអាចសម្របសម្រួលផ្សះផ្សាណាមួយបានឡើយ។ ឥឡូវខ្ញុំនឹងប្រាប់ថា តើដំណើរដើមរឿងហ្នឹងវាយ៉ាងម៉េច? ការពិតខ្ញុំនិងគាត់ អតីតភរិយារបស់ខ្ញុំ ទ្រិញ ផល្លា ខ្ញុំរៀបការជាមួយគាត់ នៅថ្ងៃទី១១ ខែ១១ ឆ្នាំ២០២១ នៅពេលដែលខ្ញុំចាប់ផ្តើមស្គាល់គាត់ គឺរយៈពេលលឿនមែនទែន ប្រហែលជាង ១ខែ អាចថា ស្គាល់គ្នាលឿន ហើយក៏រៀបការលឿនដែរ ខ្ញុំស្គាល់គាត់ ១ខែ ក៏រៀបការយកតែម្តង និយាយទៅ អត់ចំណាយពេលយល់ចិត្តគ្នាទេ ដោយសារខ្ញុំស្រលាញ់គាត់ ហើយខ្ញុំក៏ដឹងថា គាត់ក៏ធ្លាប់មានគ្រួសារពីមុន និងមានកូន១ ក្នុងបន្ទុកបច្ចុប្បន្ន តែខ្ញុំអត់គិតទេ ដោយសារអី ព្រោះតែខ្ញុំមើលទៅលើសមត្ថភាពរបស់គាត់ គាត់ចេះរកស៊ី មើលទៅពិសោធន៍ជីវិត ដោយសារគាត់ធ្លាប់មានគ្រួសារពីមុនមកហើយ ហើយរូបសម្រស់របស់គាត់ក៏ស្អាត ទាំងនេះហើយជាភាពទាក់ទាញ ដែលធ្វើឱ្យខ្ញុំសុំគាត់រៀបការ តែពីដំបូងឡើង គាត់អត់ព្រមទេ គាត់បដិសេធ ក៏ប៉ុន្តែដោយសារម្តាយបង្កើតរបស់គាត់ និងទួត គាត់ថា “យកវាទៅ ការជាមួយវាទៅ អាហ្នឹងត្បិតថាវាមិនស្អាតមែន តែសមត្ថភាពរបស់វា អាចយកវាបានហើយ វាមិនចេះខូច មិនចេះខិលរឿងស្រីញីអីទេ” គាត់ក៏គិតមើល ហើយគាត់ក៏យល់ព្រមរៀបការ ហើយគាត់បានទៅដេញពេលា ព្រោះគាត់ស្គាល់គ្រូ ហើយគ្រូក៏ឱ្យថ្ងៃមក ថ្ងៃ១១ ខែ១១ ឆ្នាំ២០២១ កំណត់យកថ្ងៃហ្នឹង គឺជាថ្ងៃរៀបការ ដែលចំអំឡុងពេលកូវីដ ប៉ុន្តែវាបានធូរស្រាលបន្តិចហើយ ពេលហ្នឹងគេបើកការបិទខ្ទប់ហើយ ពេលគាត់ព្រមរៀបការជាមួយខ្ញុំ គាត់ប្រាប់ថា សុំថ្លៃទឹកដោះ ៥ម៉ឺន ឱ្យស្មើទៅនឹងប្អូនស្រីពៅរបស់គាត់។ ខ្ញុំថា អូខេ ៥ម៉ឺន បងជូនតាមសំណើ អត់មានតថ្លៃទេ ស្រាប់តែ ៣ថ្ងៃក្រោយ គាត់ប្រាប់ថា គាត់រកចិនសែមើលពេលា ចំថ្ងៃ១១ ខែ១១ ឆ្នាំ២០២១ អ៊ីចឹងអូនសុំបងឯង ១១ម៉ឺន ថ្លៃទឹកដោះ អានេះមានលុយដែរ ព្រហើនដែរ ១១ម៉ឺន ក៏១១ម៉ឺន ឃើញលុយ ១១ដុំលើជើងពាន ថ្ងៃការហ្នឹងទេ គឹលុយទឹក ដោះ អានេះឱ្យទេ សុំ ៥ម៉ឺន ឱ្យ៥ម៉ឺន សុំ ១១ម៉ឺន ឱ្យទៀត គាត់ថានៅខ្វះលុយធ្វើចិញ្ចៀន ខ្ញុំសួរគាត់ថា ពាក់អាចិញ្ចៀនប៉ុន្មាន? គាត់ថា ឥឡូវចង់ពាក់ អា១០លី ក្បែរ១០ម៉ឺន ខ្ញុំថា ឥឡុវនេះ បងថែមឱ្យ ៥ម៉ឺនទៀត សល់ប៉ុន្មានថែមខ្លួនឯងទៅ។ សរុបមក ថ្លៃទឹកដោះ ១១ម៉ឺន ចិញ្ចៀន៥ម៉ឺនទៀត ១៦ម៉ឺន ដាក់ឱ្យគាត់ ខ្ញុំហ៊ាននិយាយនៅចំពោះមុខវត្ថុស័ក្តិសិទ្ធិ ហើយចិញ្ចៀនដែលគាត់ពាក់នៅថ្ងៃការ តម្លៃ១០ម៉ឺន ហើយដឹងថា ចិញ្ចៀនដែលគាត់ពាក់ឱ្យខ្ញុំ តម្លៃប៉ុន្មានអត់? ខ្ញុំសួរគាត់ថា តម្លៃប៉ុន្មានអូន ចិញ្ចៀនបងនេះ? គាត់ថា មិនបាច់សួរច្រើនទេ ធម្មតាចិញ្ចៀនប្រុសវាត្រូវតែតូចជាង ថោកជាងចិញ្ចៀនខាងស្រីហើយ គាត់ថាតម្លៃ ១ម៉ឺន តែតាមការពិត ៦ពាន់ហ្នឹងខ្ញុំមិនជឿផង តែខ្ញុំក៏មិនខ្វល់ដែរ ឱ្យតែបានចិញ្ចៀនពាក់ទៅ នេះជារឿងថ្លៃទឹកដោះ»។

លោកជីង ចក់ បន្តថា «ប្រពន្ធសម្លាញ់ ហេតុអីបានជាពេលដែលឯងនិយាយបកហើយបកទៀត ហែកហើយហែកទៀត មិននិយាយផងថា ថ្លៃទឹកដោះហ្នឹង លុយពីណា? ហើយមកថាខ្ញុំអត់សមត្ថភាពសោះ អត់មានលុយកាក់សោះ សួរថាគាត់យកដែរអី? សួរថាលុយ ១៦ម៉ឺន ខ្ញុំទៅដណ្តឹងកូនគេ ដណ្តឹងបានអត់? ប៉ុន្តែខ្ញុំអត់គិតអ៊ីចឹងទេ ដើម្បីមនុស្សដែលខ្លួនស្រលាញ់ ខ្ញុំត្រូវតែហ៊ានលះបង់ ពេលហ្នឹងការហើយ ខ្ញុំមិនសល់ឡាន២ ស្រុកខ្មែរពីណាមិនដឹងថា ខ្ញុំមានឡាន២ បើខ្ញុំជិះរាល់ថ្ងៃហ្នឹង 200t ស៊េរី២០១៦ មួយ Raptor ពណ៌ផ្ទៃមេឃ ស៊េរី២០២១ មួយ ដល់ពេលការហើយ ខ្ញុំក៏គិតថា គាត់ក៏មានឡាន ហើយខ្ញុំសល់ឡាន ២ទៀត មិនដឹងទុកនៅណា អ៊ីងខ្ញុំក៏លក់ 200t ចោល១ បាន ៥ម៉ឺនជាង បាញ់ឱ្យគាត់ទុក ជិះអា Raptor ហ្នឹង ដល់ពេលជិះបានប្រហែល ១ខែ គាត់ថា លក់ចេញទៅ អត់ស្អាតទេ Raptor ហ្នឹង គាត់ថាគាត់ស្រលាញ់ Jeep ដែលខ្ញុំជិះរាល់ថ្ងៃហ្នឹង អ៊ីចឹងប៉ុន្មានថ្ងៃ ក្រោយគាត់ក៏ថា លក់អាឡានឯង Raptor ហ្នឹងទៅ ខ្ញុំក៏លក់តាមគាត់ បាន ៥ម៉ឺនជាង លិខិតទិញលក់អីមានទាំងអស់ ហើយបាញ់តាម ABA ឱ្យគាត់ មានន័យថា រាល់ការលក់ឡានបានប៉ុន្មាន ខ្ញុំផ្ទេរលុយទៅឱ្យគាត់ តាម ABA ទាំងអស់ អ៊ីចឹងខ្ញុំលក់អា Raptor ហ្នឹង នៅសល់តែ ៥៧០គាត់ រាល់ថ្ងៃហ្នឹង ដល់ពេលលក់អាហ្នឹងហើយ អត់ទាន់បានទិញភ្លាមទេ នៅពន្យារចុះពន្យារឡើង ជិត១ខែ បានគាត់នាំខ្ញុំទៅទិញនៅក្រុមហ៊ុន Jeep តែលុយដែលខ្ញុំមាន ខ្ញុំឱ្យទៅគាត់អស់ហើយណា ឡាន២ ប្រាក់ខែខ្ញុំ ហើយលុយនៅក្នុងកុង គឺឱ្យទៅគាត់ទុកអស់ហើយ ព្រោះការហើយ យើងទៅខ្វល់អីទៀត ប្រពន្ធទៅហើយ ដល់ពេលទៅទិញឡាន Jeep ហ្នឹង គ្រាន់តែបុគ្គលិកគេយកលិខិតទិញលក់មកដាក់ឈ្មោះខ្ញុំសោះ គាត់ខឹងឡាំប៉ាដែរ។ ខ្ញុំសួរថា គ្រាន់តែទិញឡាន ដាក់ឈ្មោះប្តីប៉ុណ្ណឹង វាយ៉ាងម៉េច? គឺគាត់ឱ្យកែភ្លាមហ្មង គាត់ថាអត់ទេ ដាក់ឈ្មោះគាត់! ខ្ញុំក៏អូខេ ព្រោះពេលមុនទៅទិញហ្នឹង គាត់សុំខ្ញុំហើយថា ឡានហ្នឹងពេលទិញ ដាក់ឈ្មោះអូនបានអត់? ខ្ញុំក៏សួរថា អា ៥៧០ហ្នឹង ឈ្មោះអូនឯងហើយ ហើយបងលក់ឡាន ទិញឡានក្រោយ ដាក់ឈ្មោះឯងទៀត គាត់ក៏ថា ម៉េចគ្រាន់តែធ្វើប៉ុណ្ណឹងដើម្បីអូន អត់បានមែន? ចុះយើងចិត្តស្រលាញ់ទៅហើយ ប្រពន្ធទៅហើយ ការពេញច្បាប់ទៀត យើងមិនព្រម។ និយាយទៅ ខ្ញុំអត់ខ្វល់ទេ ដាក់ឈ្មោះគាត់ទៀត កាលទិញ ដូចជា១០ម៉ឺន តែគេចុះតម្លៃឱ្យ ៥ពាន់ នៅសល់ ៩ម៉ឺន៥ពាន់ បន្ទាប់មក ប៉ុន្មានថ្ងៃក្រោយ ខ្ញុំកុម្មង់ស្លាកលេខ ជីងចក់ អ៊ីចឹងឡាន Jeep ហ្នឹង ស្លាកលេខឈ្មោះ ជីងចក់ កាតគ្រីឈ្មោះទ្រិញ ផល្លា តែលុយពីណា? គឺខ្ញុំលក់ឡាន ២គ្រឿង បាន ១១ម៉ឺនបាត់ហើយហ្នឹង ហើយយកទៅទិញអា Jeep មួយហ្នឹង សល់លុយទៀត អ៊ីចឹងសួរថា ពូចក់ ឯង ទៅដាក់ឈ្មោះគាត់ធ្វើអី? ស្រលាញ់ ទុកចិត្ត អាហ្នឹងរឿងឡាន ខ្ញុំសួរថា មុនការ ខ្ញុំមានអីខ្លះ? Range Rover ក៏ខ្ញុំជិះហើយ Raptor ក៏ខ្ញុំជិះហើយ 200t ក៏ខ្ញុំជិះហើយ តែក្រោយការ សួរថាខ្ញុំសល់អី? (…៣) ហ្នឹងក្រោយការ អ៊ីចឹងបានសួរថា មុនការ និងក្រោយការ សល់អីខ្លះ?…”។

លោកជឿន ប៊ុនចក់ ហៅជីងចក់ បន្តថា «និយាយមែន ខ្ញុំមិននឹកស្មានថា មនុស្សស្រីដែលខ្ញុំស្រលាញ់ស្មើជីវិត ដើម្បីតែលុយប៉ុណ្ណឹង គាត់សុខចិត្តធ្វើដល់ម្ល៉ឹង ពួកម៉ាកគាត់ប្រាប់ខ្ញុំ ខ្ញុំមិនទាំងជឿផងថា គាត់ហ៊ានធ្វើដល់ថ្នាក់ហ្នឹង តែនៅពេលដែលខ្ញុំទៅបំភ្លឺនៅមុខនគរបាលយុត្តិធម៌ ខ្ញុំសួរថា មើលខ្ញុំសួរតិចមើលពូ ប្រពន្ធខ្ញុំដាក់ពាក្យបណ្តឹងហ្នឹង គេចង់បានអី? គេថាគោលបំណងគេឱ្យមន្ត្រីអនុវត្តច្បាប់ហ្នឹងអនុវត្តតាមនីតិវិធីទៅ បានន័យថាម៉េច? ចូលគុក តែនិយាយទៅ ដូចទេវតាជួយអ៊ីចឹង ទឹកដោះម្តាយថ្លៃ ការពិតត្រូវបានលាតត្រដាង ខ្ញុំមានសាក្សី មានភ័ស្តុតាង ហើយអ្វីដែលគាត់ចោទប្រកាន់ គាត់បំផ្លើស គាត់បំពាន កុហកទាំងសមត្ថកិច្ច កុហកទាំងមហាជន កុហកខ្លួនឯងទៀត វាមិនដូចដែលគាត់គិត ឱ្យខ្ញុំចូលទៅបំភ្លឺអស់ហើយម៉ោង១២ គេពន្យារពេលចាំឱ្យខ្ញុំជួបគាត់សិន ដើម្បីចរចា ទៅជាអាចុងចោទ ចាំដើមចោទ ដើម្បីចរចា អង្គុយចាំដល់ម៉ោង ៣ជាង ឃ្លានបាយទៀត ដល់ពេលគាត់មក គេឱ្យចូលក្នុងបន្ទប់ ដើម្បីនិយាយចរចាគ្នា ដល់ពេលភ័ស្តុតាងអ្វីៗមិនអាចដាក់បន្ទុកខ្ញុំបាន ព្រោះខ្ញុំអត់បានធ្វើ ដល់ពេលអ៊ីចឹង ឱ្យខ្ញុំទទួលយ៉ាងម៉េច? លក្ខខណ្ឌទី១ ដែលគាត់ដាក់ឱ្យខ្ញុំ ដើម្បីឱ្យគាត់ដកពាក្យបណ្តឹងវិញ ឱ្យខ្ញុំទទួលទោសគ្រប់បែបយ៉ាងហើយ សុំទោសគាត់ទៅបញ្ចប់រឿង។ ចង់ឱ្យខ្ញុំទទួលទោសយ៉ាងម៉េច បើខ្ញុំមកបំភ្លឺ មន្ត្រីនគរបាល គេធ្វើកំណត់ហេតុ បំភ្លឺគ្រប់បែបយ៉ាងហើយ ឃើញថា ខ្ញុំអត់មានខុសអីផង ឱ្យខ្ញុំទទួលទោសយ៉ាងម៉េច? បញ្ចប់រឿងហ្នឹងយ៉ាងម៉េច ចង់ឱ្យខ្ញុំចូលគុកហើយ សុំទោសអ្នកឯងទៀត ហាស អូនទ្រិញ ផល្លា? ខ្ញុំអត់ព្រម ចូលដល់លក្ខខណ្ឌទី២ គឹមិនចាំបាច់ទាមទារ ហីក៏សុំទោសអីទេ គឹបញ្ចប់រឿងត្រឹមហ្នឹង ដោយគ្មានការទាមទារ ទាមទារ? ទាមទារលុយ ទ្រព្យដែលខ្ញុំឱ្យគាត់ ខ្ញុំថាអត់ទេ អត់កើតទេ លេងអ៊ីចឹងម៉េចកើត? បញ្ជូនរឿងហ្នឹងទៅតុលាការ រុញរឿងហ្នឹងទៅ ខ្ញុំឱ្យរុញរឿងហ្នឹងឡើងទៅលើទៀត អត់បញ្ចប់ត្រឹមហ្នឹងទេ ឥឡូវសំណុំរឿង វាជិតដល់ដៃតុលាការហើយ ថ្ងៃចន្ទ ព្រឹកហ្នឹង គឺដល់ហើយ មិនមែនខ្ញុំសុំបញ្ចប់ទេណា គាត់សុំបញ្ចប់ តែខ្ញុំមិនបញ្ចប់ ព្រោះលុយវាច្រើនពេក ៥៧ម៉ឺនណា ឥឡូវលុយនៅណា ៥៧ម៉ឺនហ្នឹង អត់មានមកបញ្ចប់រឿង ផ្តិតមេដៃ ហើយអត់ទាមទារអី អត់កើតទេ ប្តឹងអញដាក់គុកហើយ មកធ្វើដូចងាយៗពេកហើយ! ដូចបងប្រាប់អ៊ីចឹង ស្អីក៏ដោយ ក៏មានទីបញ្ចប់របស់វាដែរ វាអត់យូរទេ គ្រាន់តែវាអត់ទាន់ដល់ពេលតែប៉ុណ្ណឹងទេ។ សាហាវណាស់ បញ្ចប់រឿងផ្តិតមេដៃហើយ កុំឱ្យទាមទារអីទៀត គាត់អន្តរាគមន៍ទៅខាងក្រសួងកិច្ចការនារី ផងអីផង ខ្ញុំយល់ពីអារម្មណ៍អ្នកមីង បងស្រី ប្អូនស្រី នៅពេលដែលឃើញរឿងអ៊ីចឹង អ្នកណាក៏មិនអាចទទួលយកបានដែរ អំពើហិង្សាក្នុងគ្រួសារ ខ្ញុំយល់ ខ្ញុំក៏មិនគាំទ្រដែរ ប៉ុន្តែខ្ញុំអត់បានធ្វើ សួរថាអ្នកណាទ្រាំបាន ទទួលបាន បើគេប្តឹងយើងទាំងបំពាន និងចង់ឱ្យយើងចូលគុក ហើយអ្នកដែលចង់ឱ្យយើងចូលគុកនោះ ជាប្រពន្ធដែលយើងឱបជាប់ដើមទ្រូងទៀត តើយើងឈឺចាប់ប៉ុនណា? ហើយមុននឹងឡើងដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឹមានគេសម្របសម្រួលគ្នាហើយៗ ខ្ញុំសុំតែឡាន ១គ្រឿងទេ ខ្ញុំយកតែ Jeep មួយទេ ដើម្បីជិះធ្វើការ គាត់មិនឱ្យទៀត មិនឱ្យដាច់ខាត ពួកម៉ាកគាត់និយាយរឿងឡាន គាត់ខឹងទៀត គាត់ថា កុំនិយាយរឿងឡាន គាត់សង្ឃឹមថា រឿងដែលគាត់ប្រឌិតឡើងហ្នឹង គឺខ្ញុំជាប់គុក ១០០ភាគរយហើយ អ៊ីចឹងសូម្បីតែឡាន ១គ្រឿង ក៏គាត់អត់ឱ្យដែរ ខ្ញុំទុកផ្លូវក្រោយដែរ។ ទោះបីមានរឿងប៉ុណ្ណឹងហើយ ខ្ញុំថាគាត់ឱ្យឡាន មកខ្ញុំមួយមក ហើយចាំពេលវេលាណាដែលស្ងាត់ ខ្ញុំនិងគាត់ អាចនឹងរួមរស់ជាមួយគ្នាក្នុងស្ថានភាពណាមួយ ខ្ញុំតែងតែទុកផ្លូវក្រោយជានិច្ច ប៉ុន្តែគាត់អត់ គាត់ដាច់អហង្ការហ្មង គាត់មិនឱ្យដាច់ខាត អ៊ីចឹងបានដល់វគ្គទៅបំភ្លឺនៅកងរាជអាវុធហត្ថក្រុង ខ្ញុំបំភ្លឺរួចហើយ ខ្ញុំអត់បានដូចអ្វីដែលអ្នកឯងចោទប្រកាន់ខ្ញុំផង អ៊ីចឹងឱ្យខ្ញុំព្រមម៉េច បើលុយខ្ញុំនៅអ្នកឯង ៥៧ម៉ឺន អ៊ីចឹងខ្ញុំបន្តនីតិវិធីរបស់ខ្ញុំ ឱ្យរុញសំណុំរឿងហ្នឹងឡើងទៅលើទៀត ដើម្បីធ្វើការងារហ្នឹង»។

លោកជីង ចក់ បន្តទៀតថា «អ៊ីចឹងបងប្អូនជួយគិតខ្ញុំមើល គេប្រឌិតរឿងចោទប្តឹងចាប់យើងដាក់គុក ដើម្បីលេបយកទ្រព្យសម្បត្តិ ដល់ពេលធ្វើអត់កើត គេសុំបញ្ចប់រឿង មិនឱ្យយើងទាមទារអីទៀត សួរថាយើងទទួលយកបានទេ សុខចិត្តទេ? ហើយកុំទៅនិយាយប្រាប់គេឯងថា រឿងហ្នឹងមិនទាន់ចប់ទេ បងសម្លាញ់ នៅដោះស្រាយ ១តង់ទៀត នៅតុលាការ ១តង់ទៀតហ្នឹងត្រូវហើយ គឹរឿងលុយអ្នកឯងយកពីខ្ញុំ ៥៧ម៉ឺន វាទៅណា? ខ្ញុំអត់យល់ថា រាល់ថ្ងៃគាត់ចង់បានអី? លុយ ឡាន កិត្តិយស មានអស់ហើយ តែអាក្តីស្រលាញ់ ភាពស្មោះត្រង់ វាអត់មាន ខ្ញុំមានចំពោះគាត់ ខ្ញុំឱ្យទាំងជីវិតទៅគាត់ទៀត តែគាត់ឱ្យមកខ្ញុំវិញ ផែនការឈឺចាប់ខ្លាំងណាស់ មនុស្សស្រីដែលយើងស្រលាញ់ ឥឡូវសួរថា សូម្បីតែរូបថើបបាតជើង សួរថាមនុស្សស្រីណាដែលគេហ៊ានទៅផុស បន្ទាបបន្ថោកតម្លៃប្តី ដឹងថាប្តី មហាជនគេស្គាល់ ១ប្រទេស ហើយគាត់គេស្គាល់ដោយសារអាណា? ដោយសារក្បាលអានេះ រឿងអតីតកាល ខ្ញុំអត់និយាយទេ សំខាន់មនុស្សស្រីដែលខ្ញុំស្រលាញ់ រៀបការពេញច្បាប់ ក្រាបក្បាលដល់កន្ទេល មុខចាស់ទុំ តែចុងក្រោយ បែរជាគាត់ហ៊ានធ្វើរឿងដែលមនុស្សរាប់លាននាក់ មិនអាចធ្វើបាន មិនអាចនឹកស្មានបាន ចាប់ប្តីដាក់គុកហើយ យកទ្រព្យសម្បត្តិទាំងអស់ទៀត ខ្ញុំមិនដែលនឹកស្មានទេ សូម្បីតែសាឡុង ខ្ញុំទិញជិត ៥ពាន់ដុល្លារ ថាដាក់នៅកន្លែងការងារ គាត់ថាយកមកដាក់នៅផ្ទះយើងទៅឯង មានអី ចុងក្រោយ ខ្ញុំសល់អី ចេញមកប៊ិះតែនឹងជាប់គុកទៀត សូម្បីតេខោខ្លី ក៏អត់មានស្លៀកផងហ្នឹង មានអីទៀត បើគាត់ប្រមូលអស់ទៅហើយហ្នឹង អាហ្នឹងគេមិនមែនហៅថាក្តីស្រលាញ់ទេណា អស់ពីខ្លួនហើយ ប៊ិះនឹងជាប់គុកទៀត បើថាឆ្កួត ឱ្យដឹងឆ្កួត បើថារោគចិត្ត ឱ្យដឹងរោគចិត្ត មិនមែនចេញមកថា បងឯងដឹងថាអូនឆេវឆាវហើយ ម៉េចមិនលួង អូហ៍លួង ទាល់តែឱ្យជាប់គុកមែន បានហៅថាលួង?»។

លោកជីងចក់ បន្តទៀតថា «ឥឡូវបងប្អូនមហាជនជួយគិតមើលថា វាអយុត្តិធម៌អត់សម្រាប់រូបខ្ញុំ? តើខ្ញុំគួរតែបានលុយដែលគាត់យកទៅហ្នឹងមកវិញអត់ មកដល់ដំណាក់កាលនេះហើយ ឈឹចាប់ខ្លាំងណាស់ ខ្ញុំនិយាយមែនហ្មង អើយផល្លា អើយផល្លា ត្បិតថាខ្ញុំវាមិនស្អាត វាមិនសង្ហាទេ តែអ្វីដែលខ្ញុំឱ្យទៅផល្លា វាល្មមគ្រប់គ្រាន់ហើយ ទាំងលុយកាក់ ទាំងកិត្តិយស ទាំងមុខមាត់ ហើយកុងត្រាជាមួយបងស្រី ទ្រី ដាណា នេះក្បាលអានេះ ផល្លា ហ្នឹងទៅក្នុងនាមជាប្រពន្ធ ជាសាក្សី កុងត្រាការងារជាមួយបងស្រី ទ្រី ដាណា ដោយសារអ្នកណា ដោយសារខ្ញុំ ១ឆ្នាំ ១០ម៉ឺន ៨ពាន់ ពេលបើកលុយ ផល្លា យកទាំងអស់ បើកលើកទី១ ចុះប្រពន្ធ ហើយមិនឱ្យទុក? ផល្លា ទុក បើកលើកទី២ លួចទៅបើកម្នាក់ឯងហើយ ស៊ីញ៉េម្នាក់ឯង ហើយស៊ីញ៉េឱ្យខ្ញុំទៀត ក្លែងបន្លំអាស៊ីញ៉េឯងទៀត បើកយកទៅទុកទៀត បើក២ដង ១០ម៉ឺន៨ពាន់ អាលីងឆិញ សួរទៅ ទុកបង់ផ្ទះ ឥឡូវទុកបង់ផ្ទះហើយនេះ ឥឡុវឆ្លើយមើល ទ្រិញ ផល្លា លុយ ១០ម៉ឺន ៨ពាន់ ធ្វើការឱ្យបងទ្រី ដាណា នេះ យកទៅណា? មិនមែនតិចតួចទេណា សរុបទៅ ជាងកន្លះលានណា ហើយកុំបន្ទោសគេ កុំជេរគេ យើងខ្លួនឯងទេ អ្នកធ្វើរឿងហ្នឹងមកខ្លួនឯង ហែកខ្លួនឯង អាហ្នឹងហើយភាពលោភលន់ វាសមនឹងវិនាសហ្នឹងហើយ បើរស់នៅមិនចេះមើលគេ មិនចេះចុះសម្រុងគេអ៊ីចឹង ឱ្យវាសមមុខហ្នឹងទៅ ឈឺចាប់ណាស់ ការពិតខ្ញុំអត់ត្រូវហែកហួរ ខ្ញុំអត់ចង់និយាយទេ អ៊ីចឹងខ្ញុំសូមឡាយលើកហ្នឹងលើកចុងក្រោយហើយ អ៊ីចឹងខ្ញុំសុំទោសដូចអ្វីដែលខ្ញុំនិយាយអ៊ីចឹងថា ខ្ញុំមិនចង់យករឿងគ្រួសារមកនិយាយលើហ្វេសប៊ុកទេ តែវាអយុត្តិធម៌ ធ្វើឱ្យខ្ញុំទប់លែងបានហ្មង វាជំរុញឱ្យដល់ទីបញ្ចប់ អ៊ីចឹងខ្ញុំឡាយប្រាប់បងប្អូនថា គាត់ធ្វើមកលើខ្ញុំយ៉ាងម៉េច ហេតុផលគឺចង់បានលុយទាំងអស់ហ្នឹង ព្រោះគាត់ខ្លាចថាពេលហ្នឹងខ្ញុំទាមទារយកវិញ ព្រោះគាត់ដឹងថា ខ្ញុំដឹងរឿងទិញផ្ទះនៅជីបម៉ុង ហើយៗហ្នឹងហើយជាហេតុផល កុហកតាំងពីរឿងមានកូន ថាស្អីក៏ផល្លា ធ្វើបានដែរ ដើម្បីតែស្រីម្នាក់ ខ្ញុំប៊ិះនឹងបាត់បង់អ្វីគ្រប់យ៉ាង និយាយទៅ នៅសល់តែ ១ជំហានចុងក្រោយគត់ អស់អ្វីគ្រប់យ៉ាងហើយ កេរ្តិ៍ឈ្មោះ កិត្តិយស លុយ មានឈ្មោះជាជនឧក្រិដ្ឋទៀត ខ្លួនត្រូវជាប់គុកទៀត គួរឱ្យឈឺចាប់ប៉ុនណា? ឥឡូវចុងក្រោយ ខ្ញុំមានតែសូមឱ្យបងប្អូនមហាជន ប្រព័ន្ធតុលាការ ជួយរកយុត្តិធម៌ឱ្យខ្ញុំ ក្នុងនាមខ្ញុំជាជនរងគ្រោះដែលត្រូវបានទ្រិញ ផល្លា នេះ បំផ្លើស បំពានសព្វគ្រប់បែបយ៉ាង ដើម្បីឱ្យខ្ញុំបានចូលគុក ហើយលេបយកទ្រព្យសម្បត្តិទាំងអស់…”៕ ដារិទ្ធ

RELATED ARTICLES