Saturday, March 15, 2025
Homeតារាខ្មែរសុខ សោម៉ាវត្តី ធ្វើឲ្យពេជ្រ សោភា ៖ពេញចិត្តស្ដូក

សុខ សោម៉ាវត្តី ធ្វើឲ្យពេជ្រ សោភា ៖ពេញចិត្តស្ដូក

ភ្នំពេញ៖សុខ សោម៉ាវត្តី បានចែកផ្លូវគ្នាជាមួយសង្សារក្មេងកីឡាករលី វ៉ាហេទ ជិត១ឆ្នាំទៅ​ហើ​យ​​ដែលពេល​នេះ​នាងកំពុងតែពិសោធន៍ស្នេហ៍ជាមួយថៅ​កែហាងថតរូបម្នាក់ដើម្បីស្អំរបួស​បេះដូង។មិនត្រឹមតែគ្មាន​ទុក្ខសោក​ប៉ុន​ក្រចកដៃនោះទេ ប៉ុន្ដែសោម៉ាវត្តី ថានាងចូលចិត្តជីវិត​បែបសាមញ្ញ ព្រោះទើបតែដឹងថាពេលនៅ​ម្នាក់ឯង​មាន​អារ​ម្មណ៍ថាមានសេរីភាព ចង់ទៅ​ណា​ក៍បាន ចង់មកក៍មកមិនបាច់ក្រែងចិត្តអ្នកណាទាំងអស់។ក្រោយមានការថ្លែង​បែប​នេះរបស់វត្តី ធ្វើឲ្យតារាចម្រៀងល្បីល្បាញពេជ្រ សោភា ហាក់ត្រូវចិត្តនិងការលើកឡើងរបស់វត្តី ដោយ​នាង​ថែមទាំងចាត់ទុកថានោះគឺជាសេចក្ដីសុខរបស់ក្រុម(Team)អ្នកមេម៉ាយទៀតផង។ពេជ្រ សោភា ធ្លាប់អ្នក​យកព័ត​មានយើងថាអំឡុងពេលដែលនាងធ្លាក់​ខ្លួនមេម៉ាយជាង៥ឆ្នាំមកនេះ​ជីវិតនាងពោពេញទៅដោយ​សិទ្ធិសេរី​ភាព​ពេញលេញហើយនាងសូមកែប្រែពាក្យថារកគូស្រកខុសម្ដងខុស១ជីវិតនោះដោយនាងថាពាក្យនោះហួសសម័យទៅហើយ ពោលគឺខុសម្ដងអាច​ចាប់ផ្ដើមសារជាថ្មី រកម្ដងទៀតឲ្យទាល់តែត្រូវ ព្រោះនៅលើលោកនេះ​គ្មានស្រ្ដី​ណា​ម្នាក់​ចង់​បាន​ប្ដី”ទុកស្រី្ដប្ដីកាន់លុយ”ឡើយ។

ចំណែកសោម៉ាវត្តី វិញធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថា​នាង​មានការបាក់ទឹកចិត្តព្រោះមុនរៀបការជាមួយ​អតីត​ប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ នាង​និងលោកពេជ្រ បាន​ស្វែងយល់ចិត្តគ្នារយៈពេល៥ឆ្នាំមុន តែទីបំផុត​នៅតែ​បែកគ្នា ហេតុនេះ​គ្មាន​អ្វីទៀងទាត់ឡើយ។វត្តី ទទួលស្គាល់​ថាអំឡុងពេលជីវិតនាងមេម៉ាយនេះពិត​ជា​មាន​បុរស​ទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់មែន រហូតដល់មាន​អាណិកជនខ្មែរនៅបរទេស​ចង់ធានា​រ​ឲ្យនាងនិង​កូនស្រី​ទៅរស់នៅស្រុកគេទៀតផង។អ្នកមេម៉ាយកូន១រូប​នេះ​សង្កត់ថានៅពេលដែលនាងដឹងថាមានមន្រ្ដីធំ ឬកូនអ្នកធំ​តាមស្រលាញ់នាងបច្ចុប្បន្ននេះនាងគ្មាន​អារម្មណ៍រំភើប​នោះ​​ទេ ព្រោះថាបើនាងចង់ធ្វើជាជំទាវ ឬប្រពន្ធអ្នកធំ​នោះ​​ចាំបាច់នាងលែងប្ដីធ្វើអី?

 គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានរៀបការ ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ សព្វ​ថ្ងៃមានតួនាទីជាស្នង​ការ​រងខេត្តរតនៈគិរី កាលពីឆ្នាំ២០១២ និងបានលែងលះគ្នា​កាល​ពីឆ្នាំ​២០១៤ នោះអំឡុងពេលធ្លាក់ខ្លួនមេម៉ាយកូន១​នាងទទួលបាន​សំណើរសុំស្នេហាពីប្រុសៗអ្នក​មាន​ទ្រព្យ​រាប់មិនអស់ តែវត្តី សម្រេចភ្ជាប់ស្នេហ៍ជាមួយលោក​វ៉ាហេទ ជាង៤ឆ្នាំទើបពួកគេ​ចែក​​ផ្លូវគ្នា​កណ្ដាលផ្លូវ។ទាំងវត្តី និងវ៉ាហេទ ព្យាយាមមិនប្រាប់ពីមូល​ហេតុ​​នៃការ​ប្រេះ​ឆាស្នេហ៍​នោះ​ទេ ខណៈដែលពេលនេះអ្នកមេម៉ាយកូន១កំពុងតែស្វែងយល់​ចិត្តថ្លើមគ្នាជាមួយបុរស​ចំណាស់ជា​ថៅកែហាងថតរូបម្នាក់ដោយពួកគេថែមទាំងអោបរិតគ្នានៅលើឆ្នេខ្សាច់យ៉ាងរ៉ូមែនទិកទៀតផង។

 ដោយឡែកសម្រាប់ពេជ្រ សោភា វិញនាងក៍មិនខុសពីសុខ សោម៉ាវត្តី ដែរព្រោះបាន​រៀប​ការប្ដី​ជាអាណិកជន​ខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីដើមឆ្នាំ២០១៥ និងបាន​លែង​លះគ្នាឆ្នាំ២០១៦ ហើយនាងបានប្រគល់​បេះដូងទៅឲ្យប្រុសរូបសង្ហារលោកឆឹម សក្កដា ព្យាបាលដំបៅបេះដូងអស់រយៈពេលជាង៤ឆ្នាំ ទីបំផុតពួកគេក៍​បាយបាយគ្នា ខណៈដែល​សោ​ភា បង្ហាញសញ្ញាមានសង្សារថ្មីកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២ តែចំណង​ស្នេហា​រយៈពេល​ជាង​៦ខែមកនេះសោភា មិនដែលហ៊ានបញ្ចេញមុខសង្សារជាចំហម្ដងណាឡើយ ទើបធ្វើឲ្យ​មាន​ការ​សង្ស័យថាពួកគេមិនសូវចុះសម្រុងគ្នាទៀតផង។តែសោភា ប្រាប់អ្នកយកព័ត​មាន​យើង​កាលពីពេលថ្មីៗនេះថា​នាងមានសង្សារហើយ​គ្រាន់តែគ្មានភាពចាំបាច់រឿង​ត្រូវបណ្ដើរ​បង្អួតគេនោះទេ។

 ក្រៅពីសុខ សោម៉ាវត្តី និងពេជ្រ សោភា ដែលពួកគេស្ថិតនៅក្រុមអ្នកមេម៉ាយនោះ​តារា​ដែល​លែង​ប្ដី​ហើយមិន​ទាន់ការស្វាមីថ្មីមានដូចជាអ្នកនាងម៉េង កែវពេជ្ជតា,កែវ និសា,សុខ ស្រីនាង ,លី ម៉ារីណា និងអឿន ស្រីមុំ ជា​ដើម។មហាជនរងចាំមើលថាអ្នកមេម៉ាយ​សម្បូរមន្ដ​ស្នេហ៍ខាងលើនេះតើ១ដួងណាទៅនឹងបានប្ដីមុនគេ?

RELATED ARTICLES