Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិប្រធានស៊ើបការណ៍សម្ងាត់អាមេរិក-អង់គ្លេស ព្រមានពីហានិភ័យចារកម្ម​របស់​ចិន

ប្រធានស៊ើបការណ៍សម្ងាត់អាមេរិក-អង់គ្លេស ព្រមានពីហានិភ័យចារកម្ម​របស់​ចិន

ប្រធានសេវាកម្មសន្តិសុខរបស់ចក្រភពអង់គ្លេសMI5 និងការិយាល័យសហព័ន្ធស៊ីបអង្កេតFBIរបស់សហរដ្ឋអាមេរិក​បានបង្ហាញមុខរួមគ្នាដែលមិនធ្លាប់មានពីមុនមក ដើម្បីព្រមានពីការគំរាមកំហែងពីប្រទេសចិន។

នាយក FBI លោក Christopher Wray បាននិយាយថា ប្រទេសចិនគឺជាការគំរាមកំហែងរយៈពេលវែងដ៏ធំបំផុត​ចំពោះ​សេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់យើងហើយបានជ្រៀតជ្រែកក្នុងនយោបាយរួមទាំងការបោះឆ្នោតនាពេលថ្មីៗនេះផងដែរ។

នៅសហរដ្ឋអាមេរិកនាយក FBI បាននិយាយថា រដ្ឋាភិបាលចិនបានជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងការបោះឆ្នោតសភានៅទីក្រុងញូវយ៉កដោយសារតែពួកគេមិនចង់ឱ្យបេក្ខជនដែលជាអ្នករិះគន់និងជាអតីតអ្នកតវ៉ានៅទីលានធានអានមេនជាប់ឆ្នោត។

លោកWrayក៏បានព្រមានផងដែរថាប្រសិនបើចិនចង់យកតៃវ៉ាន់ដោយបង្ខំវានឹងមានការរំខាន​អាជីវកម្មដ៏គួរឱ្យរន្ធត់បំផុតដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក។ លោកWrayបានជំរុញឱ្យអាជីវកម្មរក្សាការប្រុងប្រយ័ត្ន និងរាយការណ៍ពីការគំរាមកំហែងដែលអាចកើតមាន។

លោកក៏បានបញ្ជាក់ផងដែរថាប្រទេសចិនបានដាក់ពង្រាយចារកម្មតាមអ៊ីនធឺណែតដើម្បីបោកប្រាស់ និងលួចក្នុងទ្រង់ទ្រាយធំជាមួយនឹងការចូលលួច(hacking)យកទិន្នន័យនិងកម្មវិធីទៅលើប្រទេសធំៗផ្សេងទៀត។

លោក Ken McCallum អគ្គនាយក MI5 បាននិយាយថា MI5 ដែលជាសេវាស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់អង់គ្លេស បានពង្រីកប្រតិបត្តិការយ៉ាងខ្លាំងលើប្រទេសចិន។

លោកបានបន្តថាថ្ងៃនេះយើងកំពុងដំណើរការការស៊ើបអង្កេតចំនួនកើនឡើង៧ដងច្រើនជាងឆ្នាំ២០១៨ហើយយើង​នឹង​មានគម្រោងបង្កើនថែនទៀត​ដើម្បី​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​សម្ងាត់​របស់​រុស្ស៊ី និង​អ៊ីរ៉ង់។

លោកMcCallumបញ្ជាក់ថាបញ្ហាប្រឈមដែលបង្កឡើងដោយបក្សកុម្មុយនិស្តចិនគឺការផ្លាស់ប្តូរហ្គេមខណៈដែលលោក Wrayបានហៅវាថាជាការគំរាមកំហែងដ៏ធំធេងនិងគួរអោយភ្ញាក់ផ្ងើល ។ លោក McCallum បាននិយាយថា បក្សកុម្មុយនិស្តចិនចាប់អារម្មណ៍លើប្រព័ន្ធប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយ និងច្បាប់របស់យើង។

ដោយសារតែបញ្ហានេះហើយបានជាបីឆ្នាំចុងក្រោយនេះ និស្សិតចិនជាង៥០នាក់ដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនចិន (PLA) បានចាកចេញពីចក្រភពអង់គ្លេស។

ឆ្លើយតបទៅនឹងការព្រមានរបស់ប្រធានMl5និង FBI អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​អង់គ្លេស​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​បង្ហោះ​លើ​គេហទំព័រថា​៖«​អ្វី​ដែល​ ​ពួកគេ​បាន​លើកឡើង​គឺ​ជា​ការ​ដេញ​តាម​ស្រមោល​’’។

ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ ដោយបានពណ៌នាថាជាគ្មានមូលដ្ឋានទាំងស្រុ

អ្នកនាំពាក្យខាងលើបានអោយដឹងទៀតថាពួកគេបានផ្សព្វផ្សាយការភូតកុហកគ្រប់បែបយ៉ាងអំពីប្រទេសចិន ដើម្បីបំពុលប្រព័ន្ធនយោបាយរបស់ប្រទេសចិន ធ្វើឱ្យមានមនោសញ្ចេតនាប្រឆាំងនឹងចិន និងការបដិសេធ និងបង្វែរការយកចិត្តទុកដាក់របស់សាធារណជន ដើម្បីបិទបាំងនូវទង្វើដ៏អាក្រក់របស់ពួកគេ៕

RELATED ARTICLES