Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំ G-20 ជួបប្រជុំគ្នានៅកោះបាលី ដោះស្រាយ បញ្ហាប្រឈមធំៗបី

មេដឹកនាំ G-20 ជួបប្រជុំគ្នានៅកោះបាលី ដោះស្រាយ បញ្ហាប្រឈមធំៗបី

រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសធំៗចំនួន ២០ដែលមានសេដ្ឋកិច្ចរីកចម្រើននិងកំពុងរីកចម្រើនលឿន បានចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃ(ព្រហស្បតិ៍-សុក្រ) នៅកោះបាលីប្រទេសឥណ្ឌូណេស៊ីដោយផ្តោតលើ របៀបវារៈដោះស្រាយបញ្ហាកង្វះខាតស្បៀងអាហារ ថាមពលនិង បញ្ហាប្រឈមផ្សេងទៀតដែលបង្កឡើង ដោយការលុកលុយជាបន្តបន្ទាប់របស់រុស្ស៊ីលើអ៊ុយក្រែន។

Google

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken គ្រោងនឹងចូលរួមកិច្ចប្រជុំនៅទីក្រុងរមណីយដ្ឋានNusa Dua ជាកន្លែងដែលរដ្ឋមន្ត្រីG-20ជួបជុំគ្នានៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការកើនឡើងអតិផរណាពិភពលោកផងដែរ។ យោងតាមក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីការបទេសរុស្ស៊ីនិងអាមេរិក

មិនត្រូវបានរំពឹងទុកទេ។នៅខាងក្រៅកិច្ចប្រជុំG-20 លោក Blinken នឹងជួបជាមួយសមភាគីចិនលោកWang Yi ខណៈដែលប្រទេសទាំងពីរកំពុងប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងក្នុងវិស័យយោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

ទោះជាយ៉ាងណាក្តីប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងរៀបចំកិច្ចប្រជុំមួយនៅកោះបាលី

សម្រាប់អ្នកការទូតកំពូលរបស់ពួកគេដើម្បីជំរុញកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

វាជាការបង្ហាញខ្លួនលើកដំបូងរបស់លោកLavrov នៅក្នុងកិច្ចប្រជុំG-20ដែលចូលរួមដោយរដ្ឋមន្ត្រី

ការបរទេសនៃក្រុមប្រទេសG-7ចាប់តាំងពីសង្រ្គាម

នៅអ៊ុយក្រែនបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។

គួររំឭកថាក្រុមប្រទេសG-20 រួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​អាមេរិក(G-7) បូក​នឹង​សហភាព​អឺរ៉ុបនិងក្រុម G-20 អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងតួកគី៕

RELATED ARTICLES