Saturday, March 15, 2025
Homeតារាខ្មែរម៉ូលីកា ៖ថាសែនរំភើប ក្រោយទទួលពរជ័យពីប្អូន​លោក​​នាយករដ្ឋមន្រ្ដី

ម៉ូលីកា ៖ថាសែនរំភើប ក្រោយទទួលពរជ័យពីប្អូន​លោក​​នាយករដ្ឋមន្រ្ដី

ភ្នំពេញ៖អតីតតារាចម្រៀងRock ម៉ូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្ហាញអារម្មណ៍រីករាយនិងថាខ្លួនមានមោទន​ភាព​​​បំផុតក្នុងឆាក​ជីវិត​ដែលនៅថ្ងៃខួបកំណើតកូនស្រីនុណ ច័ន្ទម៉ូនីតា គម្រប់អាយុ២ឆ្នាំ ផ្គួបពិធី​ឡើងផ្ទះថ្មីនោះនាងមានកិត្តិយស​ជា​ខ្លាំង​ព្រោះតែមានការអញ្ជើញចូលរួមពីប្អូនលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន គឺលោកជំទាវហ៊ុន ស៊ីណាត មកឲ្យ​ពរ​ជ័យនិងសេរីសួស្ដីដល់រូបនាងនិង​គ្រួ​សារពិ​សេ​ស​គឺ​កូនស្រីសំណព្វចិត្តនាងតែម្ដង។ម៉ូលីកា មិនប្រាប់ពីទំហ៊ុំនៃ​ការរាប់អានជាមួយ​លោក​ជំ​ទាវ​ហ៊ុន ស៊ីណាត ថាមានតាំងពីពេលណាឡើយ ប៉ុន្ដែតាមរយៈបណ្ដាញសង្គម​កន្លង​មកគេ​ឃើញនាងតែងតែទៅលេងនិងសួរសុខទុក្ខប្អូន​លោកនាយករដ្ឋមន្រ្ដីដល់​គេហដ្ឋានតែ​ម្ដង ដែល​នេះបង្ហាញ​ពីភាពស្និតស្នាលឬនាងគោរពលោកជំទាវដូចជាម្ដាយ។

 ក្រៅពីវត្តមានលោកជំទាវហ៊ុន ស៊ីណាត នោះកម្មវិធីខួបកំណើតនិងឡើងផ្ទះរបស់​ម៉ូលី​កា ត្រូវបានរៀបចំ​ឡើង​ចំនួនដល់ទៅ១០០តុឯណ្ណោះ ពោលគឺភ្ញៀវហៅទាំងអស់មានដល់​១០០០នាក់​ដែលភាគច្រើនជាអតីតតារារួមអាជីព និងដៃគូសហការណ៍រកស៊ីOnline ជាមួយ​គ្នា។ប៉ុន្ដែម៉ូលីកា មិនប្រាប់ពីខ្ទង់ចំណាយថាអស់លុយប៉ុន្មាននោះទេ តែគេចាប់អារម្មណ៍​ឃើញ​ថា​មានបណ្ដារអ្នកសារព័តមានជាច្រើនស្ថាប័នទៅ​សម្ភាសន៍នាងដល់ផ្ទះ​តែម្ដង​ដើម្បី​ចង់ដឹង​ពី​ស្ថានភាពអាជីវកម្មរបស់នាងក្រោយកូវីដថមថយនេះ ។តែទាក់ទងអាជីពសិល្បៈនិងកាល​បរិ​ច្ឆេតនៃ​ការឡើងឆាកតន្រ្ដីសារជាថ្មីនោះម៉ូលីកា មិនកំណត់ពេលជាក់លាក់នោះទេដោយ​នាង​ថាមមាញឹករក​ស៊ីដកខ្លួន​មិន​រួច ​តែថាស្រលាញ់អាជីពចម្រៀងនិងចង់ធ្វើបទចម្រៀងថ្មីៗ​ដោយ​ខ្លួន​ឯង​ចេញនៅលើផេកនាង​នៅ​​​​​​​​​​​​​​​​​​​​​ពេលវេ​លា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមស្រប។

 គូររំលឹកថាបញ្ជាក់ថាម៉ូលីកា បានរៀបការជាមួយតារាសម្ដែងលោកហុង មានុណ ហៅ​ឆា​នុណ កាល​ពីថ្ងៃទី១៨​ខែមករា​ឆ្នាំ២០២០ និងបានសម្រាលកូនស្រីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ហើយក្រោយមានកូន១នេះម៉ូលីកា មានជីវ​ភាពធូធារ​ខ្លាំងណាស់ដូចជាទិញបានផ្ទះវីឡារ​នៅ​បុរីវារីណា នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានី​ភ្នំ​ពេ​ញ ហើយ​នៅ​ថ្ងៃខួបម៉ូនីតា នោះ​នាងក៍ទិញ រថយន្ដទំទើបម៉ាកJaguar កាដូឲ្យកូននាងដែរ  ខណៈដែលកន្លងមក​នាង​ជិះ​​រថយន្ដ​ទំនើបៗ​​ដូច​ជាម៉ាកFord Raptor ,Alphard ,Range Rover និងJaguar ជាដើម៕

RELATED ARTICLES