Saturday, March 15, 2025
Homeតារាខ្មែរសុខ ពិសី ៖អស់ពាក្យដោះសារ

សុខ ពិសី ៖អស់ពាក្យដោះសារ

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី នឹងប្រឈមគាំងចម្លើយឬអស់ពាក្យដោះសារតទៅទៀត​រឿងនាង​ចង់​ប្រើជីវិត​នៅ​លីវច្រើនឆ្នាំថែមទឪតនោះជាមិនខាន ក្នុងករណីដែលឪពុក​របស់នាងលោក​សុខ ហេង ជម្រុញ​ឲ្យនាង​រៀបការ​ប្ដីម្ដងហើយម្ដងទៀតនោះ។​អ្វីដែលគូរឲ្យកត់សម្គាល់នោះ​មិន​ត្រឹមតែ​ត្រូវឪពុកចង់ឲ្យការប្ដីឆាប់ៗនោះទេ តែក៍​មាន​Fan ជាច្រើនចង់ឃើញតារា​សាច់​ដូច​បណ្ដូលចេករហ័ស​នាម”រាជនីយសម្រស់”រូបនេះគ្រងឈុតកូនក្រមុំ​មែនទែន ផងដែរ ខណៈ​ដែល​​កន្លងមកពិសី តែង​តែថ្ងូរថាឪចង់ឲ្យយកប្ដី តែមិនដឹងកូនកំលោះនៅឯណា?​ក្រោយ​មាន​ការលើក​ឡើងបែប​នេះ​ក៍មាន​អ្នកខ្លះបានឲ្យយោបល់ទៅពិសី ថាកូនកំលោះមានទៅនៅ​ឆ្ងាយ​ឯ​ណា គឺនៅ​ជិត​បង្កើ​យ​នាងហើយតើនោះគឺលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ​នេះ​ឯង ជាបុរស​ជិះ​សេះស​ចូល​មកក្នុងបេះដូងរបស់នាង។

 គូរបញ្ជាក់ថាសុខ ពិសី បានជំពប់ស្នេហ៍ជាមួយថៅកែសាន់ដេលោកឡាយ សុខចំរើន អស់ពេលជាង១០ឆ្នាំមក​ហើយ តែទាំងសងខាងព្យាយាមមិនព្រមលាតត្រដាងរឿង​ស្នេហា​មួយនេះបើទោះជាទាំងក្នុងនិងក្រៅសិល្បៈ​ពួក​គេចាត់ទុកថាតារាស្រីស្អាតនិងថៅកែជាដៃគូស្នេហាដ៍សាកសមគ្នាបំផុតក្ដី។ដោយឡែកសម្រាប់Fan របស់ពិសី វិញពួកគេចង់ឲ្យពិសី មាន​ភាពក្លាហានតាមរយៈការដឹកដៃលោកចំរើន រៀបការដូចគ្នាទៅនិងឱក សុគន្ធកញ្ញា និង​លោក​អ៊ឹង សុខលី ដែលបានរៀបការនាពេលកន្លងមកដែរ។តែពិសី នៅរារែកចិត្ដនិងរាល់លើក​នៅ​ពេល​សាក​សួររឿងក្រាបផ្ទឹមនោះនាងតែងតែថាចង់ពង្រឹងអាជីពចម្រៀងច្រើនជាងស្នេហាទៅវិញ។

 សូមបញ្ជាក់ថាក្រៅពីសុខ ពិសី តារាដែលប៉ៈស្នេហ៍ថៅកែមានដូចជាឱក សុគន្ធកញ្ញា (មុនរៀបការកញ្ញា ហៅ​លោកអ៊ឹង សុខលី ថាជាមេៗ),ម៉ាក សែនសូនីតា ,លីងលីង និងឡាយ សានិកា ជាដើម។សម្រាប់មជ្ឈដ្ឋានម​ហា​ជនបានលើកឡើងថាសុខ ពិសី ១០០%នឹងជ្រើសផ្លូវ​ដូចឱក សុគន្ធកញ្ញា ជាមិនខានពោលគឺនាងនឹងរៀបការ​ជា​មួយលោកឡាយ សុខចំរើន នា​ពេល​ខាង​មុខដែលពេលនោះនាងនឹងមានឥទ្ធិពលខ្លាំងនៅសាន់​ដេដូចសុគន្ធ​កញ្ញា នៅ​ហង្ស​មាសនា​ពេល​បច្ចប្បន្នជាមិនខាន។​គេជឿរថាការផាត់ចោលសំណើរស្នេហ៍ពីមន្រ្ដីធំៗរបស់ពិសី នឹងធ្វើ​ឲ្យនាងដើរផ្លូវត្រូវបើទោះជាបាត់បង់ឱកាសធ្វើជំទាវក្ដី តែអ្នកជំនាញសិល្បៈលើក​ឡើង​ថាការសាងស្នេហ៍​ជាមួយអ្នកដែលដឹងនិងស្គាល់ពី​អាជីពរបស់ខ្លួនកាន់តែច្បាស់នោះ​នឹង​អាច​រក្សារចំណងស្នេហាបាន​យូរអង្វែង​ជាងយកគូអ្នកនៅខាងក្រៅជាមិនខាន៕

RELATED ARTICLES