Saturday, March 15, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖បន្ដស្នេហ៍”ក្លែងក្លាយ?”

ហ៊ិន ច័ន្ទនីរ័ត្ន ៖បន្ដស្នេហ៍”ក្លែងក្លាយ?”

ភ្នំពេញ៖ពិធីការិនីគូរឲ្យក្នក់ក្នាញ់នាងហ៊ិន ច័ន្ទនីរ័តុ្ន នៅតែបន្ដកៀកកើយគ្នាជាមួយជាមួយ​លោក​សេង មង្គល(ហូ ប៉ូសេង)តទៅទៀតទើបធ្វើឲ្យអ្នកតាម​ដានរឿងស្នេហារបស់នាងឡើង​វិលក្បុង ខណៈដែលអ្នកគិតថា​រឿងនេះ​១០០%​ប្រាកដជាមិនអាចទៅ​រួចនោះបែជា​ស្ងៀមស្ងាត់​និង​ស្រឡាំងកាំងទៅវិញព្រោះមើលទៅ​ស្រីស្រស់ប្រុស​រូប​សង្ហារ​ដូចជាយល់ចិត្តគ្នាខ្លាំង​ណាស់​។​ប៉ុ​​ន្ដែ​គេចាប់អារម្មណ៍ថាសកម្មភាពរបស់ស្រីស្អាតច័ន្ទនីរ័ត្ន ដែលហាក់​កាន់​តែយល់​ចិត្តលោក​មង្គល នោះកើតមានក្រោយពីតារាចម្រៀងលោកចេន ដែលធ្លាប់ត្រូវបានគេ​សង្ស័យ​ថាជាគូ​ស្នេ​ហ៍​របស់នីរ័ត្ន នោះបានរៀបការចោលនាងកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២២ ដោយនីរ័ត្ន ថែមទាំងបង្ហាញ​ភាពក្លាហានទៅចូលរួមពិធីនោះដោយផ្ទាល់ទៀតផង ដើម្បី​បញ្ជា​ក់​ថា​នាង​គ្មានការខូចចិត្ត ឬរវាងលោកនិង​ម្ចាស់​បទ”អាក្របី”អត់មានអ្វីពាក់ព័ន្ធគ្នា​ជាពិសេស​នោះ​ទេ។តែចាប់ពីពេលនោះមកច័ន្ទនីរ័ត្ន បែជាកាន់តែទុក​ចិត្ត​លោ​ក​​​​សេង ហើយស្និតស្នាល​គ្នា​យ៉ាងស៊ីជម្រៅនៅ​ក្រៅជាងក្នុងឆាកទៅវិញ បើទោះជាប្រភពពីតារាជិតដិត​ថា​ពួក​គេមិន​មាន​អារម្មណ៍​ស្នេហ៍ដូច​គ្នា​ក៍ដោយ។ប្រភពជិតដិតពីតារាទាំងពីរខាងលើនៅតែ​ចាត់តុកថា​ទំនាក់ទំនង​ដូច​គូស្នេហ៍​រវាងច័ន្ទនីរ័ត្ន និងលោកមង្គល គ្រាន់តែជាស្នេហា”ក្លែងក្លាយ”ប៉ុណ្ណោះ ព្រោះតែពួកគេសម្អាង​ថាធាតុ​ពិត​តារាទាំងពីរដួងមានគូស្នេហ៍​រៀងៗខ្លួនអស់​ទៅហើយ​គ្រាន់​តែពួកគេមិនចង់បង្ហាញជាសាធារណៈ។តែលោក​មង្គល ហៅសេង វិញនៅពេលសួរពីទំ​នាក់​ទំនងជាមួយច័ន្ទនីរ័ត្ន វិញ​លោកមិនដែលប្រកែកនោះទេ ពោលគឺ​ថែម​ទាំងសរសើរ​ស្រីស្អាត​តូចតន់រូបនេះ​ពេញៗមាត់ថាគូរឲ្យស្រលាញ់​ទៀតផង ប៉ុន្ដែលោកថានៅពេលខាង​មុខមិន​ដឹង​ជាមានរឿងអ្វីកើតឡើងឡើយ ។

 ហ៊ិន ច័ន្នីរ័ត្ន មានវ័យ២៩ឆ្នាំទៅហើយតែរូបសម្រស់នាងនៅ​តែជាទីគយគន់ពោលគឺស៊ី​ដាច់គេនៅបាយ័ន​រហូតធ្វើ​ឲ្យប្រុសៗមិនតិចនាក់ទេ ធ្លាក់ក្នុងអន្លង់ស្នេហ៍នាងដោយមិន​ដឹង​ខ្លួន។កាលពីឆ្នាំ២០២០ មានព័តមានថាមន្រ្ដីធំ​ម្នាក់​ដែល​ធ្លាប់មានសង្សារជាតារា​ល្បីរបស់ហង្ស​មាសម្នាក់ក៍បានចាញ់ស្នេហ៍ពិធីការិនីរូបនេះដែរ។ប៉ុន្ដែប្អូន​លោក​​ផ្កាយ៣នោះមិនអាចយកបានបេះដូងពិធីការិនីធ្មេញចំពើសរូបនេះទេ ព្រោះថាការមានលុយ និងអំណាច​តែបើច័ន្ទនីរ័ត្ន គ្មាន​អារម្មណ៍ស្នេហ៍នោះច្បាស់ជាមិនអាចទៅរួចឡើយ។

 គូរបញ្ជាក់ថាថ្វីត្បិតតែហ៊ិន ច័ន្ទនីរ័ត្ន មានជម្រើសស្នេហ៍ច្រើនមែន តែការបរាជ័យ​ស្នេ​ហ៍​​​ជាបន្ដ​បន្ទាប់នាពេល​កន្លងមកនោះធ្វើឲ្យពិធីការិនីដ៍មាន​មន្ដស្នេហ៍រូបនេះត្រូវអ្នកខ្លះ​ហៅ​នាង​ថាតារា”អភ័ព្វស្នេហ៍”ទៀតផង។ដោយសារតែមិន​ចង់ឭពាក្យពេជ្រន៍ទាំងនោះមកលើ​ខ្លួន​ទើបនីរ័ត្ន ធ្លាប់បង្ហើបថានាងចង់​រៀបការនៅ​អាយុ៣០ឆ្នាំ​ពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះ។​តែ​អនាគត​ស្វាមីរបស់នាងជាអ្នកណានោះមិនត្រូវបានអតីតFreshie លេខ១​កាលពីឆ្នាំ២០០៧ រូបនេះបង្ហើបឡើយ។មជ្ឈដ្ឋានមហាជនបានលើកឡើងថាដរាបណាច័ន្ទនីរ័ត្ន នៅតែមិនព្រម​បញ្ចេញបុរសពិតដែលនាងត្រូវរៀបការនៅឆ្នាំក្រោយនេះទេ ច្បាស់ជាមានមន្រ្ដីធំៗតាមឆ្វែល​ស្នេហ៍នីរ័ត្ន កាន់​តែច្រើនថែមទៀតជាមិនខានឡើយ។

          សូមបញ្ជាក់ថានៅឆ្នាំ២០២៣ខាងមុខនេះតារាដែលគ្រោងបញ្ចប់ភាពនៅលីវដូចគ្នាមានដល់ទៅ៣ដួងនោះគឺនាងអ៊ីវ៉ា,គង់ វង្សយ៉ាទី និងហ៊ិន ច័ន្ទនីរ័ត្ន នេះឯង។គេចាំមើលថាតើក្នុងចំ​ណោមស្រីស្អាតខាង​លើនេះតើ១ណានឹង​បាន​ប្ដីមុន?

RELATED ARTICLES