Saturday, March 15, 2025
Homeតារាខ្មែរប៉ាច គីមមួយ ៖មិនទាន់កំណត់ថ្ងៃរៀបការ

ប៉ាច គីមមួយ ៖មិនទាន់កំណត់ថ្ងៃរៀបការ

ភ្នំពេញ៖ស្រីស្អាតប៉ាច គីមមួយ បានក្លាយទៅជាគូដណ្ដឹងលោកសយ រតនៈ ស្របច្បាប់ទៅ​ហើយ​ក្រោយពីពួក​គេ​​បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ ដោយមាន​ឪពុកម្ដាយទាំង​សងខាងគាំទ្រ។ការដែល​គីមមួយ ស្ម័គ្រចិត្តប្រគល់បេះដូង​​នាងទៅឲ្យលោក​រតនៈ ឃុំគ្រងនោះមានន័យថាប្រុសៗទាំងឡាយ​ដែលធ្លាប់​លង់​​សម្រស់នាង​ជាយូមក​ហើយ​នោះអស់សិទ្ធិញ៉ែស្រីស្រស់រូបនេះទៀតហើយ​ព្រោះថាចាប់ពីពេលនេះតទៅ​ស្រី​ស្អាត​ទៅណាមកណាក៍មានអង្គរក្សបេះដូងតាមការពារគ្រប់ពេលវេលាដែរ។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៨កក្កដា តារាហង្សមាសប៉ាច គីមមួយ បាន​ឲ្យ​ដឹង​ថាទោះជាពេល​នេះ​នាងមានគូដណ្ដឹងទៅហើយក្ដី តែនាងមិនទាន់កំណត់ថ្ងៃរៀបការ​ជាក់​លាក់ឡើយ។ចំពោះមូលហេតុវិញ​គីមមួយ ថាព្រោះតែនាងចង់ឲ្យគេSurprise ទើបអត់​ទាន់​​និយាយរឿងរៀបការនេះទុកជាមុន ពោលគឺចង់ឲ្យ​ដល់ថ្ងៃការ​ទាំង​អស់គ្នា​បានឃើញតែ​ម្ដង។គីមមួយ ប្រាប់មូលហេតុដែលនាងជ្រើសយកលោករតនៈ ជាអនា​គតស្វាមី​នោះ​ថាដោយ​សារតែនាងនិងរតនៈ បានស្រលាញ់គ្នាជាង២ឆ្នាំទៅហើយ គឺឃើញថាមានការ​ចុះសម្រុង​គ្នា​ល្អ​ទើប​ឈានមកដល់ការភ្ជាប់ពាក្យ។ប៉ុន្ដែតារាសាច់សដូច​បណ្ដូលចេកថាបើនិ​យាយពីការ​ស្គា​ល់​គ្នាវិញ​រវាង​នាងនិង​រតនៈ រាប់អានគ្នាជាច្រើនឆ្នាំមកហើយ។

មុនភ្ជាប់ពាក្យនេះដែរប៉ាច គីមមួយ បានឲ្យដឹងថានាងទើបតែបញ្ចប់ការថតភាព​យន្ដថ្មី​ឲ្យហង្សមាសដែល​អាច​ជារឿងទី៥ឬទី៦ហើយសម្រាប់រូបនាងតែសម្រាប់គោលដៅក្នុងអាជីពសិល្បៈវិញគឺនាងនៅតែផ្ដោតលើចម្រៀងច្រើនជាងការថតរឿងដដែល។អនាគតភរិយារបស់លោករតនៈ រូបនេះបន្ថែមថាទោះជាខែនេះជា​រដូវ​ធ្លាក់ភ្លៀង​មែន ប៉ុន្ដែរូបនាងនៅតែមានការ​ងារ​សិល្បៈ​ធ្វើ​ជាហូហែរដោយចេញច្រៀងសម្ដែងរៀងរាល់សប្ដាហ៍ ព្រោះ​កម្ម​វិធីគេធ្វើនៅតាម​សាល​នានា​អីចឹងមិនប៉ៈពាល់រឿងភ្លៀងនោះទេ។

  គូរបញ្ជាក់ថាក្រៅពីប៉ាចគីមមួយ តារាដែលជ្រើសអ្នកសិល្បៈដូចគ្នាធ្វើជាប្ដីមានដូចជា​យក់ ថិតរដ្ឋា,សួស វីសា ,ទេព បូព្រឹក្ស,សេង សុខឃីម,ម៉ា នីកា និងជា ស្រីរ័ត្ន ជាដើម។​ទស្សនិកជនរង​ចាំ​មើលថាតើចំណងស្នេហាប៉ាច គីមមួយ -សយ រតនៈ រក្សារបានភាពគង់វង្ស​យូអង្វែងរហូត​ដល់រៀបការដែរឬទេ?

RELATED ARTICLES