Saturday, March 15, 2025
Homeតារាខ្មែរពេជ្រ សូលីកា៖សង្សារចាស់ប្ដី “ខ្ញុំមិនត្រូវការសើច​យំ​អ្នកណាទេ ខ្ញុំគិតរឿងបាបបុណ្យ”

ពេជ្រ សូលីកា៖សង្សារចាស់ប្ដី “ខ្ញុំមិនត្រូវការសើច​យំ​អ្នកណាទេ ខ្ញុំគិតរឿងបាបបុណ្យ”

ភ្នំពេញ៖ចំណងស្នេហាពេជ្រ សូលីកា និងប្ដីនាងលោកគឹម ហាន បានដើរមកដល់ទីបញ្ចប់​ដោ​យ​​​ថ្មីៗ​នេះពួក​គេ​អះអាងពីទំនួលខុសត្រូវក្នុងការចិញ្ចឹមកូន​ប្រុសរៀងៗខ្លួន។ក្រោយ​សូ​លី​កា និង​លោកហាន ចែកផ្លូវគ្នា​កណ្ដាល​ទីនេះ ស្រាប់តែមានមិត្តភក្ដិជិតដិតរបស់ថៃ នារីសុ​ជាតា ហៅ​Fiyata ជាអតីតសង្សារប្ដីសូលីកា បានយក​រឿងរ៉ាវ​ទាំងនោះទៅប្រាប់ដល់​កូនស្រី​លោក​​ថៃ សត្យា អតីតអនុរដ្ឋលេខាធិការក្រសួងវប្បធ័មនិងវិចិត្រសិល្បៈ ប៉ុន្ដែ​នាង​សុជាតា ថា​នាងមិន​ត្រូវការ​ដឹងឭរឿងទាំងអស់នោះទេ ហើយបើអ្នកស្រលាញ់រាប់អាននាងមែនសូម​មេត្តាឈប់​និ​យាយ​រឿង​ទាំងនោះប្រាប់នាងទៀតទៅ ព្រោះថាកន្លងមកនាងធ្លាប់បានប្រាប់មិត្ត​ភក្ដិ ​ហើ​យ​ដើម្បីចង់ឲ្យគេល្អ តែគេមិនស្ដាប់ អីចឹងនាងមិនត្រូវការសើចយំអ្នកណាទេ តែនាងគិតរដល់​រឿងបុណ្យបាប…។

ថៃ នារីសុជាតា ហៅFiyata ថ្លែងសារថា”សុំមនុស្សមួយចំនួនបើពិតជាស្រឡាញ់ខ្ញុំ សូម​មិនបាច់យករឿង​ដែល​មិនពាក់ព័ន្ធនិងខ្ញុំមកប្រាប់ខ្ញុំទេ ខ្ញុំអាហោសិកម្មអោយទៅគ្រប់​មនុស្ស​ដែលធ្វើមិនល្អដាក់ខ្ញុំអស់ហើយ មិនថា​ធ្លាប់​មើលងាយខ្ញុំក្នុងនាមខ្ញុំជា Single Mum រឺធ្លាប់និ​យាយ​​មិនល្អពីខ្ញុំ កុហកបោកប្រាស់រឺអ្វីក៏ដោយ អញ្ចឹងខ្ញុំ​សុំមិន​ដឹងលឺអ្វីទាំងអស់ រាល់ថ្ងៃខ្ញុំ​រស់ជា​ខ្លួនខ្ញុំ ខំរកស៊ីធ្វើការចិញ្ចឹមកូន ត្រៀមសំរាប់អនាគត​កូនទៅថ្ងៃមុខ​និង​អនាគតខ្លួនឯង រឿងអ្នកណាយ៉ាងម៉េចខ្ញុំមិនដឹងទេ ព្រោះកន្លងមកខ្ញុំធ្លាប់ដាស់តឿនហើយ ខ្ញុំជឿថាពេល​វេលា​និងបើក​ភ្នែកមនុស្សមួយចំនួនអាចមើលឃើញថាកន្លង​មកអ្វីដែលខ្ញុំធ្លាប់និយាយដាស់​តឿន​គឺ​សុទ្ធតែជាការពិត​និងខ្ញុំគ្រាន់តែចង់ឲ្យគេល្អ តែការជ្រើសរើសគឺជារបស់មនុស្ស រើស​តបស្នង​ទៅអំពើនោះដោយបែប​ណាជា​កម្ម​ផលរបស់គេ។អញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់រាប់អានខ្ញុំពិតប្រាកដ សុំកុំនិយាយរឿងដែលមិនពាក់ព័ន្ធនិង​ខ្ញុំប្រាប់ខ្ញុំអី ខ្ញុំមិនត្រូវការសើច​យំ​អ្នក​ណា​ទេ ព្រោះខ្ញុំគិតរឿងបាបបុណ្យ ដោយសារតែគ្រប់យ៉ាងដែលយើង​សាងវានឹង​សង​យើងនៅក្នុង​ជាតិ​នេះ​មិនចាំបាច់ជាតិក្រោយ”។

ថ្វីត្បិតតែថៃ នារីសុជាតា  មិនដំដៅថាសារដែលនាងបានបញ្ចេញនោះ​នាងចង់និយាយ​ពី​អ្នក​ណាក្ដី ប៉ុន្ដែសម្រាប់​អ្នកលេងបណ្ដាញសង្គមសុទ្ធតែបានដឹងច្បាស់ថាFiyata ចង់និយាយ​ដល់រឿងសូលីកា និងប្ដីនាងបែកបាក់គ្នា​បន្សល់​​កូនប្រុស១នោះ ទើបធ្វើឲ្យFan របស់កូន​លោ​ក​​ថៃ សត្យា រូបនេះចូលទៅខមិនគាំទ្រនាងយ៉ាងច្រើន។គេចាំបានថានៅពេលដែលថៃ សុជា​តា ត្រូវលោកគឹម ហាន ដែលជាអតីតគូស្នេហ៍របស់ខ្លួនទៅភ្ជាប់​ស្នេហ៍ជា​មួយពេជ្រ សូលីកា ដែល​ជាមិត្តជិតដិត​របស់​នាងនោះពេលនោះសុជាតា បាននិយាយដៀម​ដាមថា​បើបុរសនោះ​​ល្អគ្រប់យ៉ាង​នោះ​​​នាង​មិន​ព្រលែងប្រុសនោះទេ…។សុជាតា ក៍បាននិយាយឌឺដងដល់សូលីកា រឿងយក​​សង្សារ​ចាស់​របស់នាងនេះដែរដោយមាននាងបេនីយាំង Liveវីដេអូជាមួយនាង​ទៀត​ផងទើប​ធ្វើឲ្យស្រីពេជ្រ ហៅសូ​លី​កា បានប្ដឹងទាំងថៃ សុជាតា និងលី សុគន្ធារី(បេនីយាំង)​ទៅក្រសួង​មហាផ្ទៃ ផ្នែកនាយកដ្ឋានប្រឆាំង​បទល្មើស​បច្ចេកវិទ្យាកាលពីថ្ងៃ​ទី៨ខែវិច្ឆិការ​ឆ្នាំ​២០១៩។  ប៉ុន្ដែ​រឿងរ៉ាវនោះបានស្ងប់ស្ងាត់ទៅវិញ ក្រោយមានមាន​ព័តមាន​ថាភាគីទាំងសង​ខាងបាន​សម្រប​សម្រួលគ្នា។ចាប់តាំងពីពេលនោះមកសូលីកា និងលោកហាន រស់នៅដោយ​សុខ​សាន្ដ​និង​បាន​ភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយស្រីពេជ្រ សម្រាល​កូនប្រុស​ថ្ងៃ​ទី១៦ខែឧសភាឆ្នាំ២០២០ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។សូលីកា ធ្លាប់ប្រាប់អ្នកយកព័ត​មានយើង​ថា​នាង​ចង់រៀបការ​នៅឆ្នាំ២០២១ ប៉ុន្ដែដោយ​សារតែពេល​នោះ​កូវីដផ្ទុះពេកទើបនាង​បានរំសាយ​ចោលមង្គលការ​ហើយ​ស្រាប់តែមកដល់ដើមខែ​កក្កដា​នេះលោកគឹម ហាន ជាសា្វមីនាងបានទម្លាយពីការ​ប្រេះ​​ឆាស្នេហ៍។

លោកគឹម ហាន បានទម្លាយសារពីការបែកបាក់ពេជ្រ សូលីកា តាមInstagram កាលពី​ថ្ងៃទី​៨កក្កដា ជាភា​សារ​អង់គ្លេសប្រែជាខ្មែរថា”អ្វីនៅថ្ងៃអនាគតគឺ​យើងមិនដឹង។អតីតកាល​របស់​​យើង​បង្រៀនយើងនូវមេរៀន ហើយ​បច្ចុប្បន្នគឺជាពេលវេលាដែលយើងអាចផ្លាស់​ប្ដូរ​អនាគតរបស់យើង។ទំនាក់ទំនងរវាងពេជ្រ និងខ្ញុំ យើងបានចែក​រំលែកនូវគ្រាដ៍អស្ចារ្យ​ជា​ច្រើន ដែលពោពេញដោយក្ដីស្រលាញ់។ដំណើររបស់យើងរហូត​ដល់ថ្ងៃនេះបាននាំ​មកនូវកូន​ដ៍​ស្រស់​ស្អាត​របស់យើងWednesday Aar”។ដោយឡែកសូលីកា បានចេញសារតបថា”ខ្ញុំនឹង​បង្រៀ​ន​កូនប្រុស​របស់ខ្ញុំឲ្យចេះស្គាល់ពីការឲ្យតម្លៃមនុស្សជុំវិញខ្លួនឲ្យបានច្រើន រៀនកុំកុំហក់ កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្ស​ដែលខ្លួនស្រលាញ់ កុំចង់មានបាន​លើស​ពីសម្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហានិង​របស់ក្លែង​ក្លាយ កុំងប់ងល់ទៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀន​សម្ដែងក្នុងឆាកជីវិតពិត រៀន​ទទួលយកកំហុសដែលខ្លួនបានធ្វើដាក់គេឲ្យបានច្រើន រៀនទទួលការពិត រៀន​ទទួល​យកកំ​ហុស​ដែល​ខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និង​ការឲ្យ​តម្លៃមនុស្ស My Son My Everything “៕

RELATED ARTICLES