ភ្នំពេញ៖ពេជ្រ សោភា បានបង្ហាញជំនឿរចិត្តនិងចែករំលែកបទពិសោធន៍របស់ខ្លួនទៅអ្នកគាំទ្រ ជុំវិញមានគេសរសើរថានាងមានអាយុ៣៩ឆ្នាំទៅហើយ តែរក្សារបានរូបសម្រស់ស្អាតមិនសមទៅនិងវ័យសោះ។ប៉ុន្ដែទន្ទឹមនោះក៍មានFan ម្នាក់សំណូមពរនិងឲ្យយោបល់ទៅសោភា ថាបើនាងហ៊ានកែច្រមុះ និងបបូមាត់នោះអ្នកមេម៉ាយរូបនេះនឹងកាន់តែស្អាតជាងនេះថែមទៀតជាមិនខានឡើយ។តែសោភា មិនបានសន្យាចំពោះអ្នកដែលចង់ឲ្យនាងស្អាតដោយវះកាត់តាមរយៈកាំបិតនោះឡើយ ព្រោះនាងហាក់មានការារែកចិត្តរឿងកែសម្រស់នេះជាយូមកហើយ រហូតនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកាលពីឆ្នាំមុនហេតុតែចង់កែច្រមុះនាងបានជិះយន្ដហោះទៅដល់កូរ៉េខាងត្បូងហើយទៅដល់គ្លីនិកល្បីមួយដែលមានតារាខ្មែរខ្លះធ្លាប់ទៅធ្វើច្រមុះនៅទីនោះដែរ តែនាងចិត្តមិនដាច់ក៍ហោះមកវិញទាំងមិនបានកែច្រមុះឬត្រង់ផ្នែកណាផ្សេងទៀតនោះទេ។

ចំពោះមូលហេតុវិញត្រូវបានសោភា អះអាងថានោះដោយសារតែនាងខ្លាចមុខកាំបិតនេះតែម្ដង ហើយនាងថាប្រសិនបើរឿងចង់កែសម្ផស្សផ្នែកខ្លះនេះដឹងដល់ម្ដាយនាងនោះច្បាស់ជា”ម៉ាក់ដឹង ម៉ាក់វ៉ៃ”ជាមិនខាន ព្រោះម្ដាយនាងធ្លាប់ប្រាប់ថាបើចង់រស់បានយូកុំកែសម្ផស្ស។សោភា នៅតែអះអាងថាតាំងពីនាងចាប់អាជីពចម្រៀងជាង១៧ឆ្នាំមកនេះ១តួខ្លួននាងគ្មានបានកែកុនត្រង់ផ្នែកណា១ឡើយ។ប៉ុន្ដែនាងថានឹងអាចកែផ្នែកខ្លះនៅពេលដែលនាងមានអាយុច្រើនជាង៦០ឆ្នាំព្រោះពេលនេះស្បែកនឹងជ្រីវជ្រួញជាមិនខាន។

ក្រៅពីពេជ្រ សោភា មិនមានច្រើននោះទេចំពោះតារាល្បីៗដែលអាចរក្សារសម្រស់នៅពីធម្មជាតិបាន១០០%នោះព្រោះនៅក្នុងពិភពសិល្បៈពោពេញទៅដោយការប្រកួតប្រជែងទាំងសម្ភារៈនិយមនិងការលេងសម្រស់ ហេតុនេះហើយទើបតារាល្បីៗដូចជាឱក សុគន្ធកញ្ញា ,សុខ ពិសី ,មាស សុខសោភា ,សួស វីសា និងតន់ ច័ន្ទសីម៉ា ជាដើមនោះពួកគេសុទ្ធតែបានកែលើកខ្ទង់ច្រមុះដូចគ្នា ខណៈដែលតារា១ចំនួនទៀតបានកែពង្រីកសម្រស់ដើមទ្រូងនិងចាក់ចង្ការជាដើម។ចំពោះពេជ្រ សោភា វិញបើទោះជាសម្រស់នៅហ្សីន គ្រប់កន្លែង និងត្រូវបានគេចាត់ទុកថាជាតារាដែលជោគជ័យក្នុងអាជីពសិល្បៈក្ដី តែនាងហាក់មិនសមសូវសមប្រករឿងស្នេហាសោះព្រោះបានលែងលះជាមួយអតីតប្ដីអាណិកជនខ្មែរមកពីអាមេរិកកាលពីឆ្នាំ២០១៦និងបែកសង្សារជាបន្ដបន្ទាប់។ប៉ុន្ដែកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២ សោភា បានបង្ហាញសញ្ញាមានសង្សារថ្មីតាមរយៈកៀកកើយប្រុសសង្ហារម្នាក់នៅអង្គរវត្ត ក្រោយនាងផ្ដាច់ស្នេហ៍លោកសក្កដា ។តែចំណងស្នេហាជាង៦ខែមកមកនេះសោភា និងសង្សារថ្មីគ្មានភាពផ្អែមល្ហែមជាចំហឡើយទើបធ្វើឲ្យតារាក្នុងTeam អ្នកមេម៉ាយរូបនេះកាន់តែពិបាកដើរគេចដានស្នេហ៍ចាស់៕

